ជប៉ុន​សន្យា​វិនិយោគ​លើ​ការ​កែ​ឆ្នៃ​សំរាម​នៅក្នុង​ទីក្រុង​ភ្នំពេញ​ដើម្បី​ទាញ​យក​ថាមពល​អគ្គិសនី​

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ ឯកអគ្គ​រាជទូត​ជប៉ុ​នប្រ​ចំា​នៅ​កម្ពុជា​ បាន​សន្យា​ជួយ​ស្វែងរក​អ្នក​វិនិយោគ​ជប៉ុន​ បាន​មក​វិនិយោគ​ការ​កែ​ឆ្នៃ​សំរាម​នៅក្នុង​រា​ធា​នី​ភ្ន​ពេញ​ ដើម្បី​ទាញ​យក​ថាមពល​អគ្គិ​សនីយ៍​ប្រើប្រាស់​សម្រាប់​ផ្គត់ផ្គង់​នៅក្នុង​ទីក្រុង​ភ្នំពេញ​។

លោក​ មិ​កាមិ​ ម៉ាស្សា​ហិ​រូ​ នៅក្នុង​ជំនួប​ជាមួយ​លោ​កឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី២១​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​គោលបំណង​ នៃ​ជំនួប​ពិភាក្សា​ជួប​សម្តែង​ការគួរសម​នា​ពេលនេះ​ គឺ​ដើម្បី​ស្វែងយល់​អំពី​ការគ្រប់គ្រង​សំណល់​ នៅក្នុង​រាជធានី​ភ្នំពេញ​ ការ​ទាញ​យក​ថាមពល​ពី​សំណល់​ (Waste​ Energy​) និង​ពិភាក្សា​លើ​បញ្ហា​លំហូរ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​។

លោក​ឯកអគ្គ​រាជទូត​ ក៏បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ ចំពោះ​ការអភិវឌ្ឍន៍​ខ្លួន​បាន​យ៉ាង​លឿន​ ក្នុង​វិស័យ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ វិស័យ​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​អគារ​ខ្ពស់​ៗ ក្នុង​រាជធានី​ភ្នំពេញ​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

លោក​ថា​ ការគ្រប់គ្រង​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​ ជា​រឿង​មួយ​ដែល​លោក​បាន​ចាប់អារម្មណ៍​ខ្លាំង​ ដោយ​នៅពេល​ខាងមុខ​នេះ​ជប៉ុន​ នឹង​ជួយ​លើ​បញ្ហា​នេះ​ តាមរយៈ​ជួយ​ផ្សព្វផ្សាយ​ និង​អប់រំ​ប្រជាពលរដ្ឋ​ឲ្យបាន​យល់​ពី​ការ​ទុកដាក់​ និង​ផល​ប៉ះពាល់​ពី​បញ្ហា​សំរាម​នេះ​។

ជាង​នេះ​ទៅទៀត​ លោក​ឯកអគ្គ​រាជទូត​ ក៏​នឹង​ជំរុញ​ឱ្យ​មាន​អ្នក​វិនិយោគ​ជប៉ុន​មក​ធ្វើការ​វិនិយោគ​លើ​បញ្ហា​ការគ្រប់គ្រង​ និង​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​នេះ​ផង​ដែរ​។

អភិបាល​រាជធានី​ភ្នំពេញ​លោក​ ឃួង​ ស្រេង​ បាន​ស្នើសុំ​ឲ្យ​ឯកអគ្គ​រាជទូត​វិសាមញ្ញ​ និង​ពេញសមត្ថភាព​ជប៉ុន​ប្រចាំ​កម្ពុជា​ នាំ​អ្នក​វិនិយោគ​ជប៉ុន​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត​ ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​ ក៏ដូចជា​រាជធានី​ភ្នំពេញ​ មានការ​អភិវឌ្ឍ​រីក​ចំរើន​មួយ​កម្រិត​ថែមទៀត​។

