ដោយ ប៊ី
ភ្នំពេញៈ ជាមួយនឹងការវិនិយោគ ឬទិញលំនៅឋានក្នុងគម្រោងបុរី GALAXY 11 ដែលនៅក្នុងតំបន់ដ៏មានសក្ដានុពល ជាបណ្តុំនៃទីប្រជុំជន ស្ថិតនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោនឹង អ្នកវិនិយោគ ឬអ្នកទិញនឹងទទួលបានផលចំណេញចន្លោះពី១០,០០០ ទៅ ២០,០០០ដុល្លារអាមេរិក។

-->
លោក ហេង ពិសិដ្ឋ នាយកប្រតិបត្តិគម្រោងបុរីលំនៅដ្ឋានដ៏ទំនើប GALAXY 11 បានថ្លែងប្រាប់ Propertyarea.asia នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១៩ ថា គម្រោង GALAXY 11 ផ្តោតលើគោលការណ៍៣សំខាន់ៗ ទី១ គុណភាពសំណង់ ទី២ ផាសុខភាពក្នុងការរស់នៅ ពិសេសទី៣ ផលចំណេញសម្រាប់អតិថិជន ខណៈអតិថិជនរបស់គម្រោង GALAXY 11 នឹងទទួលបានផលយ៉ាងក្នុងការវិនិយោគក្នុងគម្រោង GALAXY 11។
លោកបានលើកឡើងថា យើងផ្តោតលើសំណង់រឹងមាំ ដូច្នេះសំណង់របស់យើងសាងសង់ផ្ទះត្រឹមតែ៣ជាន់ទេ ប៉ុន្តែយើងបុកគ្រឹះទុកសម្រាប់សាងសង់ផ្ទះ៥ជាន់ គឺយើងធ្វើការសាងសង់ដោយផ្តោតលើភាពរឹងមាំតែម្តង។ លោកបានបន្តថា “យើងផ្តោតលើការរស់នៅ។ ជុំវិញគម្រោងរបស់យើង យើងដាំដើមឈើធំៗ ហើយនៅផ្ទះមួយមួយ យើងដាំដើមឈើមួយ ហើយក្នុងគម្រោងផងដែរ យើងមានក្លឹបហាត់ប្រាណសម្រាប់អ្នករស់នៅ។ យើងផ្តោតលើការរស់នៅបែបផាសុខភាព និងសុវត្ថិភាព។ យើងអាចនិយាយថា យើងអភិវឌ្ឍគម្រោងឱ្យកា្លយជាតំបន់បៃតង តាមគោលការណ៍របស់រដ្ឋាភិបាល។
លោកហេង ពិសិដ្ឋបានឱ្យដឹងទៀតថា បុរី GALAXY11 យើងផ្តោតលើផលចំណេញច្រើនដល់អតិថិជនរបស់យើង។ អតិថិជនវិនិយោគនៅពេលនេះ ក្នុងគម្រោងបុរី GALAXY 11 រហូតគម្រោង EAON បើកការដ្ឋាន អតិថិជនអាចចំណេញចន្លោះពី ១០,០០០ ទៅ ២០,០០០ ដុល្លារឡើងទៅ ព្រោះគម្រោងផ្សេងៗនៅតំបន់នោះ ពេលលឺថាមានគម្រោង EAON 3 គេតម្លើងតម្លៃ១០,០០០ដុល្លារក្នុងមួយផ្ទះ។
|
លោកមានប្រសាសន៍ថា “តែសម្រាប់គម្រោងបុរី GALAXY 11 យើងមិនតម្លើងតម្លៃផ្ទះទេ ដោយសារយើងចង់ទុកឱកាសឱ្យអតិថិជនយើងចំណេញ។ ចំណែកតម្លៃផ្ទះរបស់យើងគឺមានតម្លៃទាបជាងគេ ដោយសារបានពិនិត្យតម្លៃផ្ទះក្នុងទីផ្សាររួចហើយ”។
គម្រោងបុរី GALAXY 11 ដែលនៅក្នុងតំបន់ដ៏មានសក្ដានុពល ជាបណ្តុំនៃទីប្រជុំជន ស្ថិតនៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញដោយចំណាយពេលត្រឹម៥នាទីក្នុងការធ្វើដំណើរពីទីតាំងគម្រោងផ្សារទំនើប AEON3 តែប៉ុណ្ណោះ សាងសង់លើផ្ទៃដី៣ហិកតា និងមានប្រភេទផ្ទះវីឡាព្រីន វិឡាទោល ផ្ទះអាជីវកម្ម។

