ដោយៈ រ៉ាណេត
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានបង្ហាញពីការគាំទ្រ និងសាទរ ចំពោះកិច្ចខិតខំអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា រួមជាមួយនឹងការសន្យាជួយជំរុញកមណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈទាក់ទាញក្រុមហ៊ុនវិនិយោគអាមេរិក មកកាន់កម្ពុជាបន្ថែមទៀត។

-->
ក្នុងឱកាសអនុញ្ញាត្តឲ្យលោក W.Patric Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិប្រចាំកម្ពុជា លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ វត្តមានរបស់លោក Patric Murphy ដែលបានមកបំពេញភារកិច្ច នៅព្រះរាជាណាច្រកម្ពុជា ហើយសង្ឃឹមថាដំណើរការនេះនឹងទទួលបានលទ្ធផលផ្លែផ្លា និងនាំមកនូវកិច្ចទំនាក់ទំនង់ល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក ។
លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា ពាក់ព័ន្ធជាមួយនឹងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺសព្វថ្ងៃនេះ គឺបាននិងកំពុងខិតខំប្រឹងប្រែង ដើម្បីធ្វើការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលមកដល់ពេលនេះសំរេចបានប្រមាណ៨០ភាគរយហើយ ដែលសំដៅធានាបាននៅរបៀបរៀបរយ និងសុវត្ដិភាពក្នុងការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ។
ក្រសួងបានរៀបយន្តការ៣ប្រភេទ ដើម្បីរៀបចំដោះស្រាយលើកាងារចុះបញ្ចីដីធ្លី ការរៀបចំប្លង់គោលប្រើប្រាប់ដីធ្លីនិង ការរៀបចំប្លង់គោលប្រើប្រាប់ដីធ្លីនៅតាម ឃុំសង្កាត់ ដើម្បីអោយអភិវឌ្ឍប្រកបដោយចីរភាព។ អំពីការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ក៏ក្រសួងបានសំរេចការងារនេះជាបណ្ដើរៗរួចខ្លះ មកហើយ ដើម្បីធានាសុវត្តិភាពក្នុងការកាន់កាប់ដីធ្លីជូនពួកគាត់។
លោក Patric Murphy បានឱ្យលើកឡើងថា ទំនាក់ទំនង់រវាងសហរដ្ឋអាមេរិក និងកម្ពុជា គឺមានលក្ខណៈប្រសើរជាងមុន ហើយនឹងព្យាយាមពាំនាំនូវភាពវិជ្ជមានអំពីទំនាក់ទំនងល្អរវាងប្រទេសកម្ពុជា ព្រមទាំងបន្តការពិភាក្សា ដើម្បីពង្រឹងទំនាក់ទំនងនេះឱ្យកាន់តែល្អថែមទៀត។
លោកបានបន្ដថា “ប្រធានាធិបតីសហរដ្ឋអាមេរិក មានបំណងលើកម្ពស់ទំនាក់ទំនង់រវាងសហរដ្ឋអាមេរិក និងអាស៊ាន ហើយនឹងពង្រឹងលើកកម្ពស់កិច្ចប្រជុំកំពូលអាមេរិក និងអាស៊ានផងដែរ”។
លោកបានលើកឡើងថា កិច្ចប្រជុំកំពូលអាមេរិក និងអាស៊ាន (US.ASEAN SUMMIT) នេះនិងកើតមានឡើង ប៉ុន្ដែយើង និងកំពុងរង់ចាំព័ត៌មានបន្ថែមទាក់ទង់ នឹងការកំណត់ពេលវេលា និងទីកន្លែងច្បាស់លាស់។ ថ្មីៗនេះមានរឿងល្អកើតឡើងជាច្រើន ហើយចំពោះកិច្ចពិភាក្សារជាមួយមន្ត្រីផ្សេងៗ នោះពិតជាទទួលបានលទ្ធផលវិជ្ជមាន ។

លោកបន្តថា ដោយឡែកទាក់ទិន នឹងការងារអភិវឌ្ឍទីក្រុង ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានធ្វើនោះគឺ លោកបានកត់សំគាល់នូវការរីកចម្រើនមួយចំនួន ដូចជានៅ ខេត្តសៀមរាម បាត់ដំបង ក្រុងព្រះសីហនុ និងព្រែវែង។

បើក្រលេកទៅមើលគំរោងធំៗគឺ ខាងសហរដ្ឋអាម៉េរិក មានផ្ដល់ជាជំនួយបច្ចេកទេសក្នុងការសិក្សារលើគំរោងទាំងនោះ ធ្វើយ៉ាងណាកុំអោយគំរោង ទាំងនោះមានបំណុលធ្ងន់ធ្ងរពេក រឺក៏អាចមានបញ្ហាទាក់ទង់នឹងបរិស្ថានោះ ពីព្រោះនៅប្រទេសមួយចំនួន ដែលសហរដ្ឋអាមេរិកបានផ្ដល់ជំនួយលើគំរោង យើងសង្កេតឃើញថាទទួលបានលទ្ធផលល្អ៕