រដ្ឋាភិបាល​ និង​ដៃគូ​អភិវឌ្ឍន៍​ចាប់ផ្តើម​ពង្រឹង​ការ​យកចិត្ត​ទុកដាក់​ទៅលើ​ផ្នែក​នគរូបនីយកម្ម​ ដើម្បី​លើកកម្ពស់​សុខុមាលភាព​ទីក្រុង​វៃឆ្លាត​ ប្រកបដោយ​ចីរភាព​

0

ដោយ​ ៖ រ៉ា​ណេត

ភ្នំពេញ​ ៖ រដ្ឋាភិបាល​ តាមរយៈ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​ ដែល​ជា​ដៃគូ​អភិវឌ្ឍ​ រៀបចំ​វេទិកា​នគរូបនីយកម្ម​កម្ពុជា​ស្ដីពី​ “ការ​អភិវឌ្ឍ​ទីក្រុង​ប្រកបដោយ​ភាព​វៃឆ្លាត​ ចីរភាព​ បរិ​យា​ប័ន្ន” ក្រោម​គោលបំណង​ចែករំលែក​ចំណេះដឹង​ បទពិសោធន៍​ និង​ពិភាក្សា​ ឯកភាព​គ្នា​លើ​អាទិភាព​សម្រាប់​អភិវឌ្ឍន៍​ទីក្រុង​ឆ្លាតវៃ​ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

រដ្ឋាភិបាល​ និង​ដៃគូ​អភិវឌ្ឍន៍​ចាប់ផ្តើម​ពង្រឹង​ការ​យកចិត្ត​ទុកដាក់​ទៅលើ​ផ្នែក​នគរូបនីយកម្ម​ ដើម្បី​លើកកម្ពស់​សុខុមាលភាព​ទីក្រុង​វៃឆ្លាត​ ប្រកបដោយ​ចីរភាព​

នៅ​សណ្ឋាគារ​ សូ​ហ្វី​តែល​ ភ្នំពេញ​ កាលពី​ព្រឹក​ថ្ងៃទី២៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ វេទិកា​ដ៏​មាន​សារសំខាន់​ខាងលើ​នេះ​ ត្រូវ​ធ្វើឡើង​ក្រោម​វត្តមាន​របស់​លោក​ ប៉ែន​ សុផល​ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ ជា​ សុ​ផា​រ៉ា​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ និង​លោកស្រី​ Pauline​ Tamesis​ អ្នកសម្របសម្រួល​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ រួម​ជាមួយនឹង​មន្ត្រី​មក​ពី​ស្ថាប័នរដ្ឋ​ និង​បណ្តា​អង្គការ​នានា​ដែល​ពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត​។

វេទិកា​នគរូបនីយកម្ម​កម្ពុជា​ ជា​វេទិកា​ប្រមូល​ផ្តុំ​អ្នក​ពាក់ព័ន្ធ​ជាតិ​ និង​អន្តរជាតិ​ ឱ្យ​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ ដែល​មាន​លក្ខ​ណៈ​បរិ​យា​ប័ន្ន អំពី​ស្ថានភាព​នគរូបនីយកម្ម​នា​ពេល​បច្ចុប្បន្ន​នៅ​កម្ពុជា​ កំណត់​ពី​អាទិភាព​ និង​និ​ន្នា​ការ​ចម្បង​ៗ ព្រមទាំង​ចែករំលែក​បទពិសោធន៍​ និង​ចំណេះដឹង​ ជុំវិញ​ប្រធានបទ​ការ​អភិវឌ្ឍ​ទីក្រុង​ដែល​មាន​លក្ខណៈ​វៃឆ្លាត​ ប្រកបដោយ​ចីរភាព​ និង​មា​នប​រិយា​ប័ន្ន ។

