ដោយ វុត្ថា
ភ្នំពេញ៖ ក្រសួងទេសចរណ៍ចាប់ផ្តើមរៀបចំវេទិកាវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជាលើកទី២ ក្រោមប្រធានបទ «ការកំណត់ដំណាក់កាលសម្រាប់កំណើន» ដែលមានរយៈពេល ០២ថ្ងៃ (២១-២២ ខែវិច្ឆិកា ឆ្នាំ២០១៩) នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា។
យោងតាមសេចក្តីជូនដំណឹងរស់ក្រសួងទេសចរណ៍បានឱ្យដឹងថា វេទិកានេះនឹងមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថានប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ ផ្នែកឯកជនក្នុងស្រុក និងអន្តរជាតិ និងវាគ្មិនជាតិ អន្តរជាតិ សរុបប្រមាណជាង ២០០នាក់។ អង្គវេទិកានឹងផ្តោតលើប្រធានបទសំខាន់ ៗដូចជា ៖
១). ស្ថានភាពទីផ្សារ និងវិនិយោគទេសចរណ៍នៅកម្ពុជា
២). ការវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ
៣). ការចែកជាក្រុម ផ្តោតលើផលិតផលប្រកប ដោយសក្តានុពល និងការធ្វើពិពិធកម្មទីផ្សារ
៤). ការពិភាក្សាតុមូល៖ ការអភិវឌ្ឍ សហគ្រិនភាពទេសចរណ៍ និងការវិនិយោគ Incubator
៥). ការធ្វើឲ្យប្រសើរ ឡើងវិស័យទេសចរណ៍
៦). ការខិតខំជំរុញពីការផ្គត់ផ្គង់ និងតម្រូវការ
៧). ការ វិនិយោគលើវិស័យអចលនទ្រព្យ
៨). កិច្ចការផ្នែកច្បាប់ និងការបង់ពន្ធ៕