ដោយ វុត្ថា
ភ្នំពេញ៖ ក្រុងព្រះសីហនុដែលនៅជាប់ឆ្នេរសមុទ្រ នៃប្រទេសកម្ពុជា មានចំងាយប្រមាណ២៣០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ បានក្លាយជាទីក្រុងមួយកំពុងក្រសោបយកការវិនិយោគ និងការចាប់អារម្មណ៍របស់អ្នកវិនិយោគជាតិ និងអន្តរជាតិចាប់ពីដើមឆ្នាំ ២០១៦រហូតមកទល់ពេលនេះ។
មានការរីកចម្រើនគ៏អោយកត់សម្គាល់ ទាំងវិស័យហេដ្ឋារចនាសម្ពន្ធ អគារខុនដូ និងអគារខ្ពស់ថ្មីៗជាច្រើនបាន និងកំពុងសាសង់យ៉ាងសកម្មព្រោងព្រាតនៅតាមបណ្តោយឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយនេះ មិនចាញទីក្រុងភ្នំពេញនោះទេ ។ ការររីកចម្រើនយ៉ាងលឿង និងសាងសង់សំណង់យ៉ាងសកម្មនៅក្នុងតបន់នេះ ត្រូវបានគេមើលឃើញថា ទីក្រុងនេះនឹងក្លាយទៅទីក្រុងម៉ាកាវទី២របស់កម្ពុជា ក្នុងរយៈពេល៥ទៅ១០ ទៅមុខទៀត។
ស្ទើរតែគ្រប់ទីន្លែងនៅក្នុងខេត្តនេះ ត្រូវបានគេលឺសូសម្លេងសាងសង់បុកគ្រឹះ សំណង់អគារខុនដូ សណ្ឋាគារខ្ពស់ៗយ៉ាងគគ្រឹកគគ្រេង និងឃើញស្លាកសញ្ញាជាភាសាចិនធំ និងតូចនៅលើសំណង់នីមួយៗថែមទៀត ។ តំបន់នេះ គឺជាតំបន់ដែលអ្នកវិនិយោគិនចិន បានចាប់អារម្មណ៍ខ្លាំងជាងគេ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
លោកឧញ្ញា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនhottun CPLបានថ្លែងថា ក្រុងព្រះសីហនុនាពេលបច្ចុប្បន្ន មានសក្កដានុពលផ្នែកសេដ្ឋកិច្ច និងការរីកម្រើនយ៉ាងខ្លាំង ក្នុងចំណោមខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។ ការការរីកចម្រើនយ៉ាងដូច្នេះ ដោយសារតែមានអ្នកការវិយោគបរទេសជាច្រើនបានចាប់អារម្មណ៍មកវិនិយោគក្នុងទីក្រុងនេះ ហើយជាពិសេសភ្ញៀវទេសចរណ៍បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

លោកឧកញ៉ាបន្តថា “ការរីកចម្រើនលឿនរបស់ក្រុងព្រះសីហនុនេះ ដោយសារតែមាន ក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន ជាច្រើនបានចាប់អារម្មណ៍វិនិយោគលើលវិស័យដីធ្លី សាងសង់ខុនដូរ និងកាស៊ីណូ ព្រមទាំងសំណង់អគារផ្សេងៗជាច្រើន”។ លោកបន្តថា “ក្នុងរយៈពេល៥ទៅ១០ទៀត តំបន់នេះនឹងក្លាយទៅជាតំបន់រីកចម្រើនដូចទីក្រុងម៉ាកាវទី២ បើសកម្មភាពនៃការសាងសង់មិនត្រូវបានរេរាំង”។
