រដ្ឋាភិបាលពង្រឹងសក្តានុពលហេដ្ឋារចនាសម្ព័ន្ធធំៗនៅក្នុងខេត្តព្រះសីហនុ ដើម្បីទាក់ទាញការវិនិយោគ និងទេសចរណ៍

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបាននឹងកំពុងពង្រឹកហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅក្នុងខេត្តព្រះសីហនុ ដើម្បីទាក់ទាញ ការវិនិយោគ ការដឹកជញ្ជូន និងទេសចរណ៍មកកាន់ខេត្តជាប់មាត់សមុទ្រមួយនេះ ឱ្យបានកាន់តែច្រើនថែមទៀត។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងធារណៈការ និងដឹកជញ្ជូននៅក្នុងពិធីបញ្ជាគ្រឿងចក្រ បើកការដ្ឋាន​ការងារស្តារអូរប្រឡាយ ៥ខ្សែ ខេត្តព្រះសីហនុដែលចំណាយថវិកា ប្រមាណ ១០ពាន់លានរៀលនៅថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០១៩ នេះ ឱ្យដឹងថា រដ្ឋាភិបាលបាននឹងកំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ធធំជាច្រើនៅក្នុងខេត្តព្រះសីហុន មានដូចជាការ ពង្រីកកំពង់ផែទឹកជ្រៅអាចដឹក កសាងពង្រីកព្រលានយន្តហោះអន្តរជាតិ និងគម្រោងកសាងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជ ធានីភ្នំពេញ។

លោកថា ការពង្រីកកំពង់ផែទឹកជ្រៅអាចដឹក ជញ្ជូនកាន់តែមានភាពងាយស្រួល ឱ្យនាវាធុនធំចេញចូល ធ្វើឱ្យតម្លៃ ដឹកជញ្ជូនកាន់តែថោក ការជំរុញការ កសាងពង្រីកព្រលានយន្តហោះអន្តរជាតិ អាចឱ្យយន្តហោះប្រភេទធុន ធំចុះចតបាន ងាយស្រួល ដើម្បី បម្រើសេវាតាមផ្លូវអាកាសកាន់តែមានភាពងាយស្រួល និងគម្រោងកសាងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជ ធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ ដែលគ្រោង ដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០២២ខាងមុខ។

លោកបន្ថែមថា ដូចនៅថ្ងៃនេះ រដ្ឋាភិបាលបានខិតប្រឹងប្រែងលើកិច្ចការអាទិភាពក្នុង ការស្តារអូធម្មជាតិទាំង៥ និងលូដែល មានស្រាប់ដែលសព្វថ្ងៃកំពុងទទួលរងនូវការរំលោភយកដីចំណីអូរ និងប្រឡាយដើម្បីបើកមុខទឹកនិងដោះស្រាយ ជំនន់ ទឹកភ្លៀង ការកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និង ការពង្រីកប្រព័ន្ឋលូ និងតម្រូវការហេដ្ឋារចនាសម្ព័ន្ឋរូបវន្ត ផ្សេង ទៀត។

លោកទេសរដ្ឋមន្ត្រី ក៏បានរំឭកឡើងវិញអំពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឲ្យ ប្រើប្រាស់ថវិកាសន្សំរបស់រាជរដ្ឋាភិបាល ជាពិសេសត្រូវ អនុវត្តនូវគោលការណ៍ «យកស្លឹកត្នោតខ្ចប់ស្ករត្នោត» ក្នុងការស្ថាបនា ជួសជុល កសាងផ្លូវក្នុងក្រុង ផ្លូវវាងក្រុង ប្រព័ន្ធ រំដោះទឹកភ្លៀង និងប្រព័ន្ធទឹកកង្វក់ក្នុងខេត្តព្រះសីហនុ។

លោករដ្ឋមន្ត្រីថានៅឆ្នាំ២០១៨ បរិមាណបញ្ចេញទឹកកខ្វក់នៅខេត្តព្រះសីហនុមានរហូតដល់ ២៥ ០០០ ម៉ែត្រគីប/ថ្ងៃ ហើយត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់៤៧ ០០០ម៉ែត្រគីប/ថ្ងៃនៅឆ្នាំ២០២៣ និង អាចបន្តកើនរហូតដល់ ៦៤ ០០០ម៉ែត្រគីប/ថ្ងៃ នៅឆ្នាំ២០៣០ផងដែរ។ ហេតុដូច្នេះរាជរដ្ឋាភិបាល កំពុងគិតគូរ លើវិធានការដោះស្រាយបញ្ហាហេដ្ឋា រចនាសម្ព័ន្ឋក្នុងក្រុងព្រះសីហនុដោយយកចិត្តទុកដាក់ បំផុត ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តនេះឱ្យកាន់តែប្រសើរឡើងថែម ទៀត។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ខេត្តព្រះសីហនុមានសារសំខាន់នៃសក្តានុពលពីធម្មជាតិដែលមានតំបន់ឆ្នេរ ព្រៃធម្មជាតិស្រស់ ត្រកាល អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ វិនិយោគិន បង្កើតការងារធ្វើ និងបានលើកឡើងពីការខិតខំកសាង ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ជាក់ស្តែងកាល ពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុចំនួន ៣៤ខ្សែ ប្រវែង ៨៤,៥០៥ គីឡូ ម៉ែត្រ ដែលផ្លូវទាំងនេះមានគុណភាពរឹងមាំ និងសោភ័ណភាពអាចបំរើឱ្យវិស័យទេសចរណ៍របស់យើង បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here