ដោយស៊ីវ ម៉េង
ភ្នំពេញៈ គំរោងផ្ទះវីឡាលំហែរកាយលើកដំបូង FOREST HAMONY ដែលស្ថិតនៅលើផ្ទៃដីរហូតដល់ ១៣ហិកតា បានចាប់ផ្តើមប្រកាសសាងសង់់ជាផ្លូវការហើយ ក្រោមការបោះទុនវិនិយោគទឹកប្រាក់១៨លានដុល្លារអាមេរិក។

ដោយស៊ីវ ម៉េង
ភ្នំពេញៈ គំរោងផ្ទះវីឡាលំហែរកាយលើកដំបូង FOREST HAMONY ដែលស្ថិតនៅលើផ្ទៃដីរហូតដល់ ១៣ហិកតា បានចាប់ផ្តើមប្រកាសសាងសង់់ជាផ្លូវការហើយ ក្រោមការបោះទុនវិនិយោគទឹកប្រាក់១៨លានដុល្លារអាមេរិក។

FOREST HAMONY ស្ថិតនៅក្នុងភូមិផារី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត និងមានចម្ងាយត្រឹម ១៨គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្តកំពត។
គំរោងប្រកបដោយប្រណីតភាពនេះ បាននិងកំពុងជំរុញបន្ថែមទៀតលើសក្តានុពលដែលមានស្រាប់នៅក្នុងខេត្តកំពត ដែលជាតំបន់កំពុងមានការវិនិយោគយ៉ាងច្រើនលើលំនៅដ្ឋាន និងរមណីយដ្ឋានទេសចរណ៍ ប៉ុន្តែទស្សនទាននៃការអភិវឌ្ឍរបស់គំរោង Forest Hamony ជាស្ទីលថ្មីមួយ ដែលផ្តល់ឲ្យអ្នកវិនិយោគទទួលបានប្រាក់ចំណេញនិងសំរាប់ការលំហែរកំសាន្ត ប្រកបភាពស្រស់ស្រាយ។
យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុន Forest Hamony បានឲ្យដឹងថា គំរោង Forest Hamony នឹងមានផ្ទះវីឡាលំហែរ ដែលសាងសង់នៅប្របនឹងជើងភ្នំតូចៗ ដែលមានទេសភាពស្រស់បំព្រង ជាមួយនឹងបឹងទំហំ ៤០០០ម៉ែត្រការ៉េ ដែលផ្តល់ឲ្យនូវខ្យល់អាកាសបរិសុទ្ធ ។
គំរោងនេះមានផ្ទះសរុបចំនួន៩០ ដោយផ្ទះនិមួយៗ មានអាងហែលទឹកជាលក្ខណៈផ្ទាល់ខ្លួន មានសួនច្បារផ្ទាល់ខ្លួន ជាមួយទំហំដី២៤គុណនឹង៣០ម៉ែត្រការ៉េ។ដោយផ្តោតលើការសម្របខ្លួន ជាមួយនឹងលក្ខខ័ណ្ឌប្រែប្រួលអាកាសធាតុ គំរោងនេះត្រូវបានស្ថាបត្យករគូរ និងសាងសង់ឡើងដោយឈរលើភាពបៃតង ដែលជួយសន្សំសំចៃអគ្គិសនី ដើម្បីធ្វើឲ្យអ្នករស់នៅមានផាសុខភាព។

ផ្ទះនិមួយៗក្នុងគំរោងនេះ នឹងសាងសង់ឡើងលើផ្ទៃដីធំទូលាយ មានរបងព័ទ្ឋជុំវិញ ដោយមានទំហំចាប់ពី ៣៦០ ទៅ ៧២០ម៉ែត្រការ៉េ កំពស់២ជាន់ និងមានការរៀបចំសួនច្បារយ៉ាងស្រស់ស្អាតសំរាប់ផ្ទះនិមួយៗ។ ចំណែកវីឡាលំហែកាយវិញ ចាប់ផ្តើមពីតម្លៃ១៧ម៉ឺនដុល្លារអាមេរិកដល់ជាង២២ម៉ឺនដុល្លារ ហើយតម្លៃផ្ទះនិមួយៗមានភាពខុសគ្នា អាស្រ័យលើទំហំដី ទីតាំង និងរចនាបទនិមួយៗ។បច្ចុប្បន្នក្រុមហ៊ុន Forest Hamony បាននិងកំពុងទទួលការកក់ប្រាក់ពីអតិថិជនបណ្តើរៗហើយ។

លោក SERAJ Sutton តួនាទីជា COO of Century 21 Cambodia បានមានប្រសាសន៍ឲ្យដឹងក្នុងពិធីសម្ភោធគំរោងកាលពីព្រឹកថ្ងៃទី៣០ វិចិ្ឆកាកន្លងមកថា ខេត្តកំពតកំពុងមានការរីកចម្រើនខ្លាំង និងមានសក្តានុពលជាច្រើន សំរាប់ការអភិវឌ្ឍលើវិស័យសំណង់ និងអចលនទ្រព្យ ដោយសារខេត្តនេះមានភាពអំណោយផលមួយចំនួនដូចជា មានចម្ងាយជិតនឹងរាជធានីភ្នំពេញ មានការកសាងហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ មានការសាងសង់កំពង់ផែទឹកជ្រៅធំមួយ ដែលជាកំពង់ផែធំមួយបន្ទាប់ពីក្រុងព្រះសីហនុ។

លោកបន្តថា “ជាមួយគ្នានេះថ្នាក់ដឹកនាំខេត្តកំពត មានឆន្ទៈយ៉ាងមុតមាំក្នុងការជួយជំរុញនិងសម្រួលការវិនិយោគនៅក្នុងខេត្តឲ្យមានភាពរីកចម្រើមនខ្លាំង”។លោកបន្តថា “ក្រៅពីមានសក្តានុពលលើទីតាំងភូមិសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ឋ វិស័យកសិកម្មរបស់ខេត្តក៏មានភាពល្បីល្បាញ ដូចជាម្រេច ធូរ៉េនជាដើម ពិសេសវិស័យទេសចរណ៍ក្នុងខេត្តក៏មានភាពរីកចម្រើនខ្លាំង”។

លោកច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong និងជាសហភាគហ៊ុនិកក្នុងគំរោង FOREST HAMONY បានសម្តែងភាពសប្បាយរីករាយ ដែលបានចូលរួមចំណែកវិនិយោគគំរោងនេះ ពិសេសជាការចូលរួមចំណែកក្នុងការជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យក្នុងខេត្តកំពត ឲ្យកាន់់តែមានភាពរីកចម្រើនបន្ថែមទៀត។

លោកបានមានប្រសាសន៍ថា “នេះជាគំរោងប្រវត្តិសាស្រ្តសំរាប់ខេត្ត ដែលនឹងជួយលើកកំពស់ការអភិវឌ្ឍ ក៏ដូចជាជំរុញឲ្យខេត្តកាន់តែមានភាពទាក់ទាញ ដោយសារគំរោង FOREST HAMONY សាងសង់ឡើងប្រកបដោយបទដ្ឋានអន្តរជាតិ និងផ្តោតលើការរស់នៅប្រកបដោយភាពបៃតង និងការលំហែរប្រកបដោយស្តង់ដាអន្តរជាតិ”៕