ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ជាតំបន់ដែលមានភូមិសាស្ត្រល្អសមស្របទៅនឹងវិស័យលំនៅដ្ឋានយ៉ាងប្រសើរ បច្ចុប្បន្ន តំបន់ជាយក្រុងដែលស្ថិតនៅក្នុងខណ្ឌដង្កោ កំពុងតែទាក់ទាញការចាប់អារម្មណ៍ពីសំណាក់បណ្តាអ្នកវិនិយោគឱ្យចូលទៅអភិវឌ្ឍយ៉ាងគំហុកក្នុងរយៈពេលដ៏ខ្លីនាពេលចុងក្រោយនេះ ។

-->
ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ ខណ្ឌដង្កោ បាន និងកំពុងតែបង្ហាញនូវសក្ដានុពលយ៉ាងខ្លាំងនៅក្នុងវិស័យសំណង និងអចលនទ្រព្យ ជាពិសេសវិស័យលំនៅដ្ឋាន ដោយសារតែតំបន់នេះមានហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាគ្នាជាមួយនឹងមហាវិថីសម្ដេចតេជោ ដែលមានទំហំផ្លូវ៦០ម៉ែត្រ ផ្លូវ៣០ម៉ែត្រ រួមជាមួយនឹងបណ្តាញផ្លូវសំខាន់ៗជាច្រើនទៀតដែលរាជរដ្ឋាភិបាលកំពុងតែរៀបចំស្ថាបនាបន្ថែម។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Cenrury21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍ថា គ្រប់បណ្តាអ្នកវិនិយោគ និងអភិវឌ្ឍគម្រោងលំនៅដ្ឋាន ឬបុរីធំៗ គឺពួកគេសុទ្ធតែមានធ្វើការសិក្សាស្វែងយល់ពីសក្ដានុពល និងឱកាសទទួលបានចំណេញត្រឡប់មកវិញយ៉ាងពិតប្រាកដ។
លោកថា “តំបន់ជាយក្រុងនៅប៉ែកខាងត្បូងរាជធានីភ្នំពេញ គឺមានសក្ដានុពលខ្លាំងជាងគេ បើប្រៀបធៀបទៅនឹងតំបន់ដទៃទៀតដោយសារតែនៅប៉ែកខាងត្បូងនេះ មានភាពទាក់ទាញពីមហាវិថី ៦០ម៉ែត្រ ដែលប្រមូលផ្តុំទៅដោយគម្រោងអភិវឌ្ឍធំៗជាច្រើនដែលក្នុងនោះរួមមានដូចជា មជ្ឈមណ្ឌលពាណិជ្ជកម្ម ខុនដូរ ផ្សារទំនើប AEON3 ផ្សារទំនើប ជីពម៉ុង ដែលកំពុងសម្រុកសាងសង់ផ្សារទំនើបរបស់ក្រុមហ៊ុន ប៉េងហួត PH Diamond Place រួមជាមួយនឹងគម្រោងសំណង់ធំៗជាច្រើនទៀត។ ដោយសារតែគម្រោងនិងសន្ទុះនៃការអភិវឌ្ឍទាំងអស់នេះហើយ ដែលជំរុញឱ្យតំបន់មួយនេះមានភាពទាក់ទាញ និងមានលំហូរប្រជាសាស្ត្រចូលទៅរស់នៅច្រើន”។
បច្ចុប្បន្ននេះ ក្រៅពីសកម្មភាពនៃការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍សំណង់ធំៗ ក៏មានគម្រោងអភិវឌ្ឍន៍លើវិស័យលំនៅដ្ឋានយ៉ាងសកម្មផងដែរ។
លោក ហេង ពិសិដ្ឋ នាយកប្រតិបត្តិគម្រោងបុរីលំនៅដ្ឋានដ៏ទំនើប GALAXY 11 ដែលស្ថិតនៅក្នុងតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ និងកំពុងតែសម្រុកដំណើរការសាងសង់ និងគ្រោងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ បានទទួលស្គាល់ថា នៅមួយរយៈពេលចុងក្រោយនេះ ពិតជាមានគម្រោងអភិវឌ្ឍធំៗចូលមកកាន់តំបន់នេះប្រាកដមែន ជាពិសេសគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានកម្រិតមធ្យមនិងក្រោមមធ្យម។
