ដោយ វុត្ថា
ភ្នំពេញៈ ទីតាំងសម្បទានដីសេដ្ឋកិច្ច អាចផ្តល់ជូនការអភិវឌ្ឍន៍បានតែចំពោះដីដែលបានធ្វើចំណាច់ថ្នាក់ ថាជាដីឯកជនរបស់រដ្ឋ។
យោងតាមឯកសាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា បច្ចុប្បន្នក្រុមប្រឹក្សាគោល នយោបាយដីធ្លី កំពុងរៀបចំអនុក្រឹត្យស្តីពី ការគ្រប់គ្រង់ដីរដ្ឋ ដែលនឹងបង្កើតនីតិវិធីសំរាប់ការធ្វើអត្តសញ្ញាណកម្ម ការកសាងផែនទី ការចុះបញ្ជី និងការធ្វើចំណាច់ថ្នាក់ដីរដ្ឋ ជាដីសាធារណៈរបស់ ឬជាដីឯកជនរបស់រដ្ឋ។
-->
ការកសាងផែនទីដីរដ្ឋ នឹងបានជាមូលដ្ឋានដើម្បីធានាថា សម្បទានដីសេដ្ឋកិច្ច មិនត្រូវបានផ្តល់ឱ្យនៅលើចំណែក នៃដីសាធារណៈរបស់រដ្ឋ ហើយទីតាំងជាក់លាក់សំរាប់ការពិចារណា ផ្តល់សម្បទាន ត្រូវបានធ្វើផែនទី កំណត់ព្រំប្រទល់ ចុះបញ្ជី និងធ្វើចំណាត់ថ្នាក់ថាជាដីឯកជនរបស់រដ្ឋ។
ទីតាំងសម្រាប់សម្បទានដីសេដ្ឋកិច្ច ត្រូវបានធ្វើប្លង់នៅក្នុងផែនទី ឬនៅក្នុងទិន្នន័យមូលដ្ឋាននៃដីរដ្ឋ ហើយដីទាំងនេះ ត្រូវតែជាដីដែលស្ថិតនៅក្នុងផែនការប្រើប្រាស់ សំរាប់វិស័យកសិកម្ម នៃផែនការប្រើប្រាស់ដីរបស់មូលដ្ឋាន និងរបស់ខេត្តក្រុង។
ចំពោះប្រភេទគម្រោងខ្លះ ទីតាំងអាចត្រូវបានយល់ព្រមជាមុន ដោយលេខាធិការ ដ្ឋានបច្ចេកទេស បន្ទាប់ពីការសិក្សាជាចាំបាច់។
គោលបំណងសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់សម្បទានដីសេដ្ឋកិច្ច គឺកាត់បន្ថយភាពក្រីក្រ ដោយផ្អែកលើកំណើនសេដ្ឋកិច្ចក្នុងកំរិតខ្ពស់ និងការបែងចែកទូលំទូលាយនូវផ្លែផ្កានៃកំណើនសេដ្ឋកិច្ច។ ដោយពលរដ្ឋកម្ពុជាភាកច្រើន នៅតាមជនបទ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មត្រូវដើរតួសំខាន់សំរាប់រយៈពេលខ្លី និងមធ្យម និងដើម្បីសំរេចទិសដៅនេះ។
ចក្ខុវិស័យរបស់រដ្ឋាភិបាល សំរាប់អភិវឌ្ឍន៍វិស័យកសិកម្ម កាន់តែមានភាពច្បាស់លាស់ តាមរយៈការលើកស្ទួវិស័យពាក់ព័ន្ធ នឹងការអភិវឌ្ឍន៍ជនបទនៅប្រទេសកម្ពុជា ការជំរុញឱ្យមធ្យោបាយ នៃការចិញ្ចឹមជីវិតប្រកប ដោយលក្ខណៈសម្បូរបែប និងនាំមុខដោយអ្នកកាន់កាប់ដីខ្នាតតូច៕