ដោយ វុត្ថា
ភ្នំពេញៈ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានចេញប្រកាស្តីពីបែបបទ និងនីតិវិធីនៃការផ្តល់ ការព្យួរ និងការដកហូរវិញ្ញាបនបត្រវាស់វែង ក្នុងគោលបំណងដើម្បីធានាប្រសិទ្ធិភាព នៃការរៀបចំផែនការរៀបចំដែនដី នគរូបនីយកម្ម និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។
យោងតាមប្រកាសលេខ ១៧៥ ដ.ន.ស/ប្រក ដែលចុះហត្ថលេខាដោយ លោក ឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលគេហទំព័រ proprertyarea.asia ទទួលបានៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៩ នេះបានឱ្យដឹថា ធានាភាពជាក់លាក់នៃលទ្ធផលការងារវាស់វែង និងផលិតផែនទី។ ធានាប្រសិទ្ធិភាពនៃការគ្រប់គ្រងការវាសវែង និងការផលិតផែនទី បង្ការ និងទប់ស្កាត់ការផ្សព្វផ្សាយ ការប្រើប្រាស់ជាសាធារណៈនូវផែនទី និងទិន្ន័យវាស់វែងដែលមិនត្រូវ និងគ្មានការអនុញ្ញាត។














