រដ្ឋាភិបាល​ផ្តល់​លិខិត​សាងសង់​បាន​ចំនួន១៨៥៣លើ​គម្រោង​អភិវឌ្ឍន៍​ចម្រុះ​

0

ដោយ ​វុត្ថា

ភ្នំពេញ៖​ ក្រសួង​រៀបចំ​ដែនដី​ នរូ​បនី​យក​ម្ម​ និង​សំណង់​បាន​ ផ្តល់​លិខិត​អនុញ្ញាត​បើក​ការ​ដ្ឋាន​សាងសង់​ បាន​ចំនួន១​ ៨៥៣គម្រោង​ ផ្តល់​លិខិត​អនុញ្ញាត​បិទ​ការ​ដ្ឋាន​សាងសង់​ចំនួន៧១៣គម្រោង​ និង​ ផ្តល់​លិខិត​ អនុញ្ញាត​ជួសជុល​ចំនួន១៧៩គម្រោង​ ។ នេះ​ បើ​យោង​តាម​របាយការណ៍​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ដែល​ទទួល​បាន​នៅ​ថ្ងៃ​ ១៥​ ខែធ្នូ​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​។

របាយការណ៍​ដដែល​បន្ត​ថា​ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ ក៏បាន​ចុះបញ្ជី​ក្រុមហ៊ុន​ ក្នុង​ស្រុក​ចំនួន២២៨​ក្រុមហ៊ុន​ ក្នុង​នោះ​ក្រុមហ៊ុន​ សាងសង់​ចំនួន២១៥ក្រុមហ៊ុន​ និង​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់​ចំនួន១៣ក្រុ​មហ៊ុ​ និង​បាន​ចុះបញ្ជី​ក្រុមហ៊ុន​បរទេស​ចំនួន២៤០ក្រុមហ៊ុន​ ដែល​ក្នុង​នោះ​ក្រុមហ៊ុន​សាងសង់២៣០ក្រុមហ៊ុន​ និង​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់​ ចំនួន១០ក្រុមហ៊ុន​។

របាយការណ៍​បាន​បន្ថែម​ថា​ ដោយឡែក​ បើ​គិត​ចាប់​តាំង​ពី​ ឆ្នាំ​ ២០០០​ ដល់​ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ ការចុះបញ្ជី​ក្រុមហ៊ុន​ ប្រកប​ អាជីវកម្ម​ សិក្សា​គម្រោង​ ប្លង់​ និង​ សាងសង់​បាន​ចំនួន២​ ៥៩៨ ក្រុម​ហ៊ុន​ នៅ​មាន​សុពលភាព​ ចំនួន១​ ០៨១
ក្រុម​ហ៊ុន​។

លោក​ជា​ សុ​ផា​រ៉ា​ ឧបនាយក​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ធ្លាប់​បានឱ្យ​ដឹង​ថា​ ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​នៅក្នុង​ឆ្នាំនេះ​ មាន​ចំនួន​ ៩៣០០លា​នដ​ល្លារ​ កើនឡើង​ប្រមាណ៧៨ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំមុន​ ដោយ​ភា​កច្រើន​កើនឡើង​នៅក្នុង​ខេត្ត​ព្រះសីហនុ​។

លោក​ឧបនាយក​រដ្ឋមន្ត្រី​បន្ត​ថា​ ទាំងនេះ​គឺ​ដោយសារ​មាន​ការ​ជឿ​រជាក់​លើ​ការអភិវឌ្ឍន៍​ រីកចម្រើន​សេដ្ឋកិច្ច​ជាតិ​ និង​ស្ថេរ​ភាព​នយោបាយ​របស់​កម្ពុជា​ ជាពិសេស​ក្រោម​កិច្ច​ ដឹកនាំ​របស់​ សម្តេច​អគ្គ​បហា​សេនាបតី​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

យោង​តាម​របាយការណ៍​ក្រសួង​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ឆ្នាំ២០១៨​ បានឱ្យ​ដឹង​ ទិន្នន័យ​សំណង់​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ២០១៨​ មាន​ចំនួន​ ៣,២៩០​ គម្រោង​ មានផ្ទៃ​ក្រឡា​ចំនួន១២​,៣៧៨​,១១៩ម៉ែត្រការ៉េ​ ដែល​មានតម្លៃ​ប៉ាន់ស្មាន​ ទុន​វិនិយោគ​ប្រមាណ​ ៥,៧៥៥​,០៧០​,១២០​ ដុល្លារ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here