វេទិកា​នេះ​ត្រូវ​បាន​សហការ​រៀបចំឡើង​ដោយ​ ក្រសួង​ដែនដី​ នគរូបនីយកម្ម​ និង​ សំណង់​ និង​ អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​។ វេទិកា​ដែល​មាន​សម័យប្រជុំ​សំ​ខាន់​ៗចំនួន​ ៥ នេះ​ នឹង​ផ្តល់​លទ្ធភាព​ឱ្យ​តួអង្គ​នានា​ធ្វើការ​ពិភាក្សា​ និង​ឯកភាព​គ្នា​លើ​អាទិ​ភាព​ចម្បង​ៗ ស្នើ​ឡើង​នូវ​យុទ្ធ​សាស្រ្ត​សម្របសម្រួល​ និង​កំណត់​អន្តរាគមន៍​ផ្នែក​កម្មវិធី​នៅ​គ្រប់​កម្រិត​ថ្នាក់​នៃ​រដ្ឋាភិបាល​ ដើម្បី​ឈាន​ទៅ​សម្រេច​នូវ​ចក្ខុវិស័យ​អភិវឌ្ឍន៍​ទីក្រុង​របស់​កម្ពុជា​ ដែល​មាន​លក្ខណៈ​ឆ្លាតវៃ​ ប្រកបដោយ​ចីរភាព​ និង​មា​នប​រិយា​ប័ន្ន។

វេទិកា​នេះ​មាន​គោលបំណង​ឈាន​ទៅ​រក​ការ​ឯកភាព​គ្នា​អំពី​ការកំណត់​អាទិភាព​សំ​ខាន់​ៗ និង​ការកំណត់​ពី​ឈ្មោះ​ស្ថាប័ន​ដែល​ត្រូវ​ទទួលខុសត្រូវ​នូវ​អាទិភាព​នី​មួយ​ៗ។ វេទិកា​នេះ​ក៏​គ្រោង​នឹង​ស្នើ​ឡើង​នូវ​អន្តរាគមន៍​ផ្នែក​គោលនយោបាយ​យុទ្ធសាស្ត្រ​ និង​កម្មវិធី​ ដែល​ ផ្តោត​ជា​សំខាន់​លើ​ការ​ផ្តល់​ហិរញ្ញប្បទាន​ ការ​អភិវឌ្ឍ​សមត្ថភាព​ នវានុវត្តន៍​ការសម្រប​សម្រួល​និង​ភាពជា​ដៃគូ​ជា​យុទ្ធ​សាស្រ្ត​ផង​ដែរ​។

រដ្ឋាភិបាល​ និង​ដៃគូ​អភិវឌ្ឍន៍​ចាប់ផ្តើម​ពង្រឹង​ការ​យកចិត្ត​ទុកដាក់​ទៅលើ​ផ្នែក​នគរូបនីយកម្ម​ ដើម្បី​លើកកម្ពស់​សុខុមាលភាព​ទីក្រុង​វៃឆ្លាត​ ប្រកបដោយ​ចីរភាព​

នៅក្នុង​កម្មវិធី​បើក​នៃ​វេទិកា​ដែល​មាន​រយៈពេល​មួយថ្ងៃ​ពេញ​នេះ​ នឹង​មានការ​ថ្លែង​សុន្ទរកថា​គន្លឹះ​ ដោយ​អ្នកជំនាញ​ជាតិ​ និង​អន្តរជាតិ​ផ្តោត​លើ​ទីក្រុង​វៃឆ្លាត​ ប្រកបដោយ​ចីរភាព​ និង​បរិ​យា​ប័ន្ន និង​បន្ទាប់មក​ នៅក្នុង​សម័យប្រជុំ​ទីពីរ​ នឹង​មានការ​ធ្វើ​បទ​បង្ហាញ​អំពី​ស្ថានភាព​នគរូបនីយកម្ម​នា​ពេល​បច្ចុប្បន្ន​ បញ្ហា​ប្រឈម​ និង​កាលានុវត្ត​ភាព​។ លើស​ពីនេះ​នៅក្នុង​សម័យប្រជុំ​ទី៣​ និង​មានការ​ពិភាក្សា​អំពី​អាទិភាព​សម្រាប់​ទីក្រុង​នៅ​កម្ពុជា​ផង​ដែរ​។

