ដោយ ប៊ី
ភ្នំពេញ៖ ក្រុមហ៊ុន Best Inc ដែលផ្តល់ដំណោះស្រាយក្នុងវិស័យដឹកជញ្ជួន និងមូលដ្ឋាននៅចិនកំពុងស្វែងរកការពង្រីកទីផ្សារឱ្យកាន់ធំជាងមុននៅអាស៊ីអាគ្នេយ៍ ខណៈកម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីបាននិងកំពុងស្ថិតក្នុងទិសដៅទីផ្សាររបស់ខ្លួន។
បន្ទាប់ពីទទួលបានលទ្ធផលប្រចាំត្រីដ៏ល្អនៅវៀតណាម លោក George Chow ប្រធានយុទ្ធសាស្ត្រ និងជាមន្រ្តីវិនិយោគនៃក្រុមហ៊ុនចិននេះ បាននិយាយថា ក្រុមហ៊ុន Best កំពុងពង្រីកសេវាកម្មដឹកជញ្ជូនរបស់ខ្លួន ហើយមានគោលបំណងផ្តល់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែននៅម៉ាឡេស៊ី កម្ពុជា និងឥណ្ឌូនេស៊ី។
លោក Chow បានថ្លែងថា “យើងមើលឃើញអាស៊ីអាគ្នេយ៍ជាតំបន់មានយុទ្ធសាស្ត្រជាយុទ្ធសាស្ត្រសម្រាប់ការពង្រីករបស់យើង ព្រោះតំបន់មានប្រជាជនវ័យក្មេង និងសេដ្ឋកិច្ចរីកលូតលាស់យ៉ាងឆាប់រហ័ស”។
លោក បន្តថា ការជ្រៀតចូលទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅអាស៊ីអាគ្នេយ៍ក៏បាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័សដែលទាមទារខ្សែសង្វាក់ផ្គត់ផ្គង់រួមបញ្ចូលគ្នា។ ដំណោះស្រាយក៏ដូចជាសេវាកម្មចែកចាយដែលមានគុណភាពផងដែរ”។
កាលពីខែមុន ក្រុមហ៊ុន Best បានពង្រីកសេវាកម្មដឹកជញ្ជូនទំនិញលឿនរបស់ខ្លួនទៅកាន់វៀតណាមដែលបានកត់សម្គាល់ពីការបណ្តាក់ទុនទី ១៩ របស់ក្រុមហ៊ុននៅក្រៅប្រទេស។ ដោយដកស្រង់ការស្រាវជ្រាវពីធនាគារពិភពលោក លោក Chow បាននិយាយថា ការចំណាយលើភ័ស្តុភារមានប្រហែល ២១ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់វៀតណាមដែលស្ថិតក្នុងចំណោមអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ាន។
ដោយឡែក លោក Chow ឱ្យដឹងថា ក្រុមហ៊ុនក៏ផ្តល់សេវាកម្មគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ដល់ក្រុមហ៊ុន Alibaba ក្នុងចំណោមអតិថិជនសាជីវកម្មចំនួន ៦០០នាក់។
លោក បាននិយាយថា ក្រុមហ៊ុនបង្កើតបានត្រឹមតែ ១ ភាគរយនៃប្រាក់ចំណូលរបស់ខ្លួនដោយផ្ទាល់ពីក្រុមហ៊ុន Alibaba ប៉ុន្តែវាទាក់ទងជាមួយពាណិជ្ជករ និងម៉ាកដែលលក់ទំនិញនៅលើវេទិកាលក់រាយតាម Alibaba ។
លោក Chow បានសរសេរថា “ឈ្មួញទាំងនេះធ្វើការសម្រេចចិត្តជាលក្ខណៈបុគ្គល និងឯករាជ្យលើក្រុមហ៊ុនដែលផ្តល់សេវាកម្មដឹកទំនិញ។ ជាមធ្យម ក្រុមហ៊ុន BEST Express ដឹកជាង ២០លានកញ្ចប់ជារៀងរាល់ថ្ងៃសម្រាប់ពាណិជ្ជករទាំងនេះ”៕
អានបន្ថែម៖ ក្រុមហ៊ុនដឹកជញ្ជួនម៉ាឡេស៊ីចាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា






