ដោយ ប៊ី
ភ្នំពេញ៖ ការសិក្សាការស្ថាបនាប្រព័ន្ធដឹកជញ្ជូនផ្លូវដោយស្វ័យប្រវត្ដិ (AGT) នៅភ្នំពេញដែលនឹងចំណាយ ៨០០ លានដុល្លារត្រូវបញ្ចប់ ខណៈរដ្ឋាភិបាលកម្ពុជាកំពុងស្វែងរកជំនួយពីជប៉ុនដើម្បីអភិវឌ្ឍគំរោងធំៗ បន្ថែមទៀតនៅក្នុងវិស័យសាធារណៈ និងដឹកជញ្ជូនក្នុងប្រទេស។

សំណើនេះត្រូវបានលើកឡើងកាលពីពេលថ្មីៗនេះក្នុងជំនួបប្រជុំមួយនៅកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ានលើកទី ២៥ កាលពីសប្តាហ៍មុននៅវៀតណាមរវាងលោកស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈ និងដឹកជញ្ជូន លោក Nobuhide Minorikawa រដ្ឋមន្រ្តីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍។
យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន លោកស៊ុន ចាន់ថុល បានប្រាប់គណៈប្រតិភូជប៉ុនថា កម្ពុជាកំពុងស្វែងរកការវិនិយោគជប៉ុនសម្រាប់ការសាងសង់ប្រព័ន្ធដឹកជញ្ជូនផ្លូវដោយស្វ័យប្រវត្ដិ (AGT) នៅរាជធានីភ្នំពេញ។
ការស្ថាបនាប្រព័ន្ធ AGT សម្រាប់ទីក្រុងភ្នំពេញមានល្បឿនយឺត មួយផ្នែកដោយសារតែកង្វះអ្នកវិនិយោគក្នុងការផ្តល់ហិរញ្ញប្បទានសម្រាបការអភិវឌ្ឍន៍។
ប្រព័ន្ធ AGT ដែលនឹងចំណាយទឹកប្រាក់ប្រមាណ ៨០០ លានដុល្លារអាមេរិកត្រូវបានរំពឹងថានឹងជួយសម្រួលដល់បញ្ហាចរាចរណ៍នៅក្នុងទីក្រុងដែលមានមនុស្សរស់នៅច្រើន។ ទោះយ៉ាងណា ការចំណាយដ៏ច្រើនបានជំរុញឱ្យរដ្ឋាភិបាលកម្ពុជារកថវិកាពីកន្លែងផ្សេងទៀត។ ក្រៅពីប្រព័ន្ធ AGT រដ្ឋាភិបាលក៏សង្ឃឹមថានឹងបង្កើតប្រព័ន្ធរថភ្លើង និងផ្លូវដែកនៅក្នុងក្រុង។
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានបញ្ចប់ការសិក្សាលទ្ធភាពលើគម្រោងប្រព័ន្ធ AGT ខណៈក្រុមហ៊ុនចិនចំនួនពីរកំពុងធ្វើការលើគម្រោងផ្លូវដែក និងរថភ្លើងក្រោមដី។
ប្រទេសជប៉ុនក៏កំពុងតែផ្តល់មូលនិធិដល់គម្រោងរោងចក្រផលិតទឹកស្អាតមួយនៅកម្ពុជានៅឆ្នាំក្រោយតាមរយៈជំនួយចំនួន ២៧ ដុល្លារអាមេរិក។ លោកស៊ុន ចាន់ថុលក៏បានថ្លែងអំណរគុណចំពោះជំនួយរបស់ជប៉ុនក្នុងការបង្កើតប្រព័ន្ធគ្រប់គ្រងចរាចរណ៍នៅរាជធានីភ្នំពេញ។
គម្រោងនេះរួមបញ្ចូលទាំងប្រព័ន្ធត្រួតពិនិត្យនៅសាលាក្រុង និងភ្លើងស្តុបថ្មី ១០០កន្លែង ត្រូវបានផ្តល់មូលនិធិជំនួយចំនួន ១៦លានដុល្លារអាមេរិកពីជប៉ុន។

លោកសង្ឃឹមថា ជប៉ុនអាចផ្តល់ជំនួយដូចគ្នាដល់បណ្តាខេត្តសំខាន់ៗផ្សេងទៀតជា ពិសេសខេត្តកំពត និងកោះកុង។ ជប៉ុនស្ថិតក្នុងចំណោមអ្នកផ្តល់ជំនួយធំបំផុតដល់កម្ពុជា។ កាលពីឆ្នាំមុន កម្ពុជាទទួលបានជំនួយចំនួន ១៣៥ លានដុល្លារអាមេរិកក្នុងកញ្ចប់ជំនួយរបស់ជប៉ុនដែលបានធ្វើឡើងជាទម្រង់ជំនួយឥតសំណង និងប្រាក់កម្ចី៕






