តើ​អ្វីទៅ​ជា​វិធាន​បញ្ជាក់​ជាមុន​?

0

ដោយៈ​វុត្ថា​

ភ្នំ​ពេញៈ​ វិធាន​បញ្ជាក់​ជាមុន​ (Advance​ Ruling​) ត្រូវ​បាន​បង្កើត​និង​ដាក់អោយ​អនុវត្ត​នៅ​កម្ពុជា​នា​ថ្ងៃទី៤​ ខែមករា​ ឆ្នាំ២០១៣​ ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ និង​ដើម្បី​ធានា​ថា​ ប្រតិវេទន៍​គយ​ ត្រូវ​បាន​ប្រកាស​ត្រឹមត្រូវ​ស្របតាម​បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​គយ​ជាធរមាន​។

និយមន័យ​

វិធាន​បញ្ជាក់​ជាមុន​ គឺជា​សេចក្តី​សម្រេច​ជា​លាយលក្ខណ៍​អក្សរ​ ដែល​ចេញ​ដោយ​ អគ្គនាយក​ដ្ឋាន​គយ​និង​រដ្ឋាករ​(អគរ​)ស្តី​ពី​ (ក) ចំណាត់​ ថ្នាក់​ទំនិញ​តាម​តារាង​ពន្ធគយ​ (ខ)ការ​បកស្រាយ​និង​ការអនុវត្ត​ច្បាប់​ និង​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​ការកំណត់​តម្លៃ​គិត​ពន្ធគយ​នៃ​ទំនិញ​ ឬ (គ) ដើមកំណើត​ទំនិញ​ ដែល​នឹង​ត្រូវ​នាំចូល​ ឲ្យ​ទៅ​បុគ្គល​ណាមួយ​នៅពេល​ មានការ​ស្នើសុំ​។

វិធាន​បញ្ជាក់​ជាមុន​ នឹង​មាន​លក្ខណៈ​គតិយុត្តិ​ចំពោះ​អាជ្ញាធរ​គយ​ ចាប់ពី​ថ្ងៃ​វិធាន​នេះ​ចូលជាធរមាន​។

បុគ្គល​ដែល​មាន​សិទ្ធិ​ស្នើសុំ​វិធាន​បញ្ជាក់​ជាមុន​ (អ្នកស្នើ​សុំ​)

• ​អ្នកនាំ​ចូល​

• ​អ្នក​ផលិត​ទំនិញ​

• ​ឬ បុគ្គល​ដែល​បាន​ទទួល​សិទ្ធិ​ក្នុង​ការនាំចូល​ទំនិញ​ដែល​ជា​កម្មវត្ថុ​នៃ​ការ​ស្នើសុំ​។

ការិយាល័យ​ទទួលបន្ទុក​វិធាន​បញ្ជាក់​ជាមុន​

ការិយាល័យ​ចំនួន​ពីរ​ទទួលបន្ទុក​វិធាន​បញ្ជាក់​ជាមុន​ ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​នាយកដ្ឋាន​ផែនការ​ បច្ចេកទេស​ និង​កិច្ចការ​អន្តរជាតិ​ (ផបក​) នៃ​អគរ​៖

• ការិយាល័យ​ផែនការ​ និង​គោលនយោបាយ​សម្រាប់​ការចាត់ថ្នាក់​ទំនិញ​ តាម​តារាង​ពន្ធគយ​ និង​ដើមកំណើត​ទំនិញ​។

• ​ការិយាល័យ​បច្ចេកទេស​គយ​ សម្រាប់​ការកំណត់​តម្លៃ​គិត​ពន្ធគយ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here