ដោយ រតនៈ
ភ្នំពេញៈ បុរីប៉េង ហួតបានប្រកាសបើកសម្ភោធគំរោងថ្មី ដែលមានទំហំធំជាង១០០ហិកតា បន្ទាប់ពីទទួលបានជោគជ័យ និងទទួលបានការគាំទ្រពីអតិថិជន ពីគម្រោងធំហ្គ្រេនស្តាផ្លាទីនីម ដំណាក់កាលទី១ នាពេលកន្លងមក។

ដោយ រតនៈ
ភ្នំពេញៈ បុរីប៉េង ហួតបានប្រកាសបើកសម្ភោធគំរោងថ្មី ដែលមានទំហំធំជាង១០០ហិកតា បន្ទាប់ពីទទួលបានជោគជ័យ និងទទួលបានការគាំទ្រពីអតិថិជន ពីគម្រោងធំហ្គ្រេនស្តាផ្លាទីនីម ដំណាក់កាលទី១ នាពេលកន្លងមក។

គំរោងដ៏ធំនេះ បានបើកសម្ភោធនាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ បុរី ប៉េង ហួត បានប្រារព្ធពិធីបើកសម្ពោធជាផ្លូវការគម្រោងហ្គ្រេន ស្តាផ្លាទីនីម ដំណាក់កាលទី២ “អេកូ ខលឡិកសិន” ក្នុងមហាព្រឹត្តិការណ៍ “ភាពឥតខ្ចោះនៃជីវិតរស់នៅក្នុងដែនបៃតង” ដើម្បីផ្តល់ជូនអតិថិជននូវការរស់នៅក្នុងបរិយាកាសធម្មជាតិពិតៗ និងទំនើបទាន់សម័យ។ មហាព្រឹត្តិការណ៍នេះ ប្រារព្ធឡើងនៅទីតាំងទល់មុខផ្ទះគំរូវីឡា King A ថ្មីស្ថិតនៅលើរុក្ខវិថី រ៉ូសាតូ ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ចម្ងាយត្រឹមតែ៥នាទី ប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៩:០០ នាទីព្រឹក ដល់ម៉ោង៩:០០ នាទីយប់។

ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការនេះ លោកជំទាវហុង ដានី អគ្គនាយិកា ក្រុមហ៊ុន បុរី ប៉េង ហួត បានមានប្រសាសន៍បញ្ជាក់ថា ”ក្រុមហ៊ុន បុរី ប៉េង ហួត មានមោទនភាពក្រៃលែង ដែលបាននាំមកជូនលោកអ្នកនូវគម្រោងថ្មីទាំងពីរនេះ គឺជាគម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះ ក្នុងចំណោមគម្រោងទាំង៦ នៃគម្រោងធំហ្រ្គេនស្តា ផ្លាទីនីម ដំណាក់កាលទី២“អេកូ ខលឡិកសិន” និងលាតសន្ធឹងលើផ្ទៃដីជាង១០០ហិកតា។ ជាមួយគម្រោងដឹស្តា ផ្លាទីនីម អេកូមេឡូឌី និងដឹស្តា ផ្លាទីនីមអេកូឌែលតា អតិថិជនទាំងអស់នឹងទទួលបាននូវបទពិសោធន៍រស់នៅបែបទំនើប អមជាមួយធម្មជាតិចំរុះដ៏ស្រស់បំព្រង និងកន្លែងកម្សាន្តដ៏សម្បូរបែបជាច្រើន។

លោកជំទាវបានបន្តទៀតថា “គម្រោងថ្មីទាំងពីរនេះ ជាគម្រោងចុងក្រោយបំផុតសម្រាប់ឆ្នាំ២០១៩ ដែលក្រុមហ៊ុនបុរី ប៉េង ហួត បានអភិវឌ្ឍឡើងដើម្បីស្វាគមន៍ឆ្នាំថ្មី ២០២០ ក៏ដូចជាចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈវិស័យអចលនទ្រព្យ ដែលផ្តល់ជូននូវភាពសម្បូរបែបនៃការរស់នៅបែបថ្មី កាន់តែទំនើប និងឲ្យស្របទៅនឹងពាក្យស្លោករបស់ក្រុមហ៊ុនយើងខ្ញុំ “ប៉េងហួត ធ្វើឲ្យជីវិតលោកអ្នកកាន់តែមានន័យ ”។
ក្នុងមហាព្រឹត្តិការណ៍ដ៏ពិសេសនេះផងដែរ អតិថិជនគ្រាន់តែជាវផ្ទះពីគម្រោងហ្គ្រេន ស្តាផ្លាទីនីម វគ្គ២ “អេកូ ខលឡិកសិន” រឺ គម្រោងណាមួយរបស់បុរី ប៉េង ហួត លោកអ្នកនឹងទទួលបានសំណាងយ៉ាងសន្ធឹកសន្ធាប់ ដូចជា: សំណាងទី១ ពីស្លឹកបព្ចាលាភ នោះគឺ ការបញ្ចុះតម្លៃរហូតដល់២០ម៉ឺនដុល្លារ នេះជាការផ្តល់ជូនដ៏អស្ចារ្យដែលលោកអ្នក នឹកស្មានមិនដល់។

សំណាងទី២ ពីស្លឹកបព្ចាលាភ គឺគ្រាន់តែចូលរួមក្នុងកម្មវិធី នឹងមានឱកាសឈ្នះរង្វាន់ធំ ទូរសព្ទដៃ iPhone 11 Pro Max និង រង្វាន់ជាច្រើនទៀត។ លោក អ្នកនឹងអាចទទួលបាននៅ សំណាងពីស្លឹកបព្ចាលាភ៣ផ្សេងទៀត នៅក្នុងមហាព្រឹត្តការណ៍នេះផ្ទាល់ផងដែរ។ សូមរួសរាន់ឡើង ការផ្តល់ជូនពិសេសនេះ មានកំណត់ត្រឹមតែថ្ងៃតែប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ។

មហាព្រឹត្តិការណ៍ខាងលើនេះ បើកជូនសាធារណជន ចូលរួមដោយសេរី។
ស្របពេលជាមួយគ្នាផងដែរ លោកអ្នកនឹងទទួលបាន សេវាកម្មប្រាក់កម្ចី លំនៅឋានពីធនាគារ ជាច្រើនជម្រើសជាមួយនឹងអត្រាការប្រាក់ដ៏សមរម្យ ក្នុងមហាព្រឹត្តិការណ៍ ដ៏អស្ចារ្យនេះផ្ទាល់តែម្តង។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: sale@penghuoth.comឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuoth៕