លោកបានបន្តទៀតថា “សម្រាប់តែគម្រោងរបស់បុរី GALAXY 11 ដែលកំពុងសាងសង់នៅពេលនេះ គឺជាប្រភេទលំនៅដ្ឋានបែបទំនើប និងទាន់សម័យ ដែលមានចែកចេញជា៣ប្រភេទ រួមមានដូចជា ប្រភេទ Shop House ផ្ទះវីឡាទោល និងវីឡាព្រីនស៍(Prince) ដោយគ្រប់ប្រភេទនៃផ្ទះទាំងអស់សុទ្ធតែត្រូវបានរៀបចំរចនាយ៉ាងវិចិត្រពីសំណាក់អ្នកជំនាញ”។ លោកបានបន្តទៀតថា“ក្រៅពីយកចិត្តទុកដាក់ទៅលើការរចនាម៉ូត ប្លង់មេរបស់បុរីទាំងមូលដែលធានាថា ស្អាតទំនើបល្អឥតខ្ចោះនោះ នៅក្នុងបុរីក៏មានការស្ថាបនាផ្លូវភ្លោះទំហំ១៣ម៉ែត្រ មានរៀបចំជាកន្លែងកម្សាន្ត សួនច្បារសាធារណៈ មានពិភពបៃតងផ្តល់នូវបរិយាកាសដ៏ល្អ និងខ្យល់ត្រជាក់បក់មកពីស្ទឹង មានអាងហែលទឹក ជាពិសេស មានការរៀបចំជាក្លឹបហាត់ប្រាណបែបទំនើប ដោយមិនចាំបាច់ចំណាយពេលចេញទៅហាត់ប្រាណនៅក្រៅបុរីនោះឡើយ”។
លោក ហេង ពិសិដ្ឋ បានមានប្រសាសន៍បន្តទៀតថា “ភ្ជាប់ជាមួយនឹងទីតាំងដ៏មានសក្ដានុពល ដែលប្រមូលផ្តុំទៅដោយគម្រោងអភិវឌ្ឍន៍ធំៗជាច្រើនដែលស្ថិតនៅផ្លូវ៦០ម៉ែត្រ ដែលនៅក្បែរគម្រោងបុរីស្រាប់ ជាពិសេសស្ថិតនៅលើផ្លូវទំហំ ៣២ម៉ែត្រ ដែលស្របទិសឆ្ពោះទៅគម្រោងសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី គឺ កាន់តែបង្កឱ្យការរស់នៅក្នុងបុរី GALAXY 11 មានភាពងាយស្រួលក្នុងការធ្វើអាជីវកម្មគ្រប់ប្រភេទ ប្រកបដោយ សុវត្ថិភាពខ្ពស់ មិនចាញ់តំបន់អភិវឌ្ឍនៃផ្សារទំនើប AEON2 នោះទេហើយវាក៏ជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នកផងដែរ បើប្រៀបធៀបជាមួយគម្រោងបុរីដទៃទៀត”។
គម្រោងបុរី GALAXY 11 នៅក្នុងតំបន់ដ៏មានសក្ដានុពល ជាបណ្តុំនៃទីប្រជុំជន ស្ថិតនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញដោយចំណាយពេលត្រឹម៥នាទីក្នុងការធ្វើដំណើរពីទីតាំងគម្រោងផ្សារទំនើប AEON3 តែប៉ុណ្ណោះ។ ប្រភេទលំនៅដ្ឋានប្រភេទShop House មានតម្លៃចាប់ពីជាង ៨ម៉ឺនដុល្លារឡើងទៅ ។ ប្រភេទលំនៅដ្ឋាន វីឡាទោល មានតម្លៃចាប់ពី ជាង១៤ម៉ឺនដុល្លារឡោះងទៅ ។ ប្រភេទលំនៅដ្ឋាន វីឡា ព្រីនស៍ មានតម្លៃចាប់ពី ជាង ៣០ម៉ឺនដុល្លារឡើងទៅ ដោយគ្រប់ប្រភេទលំនៅដ្ឋានទាំងអស់លោកអ្នកគ្រាន់តែកក់ត្រឹម ៣០ភាគរយ ជាមួយនឹងការបង់រំលស់រយៈ១៨ខែ ដោយគ្មានការប្រាក់។

ដោយឡែកសម្រាប់អតិថិជនដែលកក់លំនៅដ្ឋាន ដើម្បីបានធ្វើជាម្ចាស់លំនៅដ្ឋានចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ឆ្នាំ២០១៩ នឹងទទួលបានការបញ្ចុះតម្លៃពិសេស រួមជាមួយនឹងការទទួលរង្វាន់នូវម៉ូតូ Honda ស៊េរីថ្មីមួយគ្រឿងភ្លាមៗ ព្រមទាំងទទួលបានប័ណ្ណផ្សងសំណាងដែលមានទឹកប្រាក់សរុបរហូតដល់ 200,000ដុល្លារ និងគ្រឿងបរិក្ខា សម្ភារៈប្រើប្រាស់នៅក្នុងផ្ទះជាច្រើនប្រភេទថែមទៀតផង ។
ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ ០១៧ ៦៦ ១១ ២២ / ០៩៨ ៦៦ ១១ ២២៕








