លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា៖ ទុនវិនិយោគក្នុងវិស័យសំណង់នៅក្នុងឆ្នាំនេះ មានចំនួន ៩៣០០លានដល្លារ
ដោយ វុត្ថា
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ទុនវិនិយោគក្នុងវិស័យសំណង់នៅក្នុងឆ្នាំនេះ មានចំនួន ៩៣០០លានដល្លារ កើនឡើង ប្រមាណ ៧៨ ភាគរបើធៀបនឹងឆ្នាំមុន ដោយភាកច្រើនកើនឡើងនៅក្នុងខេត្តព្រះសីហនុ។

-->
លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងពិព័រណ៍ឧស្សាហកម្មសំណង់នៅកម្ពុជា-អន្តរជាតិលើកទី៦ រយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី ៥-៧ ខែធ្នូ ឆ្នាំ ២០១៩ នេះ ថាទាំងនេះគឺដោយសារមានការជឿរជាក់លើការអភិវឌ្ឍន៍ រីកចម្រើនសេដ្ឋកិច្ចជាតិ និងស្ថេរភាពនយោបាយរបស់កម្ពុជា ជាពិសេសក្រោមកិច្ច ដឹកនាំរបស់ សម្តេចអគ្គបហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
យោងតាមរបាយការណ៍របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ឆ្នាំ ២០១៨ បានឱ្យដឹង ទិន្នន័យសំណង់ទូទាំងប្រទេសក្នុងឆ្នាំ ២០១៨ មានចំនួន ៣,២៩០ គម្រោង មានផ្ទៃក្រឡាចំនួន ១២,៣៧៨,១១៩ ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៥,៧៥៥,០៧០,១២០ ដុល្លារ ៕