ដោយ Donald Lee
ភ្នំពេញៈ ការសិក្សាថ្មីមួយបានរកខឃើញថា ទីក្រុងហូជីម៉ិញនឹងត្រូវជន់លិចដោយទឹកសមុទ្រ ដែលបន្តកើនឡើងនៅក្នុងរយៈពេល ៣០ឆ្នាំខាងមុខនេះ ។ នេះបើយោងតាមរបាយការណ៍របស់អង្គភាព Nature Communication and Climate Central ដែលមានមូលដ្ឋាននៅអាមេរិក។
របាយការណ៍បានបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុ ដែលធ្វើឡើងដោយមនុស្សនឹងរលាយផ្ទាំងទឹកកកនៅតំបន់អាក់ទិក និងបង្កើនកម្រិតទឹកសមុទ្រ នៅតាមទីក្រុងឆ្នេរសមុទ្រ ដែលមានប្រជាជនច្រើននៅជុំវិញពិភពលោក។
-->
របាយការណ៍បានឱ្យដឹងថា “នៅពេលមនុស្សជាតិបំពុលបរិយាកាសជាមួយឧស្ម័នផ្ទះកញ្ចក់ ផែនដីក៏ក្តៅដែរ ហើយដូចដុំទឹកកក និងផ្ទាំងទឹកកករលាយ និងទឹកសមុទ្រក្តៅរីករាលដាលបង្កើនបរិមាណទឹក នៅមហាសមុទ្រនៅលើពិភពលោក។ ផលប៉ះពាល់រាប់ចាប់ពីការកើនឡើង ក្នុងរយៈពេលយ៉ាងខ្លីខាងមុខ ដោយមានទឹកជំនន់តាមតំបន់ឆ្នេរសមុទ្រ ដែលអាចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងដំណាំរហូតដល់ការផ្លាស់ទីលំនៅសហគមន៍ឆ្នេរសមុទ្រជានិរន្ត”។
ផែនទីព្យាករណ៍កម្ពស់ទឹកជំនន់នៅឆ្នាំ២០៥០ បង្ហាញពីតំបន់ភាគខាងត្បូងវៀតណាមទាំងមូលស្ថិតនៅក្រោមទឹក និងភាគច្រើននៃទីក្រុងហូជីមិញ និងប៉ះពាល់ដល់អាយុជីវិតប្រជាជន២២លាននាក់ ដែលកំពុងរស់នៅក្នុងតំបន់នេះ។
របាយការណ៍ក៏បានបញ្ជាក់ផងដែរថា ផ្នែកធំៗនៃទីក្រុងហាណូយនឹងស្ថិតនៅក្រោមទឹកក្នុងរយៈពេល៣០ឆ្នាំខាងមុខផងដែរ។

របាយការណ៍បានបញ្ជាក់ថា “នៅវៀតណាម ទឹកជំនន់ពីទឹកសមុទ្រប្រចាំឆ្នាំត្រូវបានព្យាករថា នឹងប៉ះពាល់ជាពិសេស ដល់ដែនដីសណ្តរនៃទន្លេមេគង្គ ដែលមានប្រជាជនច្រើន និងឆ្នេរខាងជើងជុំវិញរដ្ឋធានីហាណូយរបស់វៀតណាម រួមទាំងទីក្រុងកំពង់ផែហៃហ្វុងផងដែរ”៕