ចំនួន​កាស៊ីណូ​នៅ​ខេត្ត​ព្រះសីហនុ​កើនឡើង​ជិត​ ៨០សហគ្រាស​

0
ចំនួន​កាស៊ីណូ​នៅ​ខេត្ត​ព្រះសីហនុ​កើនឡើង​ជិត​ ៨០សហគ្រាស​
ចំនួន​កាស៊ីណូ​នៅ​ខេត្ត​ព្រះសីហនុ​កើនឡើង​ជិត​ ៨០សហគ្រាស​

ដោយ ​វុត្ថា​

ភ្នំពេញ​៖ រហូតមកដល់​ពេលនេះ​ ចំនួន​កាស៊ីណូ​ដែល​បាន​នឹង​កំពុង​ប្រតិ​បត្ត​ការ​នៅក្នុង​ខេត្ត​ព្រះសីហនុ​បាន​កើន​ដល់​ជិត​ ៨០​ សហគ្រាស​ ដែល​បាន​ផ្តល​ឱកាស​ការងារ​រាប់​ម៉ឺន​កន្លែង​ដល់​ប្រជាជន​ និង​សេដ្ឋកិច្ច​ដល់​ប្រទេស​កម្ពុជា​។

លោក​ ឃាង​ ភា​រម្យ​ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​គេហទំព័រ​ propertyarea.asia​ នៅ​ថ្ងៃទី​ ២៨​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ បានឱ្យ​ដឹង​ថា​ យោង​របាយការណ៍​របស់​មន្ទីរ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជា​ ជីវៈ​ខេត្ត​ ដែល​បាន​ចុះ​ធ្វើ​អធិការកិច្ច​ កាលពី​បំណាច់​ខែសីហា​កន្លងមក​នេះ​ មាន​ចំនួន​ ៧៣​ សហគ្រាស​ ហើយ​អំឡុង​ខែតុលា​ និង​ វិច្ឆិកា​ នេះ​មានការ​បើក​សម្ពោធ​ដំណើរ​បន្ថែម​មួយចំនួន​ទៀត​ដែល​មិន​បញ្ចូល​ទៅ​ក្នុង​របាយការណ៍​នោះ​ នឹងអាច​កើន​ដល់​ជិត​ ៨០​ សហគ្រាស​។

លោក​បន្ត​ថា​ របាយការណ៍​របស់​មន្ទីរ​ការ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ គឺ​ត្រូវ​បាន​គេ​ចុះ​ធ្វើ​អធិការកិច្ច​ដោយ​ផ្ទាល់​ជាមួយ​សហគ្រាស​កាស៊ីណូ​ ដោយ​បាន​ដកស្រង់​យក​នូវ​ទិ​ន្ន័​យក​ម្ម​ករ​និយោជិត​ដែល​កំពុង​បំរើ​ការងារ​នៅក្នុង​វិស័យ​កាស៊ីណូ​នៅក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​។

យោង​របាយការណ៍​របស់​មន្ទី​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជា​ ជីវៈ​ខេត្ត​ព្រះសីហនុ​ ផ្ញើ​ទៅ​ជូន​លោក​ អ៊ិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បានឱ្យ​ដឹង​កាលពី​បំណាច់​ខែសីហា​ថា​ បច្ចុប្បន្ន​សហគ្រាស​នៃ​សកម្មភាព​សេដ្ឋកិច្ច​កាស៊ីណូ​ និង​កាស៊ីណូ​អន​ឡា​ញក្នុង​ខេត្ត​ព្រះសីហនុ​ មាន​ចំនួន​ ៧៣​ សហគ្រាស​ មានកម្ម​ករ​និយោជិត​សរុប​ ២៨,៥៧៤​ នាក់​ ស្រី​ ១២,៥១៥​ នាក់​ បរទេស​ ១២,០៥៧​ នាក់​ និង​ស្រី​ ២,៨១០​ នាក់​ ។

