ដោយៈ រ៉ាណេត
កំពង់ឆ្នាំងៈ គម្រោងដីឡូតិ៍ចំការដូងក្រអូប ស្ថិតនៅតំបន់ដីទួលមានជីវជាតិល្អ អំណោយផលដល់ដំណាំគ្រប់ប្រភេទ ដែលជាតំបន់មានសក្ដានុពលដ៏ទាក់ទាញ លក់ក្នុងតម្លៃសមរម្យ បានចាប់ផ្តើមប្រកាសលក់ជាផ្លូវការហើយ ជាមួយការផ្តល់ជាកញ្ចប់យ៉ាងពិសេសដល់អតិថិជន ចំណេញបានទាំងលុយ ចំណេញបានទាំងផលដំណាំនិងមានរមណីយដ្ឋានលំហែរកំសាន្ត។

-->
គម្រោងដីឡូតិ៍ចំការដូងក្រអូប ដែលរៀបចំអភិវឌ្ឍដោយក្រុមហ៊ុន Hin Ruos Real Estate Co,Ltd មានទំហំសរុបជិត៣០ហិកតា ស្ថិតនៅភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំ ដែលមានចម្ងាយប្រមាណ៤៩ គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងមានផ្សារចំនួន៤ស្ថិតនៅក្បែរ ដូចជា ផ្សារឧត្ដុង្គ ផ្សារត្រាច ផ្សារលង្វែក និងផ្សារសាលាលេខ៥ ដែលស្ថិតនៅជិតព្រលានយន្តហោះឧត្ដុង្គ ចុះពីផ្លូវជាតិលេខ៥ ចម្ងាយប្រមាណ៥គីឡូម៉ែត្រ ដែលគ្រោងនឹងចាក់កៅស៊ូនៅឆ្នាំ២០២០ខាងមុខនេះ ហើយនៅទល់មុខ គឺជាទីតាំងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស។
លោក ហ៊ិន រស់ អគ្គនាយកក្រុមហ៊ុន HIN RUOS Real Estate Co,.Ltd បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៧ ធ្នូនេះថា ដីឡូតិ៍នៅក្នុងគម្រោងចំការដូងក្រអូបនេះ មានទំហំ៤០x៤០ម៉ែត្រ លក់ក្នុងម្លៃត្រឹម១៧,០០០ ដុល្លារ ដោយនៅក្នុងបរិវេណដីមានដាំដំណាំដូងក្រអូបចំនួន៨០ដើម រួមនឹងដំណាំផ្សេងៗទៀត។
ក្រុមហ៊ុនក៏ថែមទាំងផ្តល់ជូននូវកញ្ចុះទំហំ៤ម៉ែត្រចំនួនមួយ សម្រាប់អង្គុយជួបជុំគ្នា ព្រមទាំងការរៀបចំបោះបង្គោលព្រំ រៀបរបងឥដ្ឋ ព័ទ្ធលួសជុំវិញព្រុំដី មានទ្វារដែកធំ ហើយក្រុមហ៊ុននឹងផ្តល់សេវាថែទាំដំណាំ ដោយក្នុងដីឡូត៍និមួយៗមានការផ្តល់ជូននូវដំណាំ ស្វាយ និងខ្នុរ ព្រមទាំងផ្តល់ការថែរទាំ និងមានសន្តិសុខជួយមើលថែរទាំរយៈពេល២ឆ្នាំដោយមិនគិតថ្លៃ។
ដោយឡែកហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងគម្រោងដីឡូតិ៍ចំការដូងក្រអូប ត្រូវបានស្ថាបនាសាងសង់លក្ខណៈស្ដង់ដា ដូចជា គម្រោងសំណង់បុរីយ៉ាងដូច្នោះ ដោយគម្រោងប្រភេទនេះ មិនទាន់មានក្រុមហ៊ុនពុះដីឡូតិ៍ណាមួយបានធ្វើនៅឡើយនោះទេ។

