ដោយ វុត្ថា
ភ្នំពេញៈ ក្រុមហ៊ុន Mapletree North Asia Commercial Trust ដែលបានចុះបញ្ជីនៅប្រទេសសិង្ហបុរី បានយល់ព្រមទិញអគារការិយាល័យចំនួន២នៅតំបន់ Greater Tokyo ក្នុងតម្លៃ ៣៥៤,៧លានដុល្លារអាមេរិក ខណៈពេលដែលមានការបិតផ្សារទំនើប Festival Walk នៅទីក្រុងហុងកុងដោយសារបាតុកម្មខ្លាំងក្លា។
យោងតាមការចុះផ្សាយរបស់ពីគេហទំព័រ PAC Real Estate កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ក្រុមហ៊ុន Mapletree បានចំណេញទ្រព្យសម្បត្តិសុទ្ធ៤.៥% ពីអ្នកឧបត្ថម្ភរបស់ខ្លួនគឺក្រុមហ៊ុន Mapletree Investment បន្ទាប់ពីផ្សារទំនើប Festival Walk កំពស់ ៧ ជាន់ត្រូវបានខូចខាតយ៉ាងខ្លាំង អំឡុងពេលបាតុកម្មនៅហុងកុង ហើយត្រូវបានបិទទ្វារកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ហើយគ្រោងនឹងបើកដំណើរការឡើងវិញ នៅត្រីមាសទី១ឆ្នាំ ២០២០ ។
-->
នាយកប្រតិបត្តិនៃអ្នកគ្រប់គ្រងក្រុមហ៊ុន Mapletree លោក Cindy Chow ឱ្យដឹងថា ការទិញយកអគារការិយាល័យចំនួន២ នៅ Greater Tokyo នឹងចូលរួមចំណែកដល់ការធ្វើពិពិធកម្ម របស់ក្រុមហ៊ុន Mapletree North Asia Commercial Trust ( MNACT) ហើយក្នុងពេលតែមួយកាត់បន្ថយចំណូល និងការប្រមូលផ្តុំនៅផ្សារទំនើប Festival Walk ។
ប្រតិបត្តិការនេះរួមបញ្ចូលទាំងអគារ Omori Prime ដែលស្ថិតនៅក្នុងតំបន់ Shinagawa ដែលមានទំហំ ៦.៧៩៨ ម៉ែត្រក្រឡា ដែលមានកំពស់១៣ជាន់។ អគារ mBay Point Makuhari មានកម្ពស់ ២៦ ជាន់មានទីតាំងនៅទីក្រុងChiba បាដែលមានទំហំ ៨៤.៧៨៥ ម៉ែត្រក្រឡា។

លោក Chow បន្តថា អាគារទំាងពីនៅប្រទេសជប៉ុននេះ គឺផ្តល់នូវទិន្នផលខ្ពស់បើប្រៀបធៀបនឹងថ្លៃដើមក្នុងស្រុក បើប្រៀបធៀបនឹងទីផ្សារប្រទេសចិន។ អគារការិយាល័យទាំងពីរនេះ គឺស្ថិតនៅក្នុងតំបន់ដ៏គួរឱ្យទាក់ទាញគឺតំបន់ Greater នៃទីក្រុងតូក្យូ និងមានភាពងាយស្រួល ក្នុងការធ្វើដំណើរទៅកាន់កន្លែងដឹកជញ្ជូនសាធារណៈ និងមានលក្ខណៈល្អប្រសើរ និងជាទីតាំងដែលសន្សំសំចៃសម្រាប់អ្នកជួល៕