កញ្ញាJessica អ្នកអភិវឌ្ឍន៍គំរោងខុនដូប្រណីតSea Gate Suite បានថ្លែងថា ការសម្រេចិត្តមកសាងសង់ខុនដូនៅតំបន់នេះ ដោយសារតែតំបន់នេះ នៅជាប់ឆ្នេរដ៏ស្រស់ស្អាត ហើយជាប់ជាឆ្នេរស្រស់ស្អាតលំដប់ពិភភលោក និងមានអាហារសមុទ្រស្រស់ៗ ហើយជាខេត្តមានសក្កដានុពលសេដ្ឋកិច្ចរបស់កម្ពុជា។ មិនតែប៉ុណ្ណោះ វាជាគោលដៅនៃគោលនយោបាយរបស់ចិន (One Belt One Road) ដែលបានដាក់ចេញ ក្នុងការអភិវឌ្ឍន៍តំបន់នេះឲ្យរីកចម្រើន។
កញ្ញាបន្តទៀតថា “មិនតែប៉ុណ្ណោះក្រុងព្រះសីហនុ មានកំពង់ផែសម្រាប់ដឹកទំនិញឆ្លង់ទៅកាត់អន្តរជាតិ” ។
អនុប្រធានសមគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកស្រីតាំង ហួរបានថ្លែងថា ទីក្រុងព្រះសីហនុនាពេលបច្ចុប្បន្ន មានការខុសប្លែកច្រើនដោយសារមមានគម្រោងសាងសង់ខុនដូ និងការវិនិយោគលើវិស័យដីធ្លីជាច្រើន ការនេះ បានធ្វើឲ្យមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ស្ទើតើមិនមិនស្មានដល់”។
លោកស្រីបន្តថា “ការសាងស់នូវអគារចំនួនច្រើន នឹងធ្វើអោយប្រជាពលរដ្ឋក្នុងតំបន់នេះ មានឪកាសទទួលបានការងារធ្វើ ព្រមទាំងទទួលបានប្រាក់ចំណូលសមរម្យ”។លោកស្រីបន្តថា ទោះជាយ៉ាងណាក៏មានបញ្ហាមួយចំនួនកើតឡើង ស្របពេលជាមួយនឹងការការរីចម្រើននេះដែរ តែមិនមានអ្វីជាបញ្ហាចោទខ្លាំងក្លានោះទេ”។
ជាអ្នកលក់បបរ និងបាយកញ្ចប់តាមម៉ូតូនៅបណ្តោយឆ្នេរអូឈើទាល និងជាអ្នករស់នៅក្នុងខេត្តព្រះសីហនុនេះ ប្រមាណជា៧ ឆ្នាំ អ្នកស្រីសុខ គាបានមានប្រសាសន៍ឲ្យដឹងផងដែរថា ក្រុងព្រះសីហនុមានការរីកចម្រើន គួរឲ្យកត់សម្គាល់ស្ទើរតែគ្រប់ផ្នែក ជាពិសេសមានសណ្ឌាគារ ខុនដូ និងសំណង់ផ្សេងៗបាននឹងសាងសង់ដោយក្រុមហ៊ុនចិន។
លោកស្រីបន្តថា “តាមការសង្កេតរបស់ខ្ញុំ បច្ចុប្បន្ននេះមានតែភ្ញៀវទេចរណ៍ និងវិនិយោគិនចិនមករកស៊ី និងស្នាក់នៅក្នុងក្រុងព្រះសីហនុច្រើនជាងគេ។ចំណែកអ្នកទេសចរណ៍អឺរ៉ុបមានការធ្លាក់ចុះទៅវិញ”។
ក្រុងព្រះសីហនុត្រូវបានរដ្ឋាភិបាលកម្ពុជា ដាក់ជាតំបន់គោលទេសចរណ៍ដែលមានឆ្នេរស្រស់ស្អាត និងការអភិវឌ្ឍន៍លើវិស័យសំណង់អគារ ព្រមទាំងជាតំបន់កំពង់ផែដឹកទំនិញផងដែរ។ ជាពិសេសថ្មីៗនេះ ប្រទេសចិនបានចុះហត្ថលេខាជួសជួលផ្លូវល្បឿន ពីភ្នំពេញទៅក្រុងព្រះសីហនុ ក្នុងតំលៃ១៩០០លានដុល្លារដុល្លារអាមេរិក៕