កម្ពុជា ចិនគ្រោងបង្កើនការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹក

0

ដោយដួង ចន្រ្ទា

ភ្នំពេញ៖ មន្រ្តីរដ្ឋាភិបាលប្រទេសទាំងពីរកម្ពុជា ចិនបានផ្តោតការពិភាក្សាដើម្បីតភ្ជាប់ ការដឹកជញ្ជូនតាមផ្លូវទឹក​ រវាងកំពង់ផែធានជីន នៃប្រទេសចិន និងកំពង់ផែខេត្តព្រះសីហនុ ស្ថិតក្នុងខេត្តព្រះសីហនុរបស់កម្ពុជា។

​យោងតាមព័តមានទទួលបានពីក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី៣១ ខែមករានេះ បានឲ្យដឹងថា ជំនួបការងារ​រវាង​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាលោកប៉ាន សូស័ក្តិ និងលោ ក Zhang Guoqing អភិបាលក្រុងធានជីន និងជាអ​នុ​ប្រធានអគ្គលេខាធិការបក្សក្រុង​ធាន​ជីន។ ភាគីចិនបានថ្លែងអំណរគុណដល់កម្ពុជា ដែលតែងតែផ្ដល់នូវការគាំទ្រ​ដល់​នយោ​បាយ ចិនទាំងក្នុងតំបន់ និង​លើ​ពិភពលោក ក្រោយមានទំនាក់ទំនងល្អរវាងគ្នានិងគ្នា ដែលផ្ដើមពី សម្ដេចព្រះ​បរមរ​ត​ន​កោដ្ឋ និងលោកនាយករដ្ឋមន្ត្រីជូ អេនឡាយ និងត្រូវបានបន្តពូនជ្រុំ ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និងថ្នាក់ដឹកនាំចិនជា​បន្ត​បន្ទា​ប់។

​លោកប៉ាន សូស័ក្តិបានថ្លែងថា “ដោយសារតែរក្សាបាននូវសន្តិសុខ និងស្ថេរភាពន​យោ​បាយ​ល្អ កម្ពុជាមានកា​រ​រីក​ចម្រើនលើគ្រប់វិស័យ”។ លោកបន្តថា “កម្ពុជាមានផលិតផល កសិកម្មជាច្រើន ដូចជា ដំឡូងមី ពោត ចេក អង្ករ ស្វាយចន្ទី មៀន និងស្នើឲ្យភាគីចិនទទួល ទិញផលិតផលទាំងនោះ”។

ក្រុងធានជីន ជាទីក្រុងកំពង់ផែដ៏ធំនៅភាគខាងជើងនៃប្រទេសចិន និងជាច្រកបញ្ចេញ ទំនិញពីរដ្ឋធានីប៉េកាំ​ង​ផងដែរ។ បច្ចុប្បន្នមានក្រុមហ៊ុនកម្ពុជាចំនួន៤ កំពុងវិនិយោគនៅធាន ជីន និងមានក្រុមហ៊ុនចិនពីក្រុងធានជីនចំនួន១៦ កំពុងវិនិយោគនៅកម្ពុជា ដែលមានទុនវិនិ យោគជាង៨០០លានដុល្លាអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here