ដោយ ប៊ី
ភ្នំពេញ៖ ការនាំចេញរបស់ចិនត្រូវបានរំពឹងថានឹងគ្របដណ្តប់ទីផ្សារកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) ស្របពេលថៃត្រូវបានប៉ាន់ប្រមាណថានឹងខាតបង់ចំនួន ១៨៧ ពាន់លានបាតនៅឆ្នាំ ២០២២ ខណៈកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមកំពុងនាំចូលទំនិញចិនយ៉ាងច្រើន។

លោក Aat Pisanwanich នាយកមជ្ឈមណ្ឌលសិក្សាពាណិជ្ជកម្មអន្តរជាតិនៅសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានថ្លែងប្រាប់កាសែតបាងកកប៉ុស្តិ៍ថា ការសិក្សាអំពីផលប៉ះពាល់ពាណិជ្ជកម្ម និងវិនិយោគលើប្រទេសថៃ និងអាស៊ានពីផលិតផលចិននៅក្នុងទីផ្សារ CLMV បានរកឃើញថា ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងពាណិជ្ជកម្ម និងបរិមាណនាំចេញក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយទាំងសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ចូលជាធរមានក្នុងឆ្នាំ ២០១៥។
ចន្លោះឆ្នាំ ២០០៤ និង ២០១៨ សមាមាត្រនៃពាណិជ្ជកម្មក្នុងអាស៊ានបានធ្លាក់ចុះដល់ ២៤,១ ភាគរយនៃពាណិជ្ជកម្មសរុបរបស់ប្លុកអាស៊ានពី ២៤,៨ ភាគរយ ក្នុងឆ្នាំ ២០០៤ ។
ក្នុងរយៈពេលនេះ អាស៊ានបាននាំចេញទៅចិនដែលមានតម្លៃ ១៩៤,៥៣ ពាន់លានដុល្លារកើនឡើង ៤,១ ដងប៉ុន្តែការនាំចូលបានកើនឡើង ៧,៥ ដង ស្មើនឹង ២៧៧ ពាន់លានដុល្លារ។ក្នុងអំឡុងពេលនេះ បណ្តាប្រទេសអាស៊ាន ៦ (ថៃ ឥណ្ឌូនេស៊ី សឹង្ហបូរី ម៉ាឡេស៊ី ហ្វីលីពីន និងព្រុយណេ) បាននាំចេញទៅចិន ១៣៦,៣១ ពាន់លានដុល្លារ កើនឡើង ៣,៣ ដង ខណៈការនាំចូលកើនឡើង ៥,៩ ដងស្មើនឹង ១៨១,៦៣ ពាន់លានដុល្លារ។
ទន្ទឹមនឹងនេះ ការនាំចេញពី CLMV បានកើនឡើង ២២,៣ ដងស្មើនឹង ៥៨,២១ ពាន់លានដុល្លារ ដោយការនាំចូលពីចិនកើនឡើង ១៧,៦ ដង ស្មើនឹង ៩៥,៣៧ ពាន់លានដុល្លារ។
ការសិក្សាដដែល បានរកឃើញថា ប្រទេស CLMV មានការនាំចេញខ្ពស់ទៅកាន់ចិន សហភាពអឺរ៉ុប និងអាមេរិកនៅឆ្នាំ ២០១៨ ដែលផ្ទុយពីអាមេរិក អាស៊ាន និងសហភាពអឺរ៉ុប មុនពេលសមាគមសេដ្ឋកិច្ចអាស៊ានចូលជាធរមាន។
នៅឆ្នាំ ២០១៨ ប្រទេស CLMV ក៏បានជ្រើសរើសនាំចូលពីចិនបន្ថែមទៀត ក្រៅពីប្រទេសអាស៊ាន។លោក Aat បាននិយាយថា “នៅចុងឆ្នាំ ២០១៨ ការសិក្សាបានរកឃើញថា សមាមាត្រនៃការនាំចេញរបស់ចិនទៅកាន់ប្រទេស CLMV បានកើនឡើងគួរឱ្យកត់សម្គាល់ដល់ ៤,០៩ ភាគរយនៃការនាំចេញសរុប បើប្រៀបធៀបជាមួយត្រឹមតែ ១,៦៥ ភាគរយក្នុងឆ្នាំ ២០០៤ និង ២០០៩។
ទស្សនវិស័យគឺគួរឱ្យព្រួយបារម្ភ ជាពិសេសនៅពេលដែលភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ចូលជាធរមាន។ លោក Aat បានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មមានន័យថា ចិនត្រូវបានរំពឹងថានឹងដើរតួយ៉ាងមហិមានៅក្នុងអាស៊ាន។
កតិកាសញ្ញានេះត្រូវបានរំពឹងថានឹងនាំមកនូវទំនិញយ៉ាងសម្បើមដែលមានតំលៃថោកពីចិន ជាពិសេសចូលទៅក្នុងទីផ្សារ CLMV។
លោក Aat បានបញ្ជាក់ថា “ក្នុងរយៈពេល ៣ ឆ្នាំទៀត តម្លៃនាំចេញរបស់ថៃត្រូវបានប៉ាន់ប្រមាណថានឹងរងផលប៉ះពាល់ដោយការនាំចេញរបស់ចិនទៅកាន់ទីផ្សារ CLMV ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១៨៧,៧៩ ពាន់លានបាតស្មើនឹង ២៣,៨៣ ភាគរយនៃការនាំចេញសរុបទៅ CLMV។

លោក បន្តថា “អាក្រក់ជាងនេះទៅទៀត ថៃចាំបាច់ត្រូវឃ្លាំមើលយ៉ាងម៉ត់ចត់ទៅលើផលប៉ះពាល់នៃទំហំពាណិជ្ជកម្មរវាងចិន និងអាមេរិក និងតម្លៃប្រាក់បាតដែលត្រូវបានរំពឹងថានឹងកាន់តែឡើងថ្លៃក្នុងរយៈពេល ៥ ឆ្នាំខាងមុខទៀត”។
លោក បានឱ្យទៀតថា ការវិនិយោគដោយផ្ទាល់របស់ចិននៅប្រទេស CLMV ក៏ត្រូវបានរំពឹងថានឹងកើនឡើងក្នុងរយៈពេល ៣ ឆ្នាំខាងមុខ បន្ទាប់ពីបានកើនឡើង ១២៤ ភាគរយនៅក្នុងឆ្នាំ ២០១៨ ជាពិសេសនៅ កម្ពុជាឡាវ និងវៀតណាម៕






