ដោយ វិស្សុទ្ឋ
ភ្នំពេញៈ លោកអេង លាភាបាននិពន្ធសៀវភៅបួនក្បាលរួមមាន “ក្បាច់គួកជេដីធ្លីបានលាភ” , “ជោគជ័យមិនធ្លាក់ពីលើមេឃ!ហេតុអ្វី?” “អភិវឌ្ឍគំនិតលើ ៣(ដ) ” និង “ជំនួញខ្ញុំឆ្លងកាត់” ដើម្បីផ្តល់បទពិសោធន៍ជាក់ស្តែង អាចអនុវត្តកើតក្នុងទីលានជំនួញជាពិសេសវិស័យអចលនទ្រព្យតែម្តង។
បើចង់ក្លាយជាអ្នកគួកជេ ឬភ្នាក់ងារទទួលអចលនទ្រព្យ គេមកលក់យកកម្រៃជើងសារ ត្រូវអាននិងអនុវត្តន៍តាមសៀវភៅ ក្បាច់គួកជេដីធ្លីបានលាភ ព្រោះបញ្ជាក់ពីក្បួន ក្បាច់ និងមានឯកសារបញ្ជាក់ភ្ជាប់សម្រាប់ប្រើប្រាស់តាមភាពជាក់ស្តែងផងដែរ។
តែបើចង់កាន់គម្រោងធំៗសៀវភៅ “ជោគជ័យមិនធ្លាក់ពីលើមេឃ!ហេតុអ្វី?” ល្អបំផុត ព្រោះនិយាយពីវិធីសាស្រ្តជាក់ស្តែង ក្នុងការគ្រប់គ្រងគម្រោង មិនថាគម្រោងដីឡូត៍ ផ្ទះល្វែង ឬខុនដូនោះទេ។
បើចង់បញ្ជាក់ពីសមត្ថភាពរបស់ខ្លួន ក្នុងការយកគម្រោងគេមកលក់ ឬក៏យកទៅរៀបចំផែនការយុទ្ធសាស្រ្តរបស់ខ្លួនវិញ សៀវភៅ “អភិវឌ្ឍគំនិតលើ ៣(ដ) ” គឺល្អបំផុត។ ព្រោះសៀវភៅនេះ និយាយពីបទពិសោធន៍សរសេរផែនការយុទ្ធសាស្រ្ត។
សៀវភៅចុងក្រោយនោះគឺ “ជំនួញខ្ញុំឆ្លងកាត់” ដែលនិយាយពីការបើកក្រុម ការប្រតិបត្តិការក្រុមហ៊ុន ការបង់ពន្ធ ការបិទទៅវិញដោយស្ថាបពរ និងឧបសគ្គជាច្រើនដែលជួបប្រទះ។
ជាសរុបស្នាដៃទំាំងបួនក្បាលរបស់លោកអេង លាភា ពិតជាផ្តល់បទពិសោធន៍ជាក់ស្តែង ជំនាញគ្រប់គ្រងគម្រោង ជំនាញលក់គម្រោង និងឯកសារលិខិតស្នាមផ្សេងៗ ដល់ភ្នាក់ងារកំពុងអនុវត្តវិស័យដីធ្លី និងមានបំណងប្រែក្លាយខ្លួនទៅជាម្ចាស់គម្រោង និងម្ចាស់ក្រុមហ៊ុនតែម្តង។
សូមអញ្ចើញទាក់ទង ជាវសៀវភៅទាំងបួនក្បាលរបស់លោកពេលនេះ 012 783 197 / 010783197៕