លោក​ គួច​ ចំរើន​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ ធ្លាប់​បានឱ្យ​ដឹង​ថា​ ខេត្ត​ព្រះសីហនុ​ជា​តំបន់​ប៉ូល​អភិវឌ្ឍ​ជាតិ​មួយ​ដ៏​សំខាន់​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ និង​ជា​ខេត្ត​ដែល​មាន​សក្តា​នុ​ពល​ សេដ្ឋកិច្ច​ខ្ពស់​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​ និង​ភ្ញៀវ​ទេសចរណ៍​ ជាមួយនឹង​ការ​កំសាន្ត​តាម​ឆ្នេរសមុទ្រ​ និង​កោះ​ដ៏​ស្រស់​ស្អាត​ កំពង់ផែ​អន្តជាតិ​ អាកាសយាន​ដ្ឋាន​អន្តជាតិ​ និង​ធនធាន​ធម្មជាតិ​ដ៏​សំបូរ​បែប​ និង​ត្រូវ​បាន​ប្រសិទ្ធ​នាម​ជា​”តារា​រៈ​នា​ទិសនិរតី​” ជាមួយនឹង​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​ដ៏​ខ្លាំងក្លា​ និង​ប្រកបដោយ​ចីរភាព​ ជាពិសេស​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ រួមមាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ អគារ​ស្នាក់នៅ​រួម​ សណ្ឋាគារ​ មណ្ឌល​កំសាន្ត​ ។ល។ ដែល​បង្ហាញ​អំពី​វប្បធម៌​ និង​បំរើ​ដល់​វិស័យ​ទេសចរណ៍​ និង​ធុរកិច្ច​ ។

លោក​បន្ត​ថា​ ក្នុងរយៈពេល១០ខែ​ ឆ្នាំ២០១៩​ ខេត្ត​ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​សរុប​ចំនួន​ ១,៩៤០,១៩៩នាក់​ កើនឡើង​ ១០.៦២​% ក្នុង​នោះ​ ភ្ញៀវ​ជាតិ​ ១,២០៨,៥២៤នាក់​ និង​ភ្ញៀវ​អន្តរជាតិ​ ៧៣១,៦៧៥នាក់​ ។ មូលដ្ឋាន​អាជីវកម្ម​ សេវាកម្ម​ទេសចរណ៍​ គិត​ត្រឹម​ខែតុលា​ ឆ្នាំ២០១៩​ មាន​ចំនួន​សរុប​ ៨៨០កន្លែង​ ក្នុង​នោះ​សណ្ឋាគារ​ ១០៨កន្លែង​ ស្មើនឹង​ ៧,១៦២បន្ទប់​ ផ្ទះសំណាក់​ ២៣៧កន្លែង​ ស្មើនឹង​ ២,៩៣៦បន្ទប់​ បឹង​ហ្គា​ឡូ​ចំនួន​ ៣១កន្លែង​ ស្មើនឹង​ ៤៣១បន្ទប់​ ភោជនីយដ្ឋាន​ ៣១៣កន្លែង​ ស្មើនឹង​ ១៣,៨៣៣តុ​ និង​សេវា​កម្ម​ផ្សេង​ៗជាច្រើន​ទៀត​។

លោក​អភិបាលខេត្ត​ បាន​បន្ត​ថា​ ក្នុងនាម​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ ខិតខំ​ដឹកនាំ​ ការពារ​សន្តិសុខ​ សុវត្ថិភាព​ ផ្តល់​ឱកាស​ ការពារ​សុខ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​ និង​អ្នក​វិ​និ​យោ​គគិន​ ។ លោក​ថា​ “រដ្ឋបាល​ខេត្ត​បាន​ចុះ​កិច្ច​ព្រមព្រៀង​ ជាមួយ​ក្រុមហ៊ុន​ ហូវ៉ៃ​ ធ្វើការ​បំពាក់​កាំ​ម៉ា​រ៉ា​សុវត្ថិភាព​នៅ​តាម​បណ្តា​ដងផ្លូវ​ ថ្នល់​សំ​ខាន់​ៗ អាច​ចាត់ទុកថា​ ជាផ្នែក​មួយ​ នៃ​ទីក្រុង​វៃឆ្លាត​របស់​យើង​ក្នុង​ការគ្រប់គ្រង​សន្តិសុខ​កាន់​តែ​ល្អ​ប្រ​ សើរ​ថែមទៀត​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here