ប្រភេទលំនៅដ្ឋានប្រភេទ Shop House មានតម្លៃចាប់ពីជាង៨ម៉ឺនដុល្លារឡើងទៅ ។ ប្រភេទលំនៅដ្ឋាន វីឡាទោល មានតម្លៃចាប់ពីជាង១៤ម៉ឺនដុល្លារឡើងទៅ ។ ប្រភេទលំនៅដ្ឋាន វីឡា ព្រីនស៍ មានតម្លៃចាប់ពីជាង៣០ម៉ឺនដុល្លារឡើងទៅ ដោយគ្រប់ប្រភេទលំនៅដ្ឋានទាំងអស់លោក អ្នកគ្រាន់តែកក់ត្រឹម៣០ភាគរយ ជាមួយនឹងការបង់រំលស់រយៈ១៨ខែដោយគ្មានការប្រាក់។

ដោយឡែកសម្រាប់អតិថិជនដែលកក់លំនៅដ្ឋាន ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ឆ្នាំ២០១៩ នឹងទទួលបានការបញ្ចុះតម្លៃពិសេស រួមជាមួយនឹងការទទួលរង្វាន់នូវម៉ូតូ Honda ស៊េរីថ្មីមួយគ្រឿងភ្លាមៗ ព្រមទាំងទទួលបានប័ណ្ណផ្សងសំណាង ដែលមានទឹកប្រាក់សរុបរហូតដល់200,000ដុល្លារ និងគ្រឿងបរិក្ខា សម្ភារៈប្រើប្រាស់នៅក្នុងផ្ទះជាច្រើនប្រភេទថែមទៀតផង។
ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរស័ព្ទលេខ ០១៧ ៦៦ ១១ ២២ / ០៩៨ ៦៦ ១១ ២២៕
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal (KFA) លោកឧកញ៉ា នួន រិទ្ធី ធ្លាប់បានមានប្រសាសន៍ឱ្យដឹងផងដែរថា ដង្កោ គឺជាខណ្ឌងាយស្រួលក្នុងការអភិវឌ្ឍន៍ ព្រោះខណ្ឌនេះមានសណ្ឋានដី និងអំណោយផលល្អច្រើន ម្យ៉ាងទៀតវាក៏មានទីតាំងស្ថិតនៅជិត ទីប្រជុំជននៃរាជធានីភ្នំពេញ ដែលជាបណ្តុំនៃមណ្ឌលពាណិជ្ជ ហើយវាក៏មានភាពងាយស្រួល ក្នុងការពង្រីកខ្លួនទៅដល់ស្រុកកណ្ដាលស្ទឹង ដែលឃុំមួយចំនួនស្ថិតក្នុងស្រុកមួយនេះ ត្រូវបានកាត់ចូលមកក្នុងខណ្ឌដង្កោ។

លោកឧកញ៉ាបានបន្តថា លើសពីនេះទៅទៀត ក្រៅពីមានទំនោរទៅលើទីផ្សារលំនៅដ្ឋាន ខណ្ឌដង្កោ ក៏មានសួនឧស្សាហកម្មមួយចំនួននៅទីនោះផងដែរ រហូតត្រូវបានគេចាត់ទុកថា ជាតំបន់មានការអភិវឌ្ឍចម្រុះ។ ម្យ៉ាងទៀត ចំពោះទិសដៅនៃការអភិវឌ្ឍន៍នាពេលអនាគត វានឹងឆ្ពោះទៅរកតំបន់ជាយក្រុង ដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ព្រោះបច្ចុប្បន្នតំបន់កណ្ដាលក្រុងភ្នំពេញ ស្ទើរតែអស់ដីក្នុងការអភិវឌ្ឍគម្រោងលំនៅឋានទៅហើយ ដែលធ្វើឱ្យអចលនវត្ថុកាន់តែមានតម្លៃខ្ពស់។
លោកឧកញ៉ា នួន រិទ្ធីបានបន្តថា អ្វីដែលធ្វើឱ្យខណ្ឌដង្កោ មានសក្ដានុពល ក៏ព្រោះតែតំបន់នេះមានប្រព័ន្ធទឹក ភ្លើង និងមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ដែលអាចតភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់នេះងាយស្រួលក្នុងការធ្វើចរាចរណ៍ អាចកាត់បន្ថយការកកស្ទះបានយ៉ាងប្រសើរផងដែរ។

ហេតុផលមួយទៀតដែលធ្វើឱ្យមនុស្សជាច្រើន ក៏ដូចជាបណ្តាអ្នកធ្វើជំនួញលើវិស័យអចលនទ្រព្យ មានទំនោរទៅលើការវិនិយោគក្នុងខណ្ឌដង្កោ ជាពិសេសនៅប៉ែកខាងត្បូងតែម្ដង ក៏ព្រោះវាមានភាពល្អប្រសើរជាច្រើនដូចជា ស្ថិតនៅក្បែរផ្លូវ៦០ម៉ែត្រ ដែលបែងចែកទៅកាន់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ មានមជ្ឈមណ្ឌលពាណិជ្ជកម្ម ស្ថិតនៅជិតគម្រោងផ្សារទំនើប AEON3 ផ្សារទំនើបប៉េងហួត Eco Mall អាចធ្វើដំណើរត្រឹមជាង១០នាទីមកដល់កណ្តាលរាជធានីភ្នំពេញ៕