ដោយ គង់ សូរិយា
ព្រះសីហនុៈ ផ្សារទំនើបដ៏ទាន់សម័យនិងស៊ីវិល័យលើកដំបូងគេបង្អស់ប្រចាំនៅក្នុងក្រុងព្រះសីហនុ FURI Times Square នឹងចាប់បើកសម្ភោធដំណើរការនាវេលាម៉ោង២រសៀលថ្ងៃនេះហើយ។

ដោយ គង់ សូរិយា
ព្រះសីហនុៈ ផ្សារទំនើបដ៏ទាន់សម័យនិងស៊ីវិល័យលើកដំបូងគេបង្អស់ប្រចាំនៅក្នុងក្រុងព្រះសីហនុ FURI Times Square នឹងចាប់បើកសម្ភោធដំណើរការនាវេលាម៉ោង២រសៀលថ្ងៃនេះហើយ។

ជាមួយនឹងការត្រៀមខ្លួនបង្ហាញវត្តមានថ្មីនៃការបើកទំព័រជាប្រវត្តិសាស្ត្រប្រចាំនៅក្នុងក្រុងព្រះសីហនុផ្សារទំនើបដ៏ធំលើក ដំបូងគេបង្អស់ប្រចាំនៅក្នុងតំបន់ប៉ូលសេដ្ឋកិច្ចទី២ប្រចាំប្រទេសកម្ពុជា FURI TIMES SQUARE នឹងធ្វើឱ្យមហាជនក៏ដូចជាអតិថិជនទូទៅមានភាពភ្ញាក់ផ្អើលនិងរំភើបយ៉ាងខ្លាំងទៅនឹងទិដ្ឋភាពដ៏អស្ចារ្យនៃការរចនាម៉ូដផ្សារទំនើបទាំងមូលរាប់ទាំងផ្នែកខាងក្នុងនិងខាងក្រៅផងដែរ។
ប្រធានគ្រប់គ្រងផ្នែកលក់នៅផ្សារទំនើប FURI Times Square កញ្ញាតាំងគីមហុងបានប្រាប់ឱ្យដឹងថានៅថ្ងៃច័ន្ទទី៩ខែធ្នូឆ្នាំ២០១៩ខាងមុខនេះផ្សារទំនើបបែបស៊ីវិល័យមួយនេះនឹងចាប់បើកទ្វារដំណើរការលក់លើកដំបូងដើម្បីជាការឆ្លើយតប ទៅនឹងតម្រូវការរបស់អតិថិជននៅក្នុងក្រុងព្រះសីហនុ។
កញ្ញាតាំងគីមហុងបានបន្តឱ្យដឹងថែមទៀតថា“ជាមួយនឹងកិច្ចដំណើរការសាកល្បងនេះផ្សារទំនើប FURI Times Square បាននាំមកជូនអតិថិជននូវបណ្តាផលិតផលមុខទំនិញចំរុះយ៉ាងសម្បូរបែបដែលសុទ្ធតែជាម៉ាកយីហោល្បីៗលំដាប់សាកលលោកដូចជាក្រុមហ៊ុន KFC, ក្រុមហ៊ុន Starbucks, ក្រុមហ៊ុន Amazone Café, ក្រុមហ៊ុន KOI,ក្រុមហ៊ុន Dakasi Tea, ហាងអាហារមកពីប្រទែសាំងហ្គាពួរក្រុមហ៊ុនលក់សម្លៀកបំពាក់ LEVI’s, ក្រុមហ៊ុន NIKE,ក្រុមហ៊ុន Samsonite, ក្រុមហ៊ុននាឡិកាដ៏ល្បីឈ្មោះ G-Shock,ក្រុមហ៊ុនលក់រថយន្ត HGB Group រួមជាមួយក្រុមហ៊ុនល្បីៗជាច្រើនទៀតដោយរាប់បញ្ចូលទាំងគ្រឿងបរិក្ខាប្រើប្រាស់ប្រចាំថ្ងៃនិងគ្រឿងសំអាងផងដែរ”។
កញ្ញាបានបន្តទៀតថា“ផ្សារទំនើបនេះនឹងចាប់បើកទ្វារបម្រើអតិថិជនចាប់ពីម៉ោង៩ព្រឹករហូតដល់ម៉ោង១១យប់ដែលក្រៅពីមានលក់នូវមុខទំនិញនិងអាហារយ៉ាងសម្បូរបែបក៏មានទីកន្លែងកម្សាន្តសម្រាប់កុមារនិងយុវវ័យផងដែរជាពិសេសមានរោងកុនបែបទំនើបនៅជាន់ខាងលើរួមជាមួយនឹង Sky Bar ដែលរៀបចំនៅជាន់ខាងលើលំហរអាកាសនៅពេលរាត្រីផងដែរ”។
សូមចូលរួមទាំងអស់គ្នានិងស្វាគមន៍ចំពោះការមកដល់ថ្មីនៃផ្សារទំនើបដ៏ទាន់សម័យនិងស៊ីវិល័យលើកដំបូងគេបង្អស់នៅក្រុងព្រះសីហនុ….៕