សម័យប្រជុំ​ទី​បួន​ផ្តោត​លើ​ការ​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ការអភិវឌ្ឍន៍​ទីក្រុង​។ នៅ​សម័យប្រជុំ​ចុងក្រោយ​ វេទិកា​នេះ​នឹង​ត្រូវ​បញ្ចប់​ជាមួយនឹង​សេចក្តី​ថ្លែងការណ៍​អំពី​អាទិភាព​សំ​ខាន់​ៗ និង​ជំហាន​បន្ទាប់​ សម្រាប់​កំណត់​ចក្ខុវិស័យ​នៃ​ការអភិវឌ្ឍន៍​ទីក្រុង​នៅ​កម្ពុជា​។នគរូបនីយកម្ម​នៅ​កម្ពុជា​កំពុង​មានសន្ទុះ​ និង​វិសាលភាព​ធំ​ដែល​មិនធ្លាប់​មាន​ពីមុន​មក​។

មានការ​ព្យាករណ៍​ថា​នៅ​ត្រឹម​ឆ្នាំ២០៣០​ ប្រជាជន​កម្ពុជា​ប្រមាណ​មួយភាគបី​ នឹង​រស់នៅ​ក្នុង​តំបន់​ប្រជុំជន​ (UNDESA​ (2018​), World​ Urbanization​ Prospects​ 2018​ ​(NewYork​) ។

រដ្ឋាភិបាល​ និង​ដៃគូ​អភិវឌ្ឍន៍​ចាប់ផ្តើម​ពង្រឹង​ការ​យកចិត្ត​ទុកដាក់​ទៅលើ​ផ្នែក​នគរូបនីយកម្ម​ ដើម្បី​លើកកម្ពស់​សុខុមាលភាព​ទីក្រុង​វៃឆ្លាត​ ប្រកបដោយ​ចីរភាព​

បញ្ហា​ប្រឈម​ក្នុង​ការពង្រីក​សេវា​សង្គម​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​ ដើម្បី​ឆ្លើយតបទៅនឹង​កំណើនប្រជាជន​នេះ​ អាច​នាំ​ឱ្យ​ហានិភ័យ​មួយចំនួន​ មាន​ជាអាទិ៍​ ភាព​ក្រីក្រ​ ផល​ប៉ះពាល់​បរិស្ថាន​ និង​ហានិភ័យ​សេដ្ឋកិច្ច​ កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​។ដូច្នេះ​ សក្តា​នុ​ពល​នៃ​ការ​អភិវឌ្ឍ​ប្រទេស​ពឹង​អាស្រ័យ​កាន់តែ​ខ្លាំង​ឡើង​ៗទៅលើ​របៀប​គ្រប់គ្រង​ទីក្រុង​ និង​តំបន់​ប្រជុំជន​។

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ Antonio​ Guterres​ មានប្រសាសន៍​នៅក្នុង​ ទិវា​លំនៅ​ដ្ឋាន​ពិភពលោក​កាលពី​ខែ​កន្លងទៅ​ថា​ “ការ​អភិវឌ្ឍ​ទីក្រុង​បាន​ល្អ​ទៅតាម​ផែនការ​ ត្រឹមត្រូវ​អាច​នាំឲ្យ​យើង​ទទួល​បាន​នូវ​កំណើន​ខ្ពស់​ប្រកប​ដោយ​បរិ​យា​ប័ន្ន និង​កាត់បន្ថយ​បាន​ច្រើន​នូវ​ការ​បញ្ចេញ​ជាតិពុល​ ហើយ​ដំណោះស្រាយ​អាច​ចាប់ផ្តើម​ពី​ជំ​ហាន​តូច​ៗដែល​បុគ្គល​ម្នា​ក់ៗ​អាច​ធ្វើ​បាន​ដើម្បី​ផ្លាស់​ប្តូរ​ទីក្រុង​” ។ ទីក្រុង​គឺជា​ទីតាំង​កំណត់​របស់​ប្រទេស​មួយ​ពី​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកប ដោយ​ចីរភាព​៕

LEAVE A REPLY

Please enter your comment!
Please enter your name here