ដោយគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុន OCIC គ្រោងប្រកាស ពីផែនការលំអិតនៃការអភិវឌ្ឍន៍ទីក្រុងកោះនរានាខែមិនាខាងមុខនេះ ប្រសិនគ្មានការប្រែប្រួលអ្វីទេនោះ។ នេះបើតាមការឲ្យដឹងពីលោកទូច សំណាងអគ្គនាយករងក្រុមហ៊ុននេះ។

ដោយគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុន OCIC គ្រោងប្រកាស ពីផែនការលំអិតនៃការអភិវឌ្ឍន៍ទីក្រុងកោះនរានាខែមិនាខាងមុខនេះ ប្រសិនគ្មានការប្រែប្រួលអ្វីទេនោះ។ នេះបើតាមការឲ្យដឹងពីលោកទូច សំណាងអគ្គនាយករងក្រុមហ៊ុននេះ។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រលប់ថ្ងៃទី១៧ ធ្នូខាងមុខនេះថា បើតាមគំរោងការប្រកាសនេះ នឹងធ្វើឡើងនាខែមិនាខាងមុខនេះ ដែលការប្រកាសនេះ នឹងបង្ហាញពីទស្សនទាន នៃការអភិវឌ្ឍចម្រុះរបស់ទីក្រុងថ្មីមួយនេះ។
ទោះជាយ៉ាងណាលោមិនទាន់បញ្ជាក់ឲ្យដឹង ពីផែនការលំអិតនៃការអភិវឌ្ឍរបស់ទីក្រុងថ្មីនេះនោះទេ។
បច្ចុប្បន្នក្រុមហ៊ុន OCIC កំពុងចាក់បំពេញខ្សាច់ និងថ្ម លើទឹកដីដែលធ្លាប់ជាកោះ ហើយបាក់ដោយទឹកជំនន់កាលពីទសវត្សរ៍កន្លងមក ដែលការរៀបចំហេដ្ឋារចនាសម្ព័ន្ឋទីក្រុងថ្មីនេះ គ្រោងចំណាយប្រាក់រហូតដល់២០០០លានដុល្លារអាមេរិក។
លោកទូច សំណាងបានមានប្រសាសន៍ឲ្យដឹងផងដែរថា ជាមួយនឹងផែនការរៀបចំហេដ្ឋារចនាសម្ព័ន្ឋថ្មីនេះ ក្រុមហ៊ុនក៏កំពុងសិក្សាពីការសាងសង់ស្ពាន ក្នុងជម្រើសចំនួនពីរផងដែរ ដោយជម្រើសទី១ សាងសង់ស្ពាននៅលើទន្លេដែលតភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងកោះនរា ដោយគ្រោងចំណាយប្រាក់ប្រមាណ៦០លានដុល្លារ និងជម្រើសទី២ គឺគំរោងសាងសង់ស្ពានក្រោមទន្លេ ដែលគ្រោងចំណាយទឹកប្រាក់២០០លានដុល្លារអាមេរិក។
គំរោងស្ពានទាំងពីរនេះ នឹងត្រូវជ្រើសរើសមួយក្នុងចំណោមពីរ ហើយស្ពានទាំងពីរនេះមានប្រវែងប្រមាណ១០០០ម៉ែត្រ។
ទីក្រុងកោះនរា ដែលស្ថិតក្នុងសង្កាត់់និរោធ ខ័ណ្ឌច្បារអំពៅ នឹងមានប្រវែងសរុប ៣,៥គីឡូម៉ែត្រ និងលយចូលទន្លេប្រវែងប្រមាណ៣៥០ម៉ែត្រ។

ទីក្រុងថ្មីនេះស្ថិតនៅភាគខាងកើត ឈៀងខាងជើងនៃទីក្រុងកោះពេជ្របច្ចុប្បន្ននេះ ដែលកាលពីដើមឡើយតំបន់នេះជាកោះ ប៉ុន្តែត្រូវបាក់ស្រុតចដោយសារទឹកជំនន់ទន្លេមេគង្គ៕