អាជ្ញាធរ​ខេត្តកំពត​កំពុង​ដាក់ចេញ​ផែនការ​សំ​ខាន់​ៗដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​

0

ដោយ ​វុត្ថា

​ភ្នំពេញ​៖ អាជ្ញាធរ​ខេត្តកំពត​ បាន​អនុម័ត​សេចក្តី​ពង្រាង​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​នៅក្នុង​ខេត្ត​សម្រាប់​ឆ្នាំ២០១៩​-២០២៣​ ​ពោល​គឺ​មាន​រយៈពេល​ ៥ ឆ្នាំ​ ទៅមុខ​ ដើម្បី​ឆ្លើយតបទៅនឹង​ការ​រីក​ចំរើន​ និង​គ្រប់​គ្រង​ល់​វិស័យ​ទេសចរណ៍​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​។

លោក​ ជាវ​ តាយ​ អភិបាលខេត្ត​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ដើម្បី​ឆ្លង​សេចក្តី​ព្រាង​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តកំពត​សម្រាប់​ឆ្នាំ២០១៩​-២០២៣​ នៅ​ថ្ងៃទី២៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ ​កិច្ចប្រជុំ​នេះ​នៅ​ថ្ងៃ​មានការ​ចូលរួម​ពី​ក្រុមប្រឹក្សា​ខេត្ត​ ថ្នាក់ដឹកនាំ​ក្រុង​ស្រុក​ មន្ទីរ​អង្គភាព​ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​បាន​ឯកភាព​ និង​អនុម័ត​ទាំងស្រុង​ចំពោះ​សេចក្តី​ព្រាង​ផែនការ​នេះ​ ។

លោក​បន្ត​ថា​ សេចក្តី​ព្រាង​ផែនការ​ទេស​ទេសចរណ៍​ខេត្តកំពត​សម្រាប់​ឆ្នាំ២០១៩​-២០២៣​ រយៈពេល០៥ឆ្នាំ​ ដែល​ត្រូវ​បាន​រៀប​ចំ​នោ​ពេលនេះ​ មាន​ចំនួន៣៧ទំព័រ​ ស្មើនឹង១១ជំពូក​។ លោក​អភិបាលខេត្ត​បន្ត​ថា​ ទាក់ទិន​នឹង​ការ​គាំទ្រ​លើ​ពង្រាង​ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​នេះ​ លោក​បាន​ជំរុញ​ដល់​គ្រប់​ផ្នែក​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​បំណង​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​កាន់តែ​រីកចម្រើន​ដើម្បី​ផលប្រយោជន៍​ទាំងអស់គ្នា​។

លោក​ ថោង​ ខុន​ រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កាលពី​កន្លង​មក​ថ្មី​ៗនេះ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្តកំពត​ ត្រូវ​សិក្សា​រៀប ចំ​ឱ្យ​បាន​នូវ​ផែនការមេ​ អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​តំបន់​ព្រែក​កំពត​នេះ​ ពិសេស​ត្រូវ​ធ្វើ​ឱ្យ​បាន​លឿន​បំផុត​ ដើម្បី​ឱ្យ​ទាន់​សភាពការណ៍​បច្ចុប្បន្ន​ ដែល​ភ្ញៀវ​ទេសចរ​ក្នុង​ខេត្ត​នេះ​កំពុង​មានការ​កើនឡើង​។

ខេត្តកំពត​ស្ថិតនៅ​ប៉ែក​និរតី​នៃ​ប្រទេស​ មាន​ចម្ងាយ១៤៨គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។ ខេត្តកំពត​សម្បូរ​ដោ​យស​ក្កា​នុ​ពល​ជាច្រើន​រួម​ទាំង​ទេសចរណ៍​ផង​ដែរ​។ បើ​យោង​តាម​ចក្ខុវិស័យ​ដល់​ឆ្នាំ២០៣០​ នៃ​ប្លង់​គោល​ប្រើប្រាស់​ដី​ក្រុង​កំពត​គឺ​ រដ្ឋាភិបាល​ កំពុង​សំដៅ​រៀបចំ​ និង​អភិវឌ្ឍ​ ក្រុង​កំពត​ជា​ក្រុង​គុ​ជបៃតង​ ឆ្នេរសមុទ្រ​ ធម្មជាតិ​ វប្ប​ធម៍​ និង​ពាណិជ្ជកម្ម​ តាមរយៈ​ការអភិវឌ្ឍន៍​ជាទី​ក្រុង​ រមណីយ​ដ្ឋាន​គុ​ជទេសចរណ៍​ឆ្នេរសមុទ្រ​ ធម្មជាតិ​ វប្ប​ធម៍​ ដែល​ស្អាត​បំផុត​លើស​កល​លោក​។

យោ​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​ បានឱ្យ​ដឹង​ថា​ រយៈពេល៩ខែ​ ក្នុង​ឆ្នាំ២០១៩នេះ​ ខេត្តកំពត​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ ១៣១៣៩២២នាក់​ កើនឡើង​ ១៧,៤៨​% ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ ១១៥៩៩៩០នាក់​ កើន ឡើង​ ១៧,៥២​% និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ ១៥៣៩៣២នាក់​ កើនឡើង​ ១៧,១៦​% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ២០១៨​៕

LEAVE A REPLY

Please enter your comment!
Please enter your name here