ដោយ ៖ Donald Lee
ភ្នំពេញ ៖ ដំណោះស្រាយចំពោះសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិន ហាក់ដូចជាមិនទំនងនោះទេ ព្រោះភាគីទាំងពីរកំពុងមានបញ្ហាក្នុងការបញ្ចប់កិច្ចព្រមព្រៀងដំណាក់កាលទី ១ ដែលត្រូវបានរំពឹងថានឹងបញ្ចប់នៅចុងខែនេះ។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ថា អាមេរិកមិនមានភាពប្រញាប់ប្រញាល់ក្នុងការបញ្ចប់កិច្ចព្រមព្រៀងណាមួយឡើយ ខណៈលោកប្រធានាធិបតី ស៊ី ជិនពីង បាននិយាយថា ចិននឹងមិនស្ទាក់ស្ទើរក្នុងការប្រយុទ្ធប្រឆាំងនឹងការទាមទារពាណិជ្ជកម្មដែលមិនយុត្តិធម៌នោះទេ។

កាលពីសប្តាហ៍មុន លោក ស៊ី បានមានប្រសាសន៍ថា “នៅពេលចាំបាច់យើងនឹងប្រយុទ្ធតបវិញ ប៉ុន្តែយើងបានធ្វើការយ៉ាងសកម្មដើម្បីព្យាយាមមិនឱ្យមានសង្គ្រាមពាណិជ្ជកម្ម។ យើងមិនបានផ្តួចផ្តើមសង្គ្រាមពាណិជ្ជកម្មនេះទេ ហើយនេះមិនមែនជាអ្វីដែលយើងចង់បានទេ”។
សង្គ្រាមពាណិជ្ជកម្មដែលមានរយៈពេល ១៦ ខែ បានធ្វើឱ្យរំខានដល់សង្វាក់ពាណិជ្ជកម្ម និងការផ្គត់ផ្គង់នៅជុំវិញពិភពលោក។

អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានបញ្ជាក់ថា ភាពមិនត្រឹមត្រូវនៃសង្គ្រាមពាណិជ្ជកម្មអាមេរិក និងចិនបានបណ្តាលឱ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដូចកម្រិតវិបត្តិហិរញ្ញវត្ថុកាលពី ១០ ឆ្នាំមុន។
អ្នកចរចាពាណិជ្ជកម្មចិនមិនមានឆន្ទៈក្នុងការឆ្លើយតបនឹងការទាមទារពាណិជ្ជកម្មសំខាន់ៗរបស់អាមេរិក ដូចជាការទិញកសិផលអាមេរិក និងបានបន្តចាត់យុទ្ធសាស្ត្រពាណិជ្ជកម្មអាមេរិកថាជាការសម្លុត។
ការធ្វើអត្ថាធិប្បាយមួយពីកាសែត Global Times ដែលគ្រប់គ្រងដោយចិន បានឱ្យដឹងថា “សង្គ្រាមពាណិជ្ជកម្មបញ្ឆោតទាំងឡាយរបស់រដ្ឋបាល Trump ប្រឆាំងនឹងចិនកំពុងបង្កឱ្យមានលទ្ធផល គួរឱ្យព្រួយបារម្ភ ពោលគឺកំណើនសេដ្ឋកិច្ចធ្លាក់ចុះគ្រប់ទីកន្លែង ដោយកំណើនសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់អាមេរិកត្រូវបានរំពឹងថានឹងធ្លាក់ចុះដល់ ២,៤ ភាគរយសម្រាប់ឆ្នាំ ២០១៩ ពីកំណើន ៣,៣ ភាគរយកាលពីមួយឆ្នាំមុន”។
ថ្នាក់ដឹកនាំកំពូលចិន ជឿជាក់ថា សេដ្ឋកិច្ចខ្លួនគឺស្រដៀងនឹងកប៉ាល់ជិះទូកកម្សាន្តនៅលើសមុទ្រខ្ពស់ មិនមែនទូកតូចមួយកំពុងបក់បោកនៅក្នុងព្យុះភ្លៀងនោះទេ។ បន្ទាប់ពីសង្គ្រាមពាណិជ្ជកម្មឈានដល់ខែទី ១៧ របស់ខ្លួន ចិនបានទទួលការគោរពខ្លួនឯងកាន់តែខ្លាំងឡើងដើម្បីយកឈ្នះវា”៕