លោក​បន្ត​ថា​ រាជធានី​ភ្នំពេញ​បាន​កើត​ចេញពី​ទីក្រុង​ ដែល​មិន​មាន​មនុស្ស​រស់នៅ​សោះ​ រហូត​បាន​ក្លាយជា​ទីក្រុង​មួយ​ មានការ​អភិវឌ្ឍ​រីក​ចំរើន​ ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​តេជោ​ហ៊ុន​ សែន​ សព្វថ្ងៃ​នេះ​ហើយ​ការ​អភិវឌ្ឍ​រីក​ចំរើន​នេះ​ ក៏​មាន​ការ​ចូលរួម​ជួយ​ជ្រោមជ្រែង​យ៉ាង​ពេញទំហឹង​ពី​ប្រទេស​ជប៉ុន​ផង​ដែរ​ ពិសេស​អង្គ​កា​ចៃ​កា​ ដែល​បាន​ជួយ​យ៉ាងច្រើន​លើ​ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ទឹក​ស្អាត​ជាដើម​ហើយ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ​តាមរយៈ​កម្ចី​ពី​ធានា​គារ​ ADB​ ជប៉ុន​នឹង​កសាង​ស្ថានីយ​ទឹក​ស្អាត​ដ៏​ធំ​មួយ​នៅ​ខាងជើង​រាជធានី​ភ្នំពេញ​។

លោ​កឃួង​ ស្រេង​ បាន​បន្ត​ទៀត​ថា​ ទន្ទឹម​នឹង​ការ​រីក​ចំរើន​នេះ​ ភ្នំពេញ​ក៏បាន​លេចចេញ​ជា​បញ្ហា​ប្រឈម​ជាច្រើន​ផង​ដែរ​ ដូចជា​ បញ្ហា​កកស្ទះ​ចរាចរណ៍​ ដែល​បញ្ហា​នេះ​ជប៉ុន​ ក៏បាន​ជួយ​យ៉ាងច្រើន​ផង​ដែរ​ មាន​ទាំង​ការ​ជួយ​លើ​ការសិក្សា​ លើ​បញ្ហា​លំហូរ​ចរាចរណ៍​ ការ​ផ្តល់​រថយន្តក្រុង​ និង​ការ​ផ្តល់​ជា​បង្គោល​ភ្លើងស្តុប​ថ្មី​ចំនួន១០០​ ដើម្បី​តម្លើង​ក្នុង​រាជធានី​ភ្នំពេញ​។

លោក​ថា​ «បញ្ហា​ការ​កកស្ទះ​សំរាម​ និង​បញ្ហា​ស្ទះលូ​ជាដើម​ ប៉ុន្តែ​បញ្ហា​នេះ​យើង​បាន​ធ្វើការ​ដោះស្រាយ​ជា​បណ្តើរ​ៗ ហើយ​ជប៉ុន​ក៏បាន​ជួយ​ផង​ដែរ​ ដោយ​មកដល់ពេលនេះ​ ជប៉ុន​តាមរយៈ​អង្ក​ការ​ចៃ​កា​ បាន​និង​កំពុង​អនុវត្ត​គម្រោងការ​ពារ​ទឹកជំនន់​ និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ជំហាន​ទី៤​”។

លោក​ ឃួង​ ស្រេង​ បាន​បញ្ជាក់​ថា​ ចំពោះ​បញ្ហា​សំរាម​អនុវត្ត​តាម​អនុសាសន៍​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នៅក្នុង​ឆ្នាំ២០២០ខាងមុខនេះ​ នឹង​មាន​ក្រុមហ៊ុន​ជាច្រើន​ចូលរួម​ដេញថ្លៃ​លើ​សេវា​ប្រមូល​សំរាម​នេះ​ ហើយ​យើង​នឹង​ជ្រើសរើស​ក្រុមហ៊ុន​យ៉ាងតិច៣ក្រុមហ៊ុន​ ដើម្បី​ប្រកួតប្រជែង​គ្នា​ក្នុង​ការ​ប្រមូល​សំរាម​នេះ​។

លោ​កជឿង​ជាក់​ថា​ “នៅពេល​មានការ​ប្រកួតប្រជែង​គ្នា​ ក្នុង​ការ​ប្រមូល​សំរាម​បែបនេះ​នោះ​ នឹង​ធ្វើឲ្យ​ការគ្រប់គ្រង​ និង​ការ​ប្រមូល​សំរាម​នឹង​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here