ដោយនៅ ស៊ីវុត្ថា
ភ្នំពេញ: គម្រោងសាងសង់ផ្លូវល្បឿនលឿន ចេញរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងប្រមាណ ១៩០,០៣៥ គីឡូម៉ែត្រ និងគ្រោងប្រើប្រាស់ថវិកាវិនិយោគប្រមាណ ២ពាន់លានដុល្លារសហរដ្ឋអាមេរិក បានសម្រេចភាពជាវិជ្ជមានហើយ។

ដោយនៅ ស៊ីវុត្ថា
ភ្នំពេញ: គម្រោងសាងសង់ផ្លូវល្បឿនលឿន ចេញរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងប្រមាណ ១៩០,០៣៥ គីឡូម៉ែត្រ និងគ្រោងប្រើប្រាស់ថវិកាវិនិយោគប្រមាណ ២ពាន់លានដុល្លារសហរដ្ឋអាមេរិក បានសម្រេចភាពជាវិជ្ជមានហើយ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង ដែលអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩កន្លងមក បានអោយដឹងថា ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ដល់ក្រុងព្រះសីហនុ។

លោកបន្តថា ផ្លូវហាយវេជាប្រវត្តិសាស្រ្តរបស់កម្ពុជានេះ ទទួលបន្ទុកការងារសាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. គ្រោងចំណាយថវិកាសាងសង់ប្រមាណ២ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ រហូតមកទល់ពេលនេះ រហូតមកដល់ពេលនេះដំណើរការសាងសង់សម្រេចបាន៧,៣០%ហើយ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមកនេះ។

ការសាងសង់ផ្លូវដ៏សំខាន់នេះ គ្រោងប្រើរយៈពេលសាងសង់៤៨ខែ។ ផ្លូវនេះមានគន្លងផ្លូវចំនួន៤គន្លងទទឹង២៤,៥ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង កន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លង មណ្ឌលប្រតិបត្តិការនិងថែទាំចំនួន៤កន្លង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥ កន្លែង ឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨,៣ គីឡូម៉ែត្រ និងខេត្តចំនួន៤ទៀត ក្នុងនោះរួមមាន ខេត្តកណ្តាលប្រវែងប្រមាណ ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែងប្រមាណ៨០,៨គីឡូម៉ែត្រ ខេត្តកោះកុងប្រវែងប្រមាណ ១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែងប្រមាណ៨៩,៨៩គីឡូម៉ែត្រ។

ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ក្រោមអធិបតីភាពរបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា៕