ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរ៉ែ និងថាមពល បានសម្រេចប្រកាសដាក់ចេញនូវតំបន់សម្បទានស្វែងរុករករ៉ែចំនួន៤ទីតាំង ស្ថិតនៅក្នុងខេត្តផ្សេងគ្នាចំនួន៤ ដើម្បីផ្តល់លទ្ធភាពដល់បណ្តាក្រុមហ៊ុនឯកជនជាតិ និងអន្តរជាតិ ធ្វើការដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណក្នុងការរុករកដោយស្របច្បាប់។
យោងតាមសេចក្ដីប្រកាសចេញដោយក្រសួងរ៉ែ និងថាមពល ដែលគេហទំព័រ www.propertyarea.asia ទើបទទួលបានមុននេះ បានបញ្ជាក់ថា រដ្ឋាភិបាលបានសម្រេចចេញសេចក្ដីប្រកាសជាសាធារណៈ និងជូនដំណឹងដល់បណ្តាក្រុមហ៊ុនជាតិ អន្តរជាតិឱ្យបានជ្រាបថា ក្រសួងរ៉ែ និងថាមពល ចាប់ផ្តើមទទួលពាក្យក្នុងការប្រកួតប្រជែងដើម្បីទទួលបានអាជ្ញាប័ណ្ណស្វែករុករករ៉ែនៅក្នុងតំបន់សម្បទានចំនួន៤ទីតាំង ដែលស្ថិតនៅក្នុងខេត្តចំនួន៣ផ្សេងគ្នា រួមមាន ៖
១, តំបន់សម្បទានស្វែករុករករ៉ែទំហំ ៤៩,២៥ គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់ព្រែកកេងកង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
២, តំបន់សម្បទានស្វែករុករករ៉ែទំហំ ៣២ គីឡូម៉ែត្រក្រឡ ស្ថិតនៅតំបន់ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
៣, តំបន់សម្បទានស្វែករុករករ៉ែទំហំ ៤១,៥៨ គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុងតំបន់ភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
៤, តំបន់សម្បទានស្វែករុករករ៉ែទំហំ ៩៣,៩៤ គីឡូម៉ែត្រក្រឡា ស្ថិតនៅតំបន់អូរចុស ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ និងឃុំសុចិត្រ ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
សេចក្ដីលម្អិត សូមអានសេចក្ដីប្រកាសដូចខាងក្រោម ៖











