ចំណេះដឹង! តើអ្វីជាសេដ្ឋកិច្ចទីផ្សារ?
ដោយ វុត្ថា
ភ្នំពេញ៖ សេដ្ឋកិច្ចទីផ្សារ ជាប្រព័ន្ធសេដ្ឋកិច្ចដែលកម្មសិទ្ធិ ឬកត្តផលិតកម្មមួយភាគធំ ស្ថិតក្នុងរង្វង់ការគ្រប់គ្រងរបស់របស់ផ្នែកឯកជន ដែលជានីតិបុគ្គលនិងរូបវ័ន្តបុគ្គល។
រីឯការគ្រប់គ្រង និងការសម្របសម្រួល ដែលផ្អែកទាំងស្រុងលើយន្តការសេដ្ឋកិច្ចទីផ្សារ តាមទ្រឹស្តីក្លាស៊ិក ហៅថា “សេដ្ឋកិច្ចដែលធ្វើនិយ័តកម្មដោយខ្លួនឯង”។
-->
ក្នុងប្រព័ន្ធសេដ្ឋកិច្ចនេះ ការសម្រេចចិត្តក្នុងការបែងចែកធនធាន ជាសេរីភាពរបស់ភ្នាក់ងារសេដ្ឋកិច្ចនីមួយៗ។ សេរីភាពនេះ អាស្រ័យលើតម្រូវការ និងផ្គត់ផ្គង់។ មានន័យថា សកម្មភាពផលិតកម្ម ការដោះដូរ និងការប្រើប្រាស់ទំនិញ និងសេវាកម្មជាទូទៅ ត្រូវមានសេរីភាពដោយបរិបូរណ៍។
ក្នុងក្របខណ្ឌសេដ្ឋកិច្ចទីផ្សារ ភ្នាក់ងារសេដ្ឋកិច្ចនីមួយៗ គ្រប់គ្រងដោយខ្លួនឯងនូវអត្ថប្រយោជន៍ផ្ទាល់ខ្លួន និងប្រឹងប្រែង ធ្វើស្ថានភាពអាជីវកម្មរបស់ខ្លួន កាន់តែប្រសើរឡើងតាមរយៈការប្រកួតប្រជែង។
និយាយរួម សមាភាព យន្តការមានប្រាំគឺ៖ កម្មសិទ្ធិឯកជន សេរីភាពក្នុងការជ្រើសរើស អត្ថប្រយោជន៍បុគ្គល ការប្រកួតប្រជែង និងប្រព័ន្ធបង្កើតថ្លៃ៕