ផ្លូវធំៗត្រូវបានសង់ចំនួន៤ខ្សែ ដោយមួយខ្សែៗជាប្រភេទផ្លូវភ្លោះ ភ្ជាប់ជាមួយផ្លូវរដ្ឋទំហំ១៥ម៉ែត្រ ដោយមានទទឹង១២ ម៉ែត្រ និងមានសួនច្បារទំហំទទឹង១ម៉ែត្រ ជាទ្រូងកណ្តាល មានដាំលម្អដោយដើមក្ងោក រួមជាមួយនឹងការបំពាក់អំពូលសូឡាផងដែរ។ កាន់តែពិសេសជាងនេះទៅទៀត ខាងផ្នែកក្រោយគម្រោងមានស្ទឹង និងព្រែក ដែលនឹងមានគម្រោងអភិវឌ្ឍជាតំបន់ទេសចណ៍ធម្មជាតិ (Resort) ដូចជាកន្លែងជិះទូកកម្សាន្ត កន្លែងស្ទូចត្រី និងធ្វើផ្ទះទឹកលំហែរកាយជាដើម។
នេះគឺជាគម្រោងទី២ហើយ បន្ទាប់ពីគម្រោងទី១ ត្រូវបានទទួលជោគជ័យរួចទៅហើយ។
លោកហ៊ិន រស់ បានមានប្រសាសន៍ថា ហេតុផលដែលលោកសម្រេចពុះដីឡូតិ៍ដែលមានទំហំ ៤០ x៤០ ម៉ែត្រ ក្នុងមួយឡូតិ៍ គឺដោយសារតែលោកកត់សម្គាល់ឃើញថា ប្រភេទដីឡូតិ៍ ដែលស្ថិតនៅក្នុងគម្រោងរបស់លោក គឺមានទំហំដីសមល្មមក្នុងការដាំដំណាំ ដើម្បីអាស្រ័យផលតាមបែបធម្មជាតិយ៉ាងប្រសើរ ហើយវាក៏ជាការផ្តល់ផលចំណេញ ដល់អតិថិជនដែលមានគម្រោងបង្កើតជាឧទ្យានចំការហូបផ្លែ និងងាយស្រួលក្នុងវិនិយោគបន្តយកចំណេញក្នុងពេលដ៏ខ្លី ខុសប្លែកពីគម្រោងពុះដីឡូតិ៍របស់ក្រុមហ៊ុនដទៃ ដែលមានទំហំក្បាលដីតូច បណ្តោយខ្លី និងមិនមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធដូចនេះឡើយ។

លោកបានមានប្រសាសន៍បន្តទៀតថា សម្រាប់អ្នកដែលមិនមានលទ្ធភាពទិញដីឡូតិ៍ នៅក្នុងគម្រោងចំការដូងក្រអូបទាំងស្រុង ក៏អាចសហការជាមួយមិត្តភ័ក្ដ ឬញាតិមិត្ត ដើម្បីទិញ ដោយសារតែដីឡូតិ៍នៅក្នុងគម្រោងមួយនេះ មានទំហំធំរហូតដល់៤០ x៤០ ម៉ែត្រ ស្មើនឹង ១៦០០ ម៉ែត្រការ៉េ ងាយស្រួលបែងចែកទៅតាមលទ្ធភាពបានយ៉ាងងាយស្រួល។ គ្រប់អតិថិជនទាំងអស់នឹងទទួលបានការរៀបចំឯកសារ រត់ការកាត់ប្លង់ បង់ពន្ធប្រថាប់ត្រា ដែលជាការចំណាយរបស់ក្រុមហ៊ុនផ្ទាល់ ដើម្បីបង្កើនទំនុកចិត្តកាន់តែខ្ពស់។

ទាំងអស់អសនេះគឺជាការផ្តល់ជូនយ៉ាងពិសេស ដោយក្រុមហ៊ុន HIN RUOS Real Estate Co,.Ltd សម្រាប់អតិថិជនដែលប្រាថ្នា ចង់បានដីចំការដំណាំផ្ទាល់ខ្លួន ក៏ដូចជាសម្រាប់ក្រុមគ្រួសារផងដែរ។ រួសរាន់ឡើង ដីឡូតិ៍ដែលមានទីតាំងល្អ និងពោរពេញទៅដោយសក្ដានុពល ចំនួនមានកំណត់។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង តាមរយៈទូរស័ព្ទលេខ ៖ ០១៥ ៧៨០ ៨៨៨ / ០៧៧ ៣៣៣ ៧៤៤៕

