ដោយ វុត្ថា
ភ្នំពេញៈ ក្នុងសៀវភៅត្រកូលឪពុកអ្នកមាន របស់រ៉ូបឺត គីយូសាគិ បានចែកចេញជា ២ប្រភេទធំៗដូចជា ទី១លុយចំណូលបានមកពីធ្វើការខ្លួនឯង (Earned Income) លោករ៉ូបឺតតែងតែនិយាយថា Active Income គឺជាលុយចំណូលបានមកពីសមត្ថភាពរបស់យើងធ្វើការ ដើម្បីប្តូរយកវាដូចជាធ្វើជាបុគ្គលិកក្រុមហ៊ុន ផ្នែកឌីហ្សាញឲ្យអតិថិជន ការងារជាគ្រូបង្រៀន ចុងភៅ ឬការងារត្រូវគេជួលគូររូបភាពតុក្កត្តាតាមវគ្គនីមួយៗជាដើម។
២ – លុយចំណូលបានមកពីទ្រព្យសម្បត្តិ (Earning Income) លោកអធិប្បាយថា វាជា Passive Income ជាលុយចំណូលកើតមកពីទ្រព្យសម្បត្តិ ដែលមានយើងជាម្ចាស់ទ្រព្យ មានដូចជាថ្លៃឈ្នួលជួលខុនដូ ថ្លៃកម្មសិទ្ធិបញ្ញាពីស្នាដៃផ្សេងៗ ដូចជាអ្នកនិពន្ធបទភ្លេង និពន្ធរឿង រូបមន្តអាហារ ជាម្ចាស់ម៉ាកឈ្មោះល្បី (Brand) ហ៊ុនជាដើម។
នៅពេលដល់ចំណុចចាប់ផ្តើមត្រូវធ្វើការ លុយចំណូលប្រភេទនេះ បានជួយឲ្យយើងមានសេរីភាពផ្នែកហិរញ្ញវត្ថុ ហើយក៏ជាលុយចំណូលមួយដែលអ្នកណាៗ ក៏ចង់បាន ព្រោះទោះបីខ្លួនយើងមិនបានធ្វើការ ក៏នៅតែលុយចំណូលចូលជាប្រចាំ។
ក្នុងន័យនេះចង់បញ្ជាក់ពី Earning Income ពីប្រធានបទទាក់ទងទៅមនុស្សទូទៅ ប្រសិនបើពួកគេមិនទទួលបានមរតក ឬមុខជំនួញបន្តពីឪពុកម្តាយទេ។ ភាគច្រើននៅមិនទាន់មាន Earning Income ក្នុងកំលុងពេលចាប់ផ្តើមបង្កើតគ្រួសារថ្មីនោះឡើយ ព្រោះគេត្រូវការលុយយ៉ាងច្រើន ក្នុងការបង្កើតទ្រព្យសម្បត្តិ ឬគ្រប់គ្រងទ្រព្យសម្បត្តិដែលផ្តល់ចំណូលមកវិញ។
ដូច្នេះត្រូវចាប់ផ្តើមពី Earned Income ជាមុនសិនមិនថាបម្រើការក្នុងក្រុមហ៊ុន ឬមានមុខរបរផ្ទាល់ខ្លួនក្តី ក៏ក្នុងរយៈ ពេលនេះលោក អ្នកអាចរកពេលវេលាសិក្សាពីវិធីបង្កើត Earning Income ទុកសម្រាប់ជីវិតចុងក្រោយជីវិតជួបតែភាពសប្បាយរីករាយ។
អ្នកមានទ្រព្យសម្បត្តិច្រើនតែលះបង់ពេលវេលា មានចំណេះដឹង សមត្ថភាព និងលុយកាក់ ដើម្បីបង្កើតទ្រព្យសម្បត្តិផ្តល់ជា Earning income ដល់ខ្លួនឯងជានិច្ច។ ប៉ុន្តែ Earning income បានមកពី Earned income ដូចជា+ លោកA ក្រៅពីមានមុខមាត់សង្ហា ដូចតារាកូរ៉េហើយ គេនៅបានបង្រៀនភាសាកូរ៉េ បង្រៀនឲ្យសិស្សឆាប់យល់។
មានសិស្សចូលចិត្តគេយ៉ាងច្រើន ព្រោះនៅពេលគេបង្រៀន គេបានថតសំឡេងខ្លួនឯង។ លុះថ្ងៃក្រោយឲ្យសិស្សរៀន តាមការកាសែតថតសំឡេង ជំនួសឲ្យការបង្រៀនខ្លួនឯង បន្ទាប់មកគេបានពង្រីកសាខា ដោយការជួលន្លែងបើកបង្រៀនតាមកាសែតទៀតផង។
+ អ្នកនាង B លក់បាយឆា មានរូបមន្តពិសេសរហូតជាប់ចិត្ត ជាប់មាត់មហាជន។ នៅទីបំផុតនាងរកឃើញរូបមន្តពិសេស រហូតជាប់ចិត្តអ្នកណាអាចបដិសេធពីរសជាតិផ្សំគ្រឿងឈ្ងុយឆ្ងាញរបស់នាងបានឡើយ។ ដូច្នេះនាងបានអភិវឌ្ឍន៍ បើកជាសាខាផ្តល់សិទ្ធិបើកអាជីវកម្មលក់បន្ត អាចប្រមូលលុយថ្លៃពីថ្លៃលក់បានរហូត។
+ លោក C មានអាជីពរៀបចំសួនច្បារ រហូតក្លាយទៅជាក្រុមហ៊ុនធំ។ ក្រោយមកគាត់បានលក់ភាគហ៊ុន ក្នុងក្រុមហ៊ុនមួយចំណែកឲ្យអ្នកផ្សេង មកគ្រប់គ្រងជំនួសគាត់ ចំណែកគាត់ ក៏នៅមានភាគហ៊ុនទទួលលុយចំណេញយ៉ាងសប្បាយចិត្ត៕