ដោយគង់ សូរិយា
ភ្នំពេញៈ លំហូរទុនវិនិយោគផ្នែកសំណង់លំនៅដ្ឋានពីអ្នកវិនិយោគជាតិ និងអន្តរជាតិមានទំហំទឹកប្រាក់ រហូតដល់ជាង៣៦៦១លានដុល្លារអាមេរិក និងមានផ្ទៃក្រឡាសំណង់រហូតដល់ជាង៨លានម៉ែត្រការ៉េ។

ដោយគង់ សូរិយា
ភ្នំពេញៈ លំហូរទុនវិនិយោគផ្នែកសំណង់លំនៅដ្ឋានពីអ្នកវិនិយោគជាតិ និងអន្តរជាតិមានទំហំទឹកប្រាក់ រហូតដល់ជាង៣៦៦១លានដុល្លារអាមេរិក និងមានផ្ទៃក្រឡាសំណង់រហូតដល់ជាង៨លានម៉ែត្រការ៉េ។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងក្នុងសន្និបាតក្រសួង កាលពីដើមសប្តាហ៍នេះបានឲ្យដឹងថា សំណង់លំនៅឋាននៅកម្ពុជា ក្នុងឆ្នាំ២០១៩ មានចំនួន៣,៧៣២ គម្រោងមានផ្ទៃក្រឡា កម្រាលសំណង់ចំនួន៨,០២៤,២៨៦ម៉ែត្រការ៉េ មានទុនវិនិយោគ៣,៦៦១,២៧៥,៣៥០ដុល្លារ ស្មើនឹង៣៨,៤៨៨ខ្នង។
ចំណែកឯកជន/ល្វែងបុរីលំនៅឋាន និងបណ្ដុំលំនៅឋានមានលក្ខណៈបុរី នៅទូទាំងប្រទេស ចំនួន៤០គម្រោង ស្មើនឹង១៦,៥៨៩ខ្នង មានផ្ទៃក្រឡាកម្រាលសំណង់សរុប២,៤៩៦,៣៥៨ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុនវិនិយោគ ប្រមាណ៨២១,៣០៦,៦៧៦ដុល្លារ។
របាយការណ៍បានបន្តថា ចំណែកអគារផ្ទះល្វែង និងភូមិគ្រឹះ នៅទូទាំងប្រទេសមាន២០,៧៨១ ល្វែង/ខ្នង មានផ្ទៃក្រឡាកម្រាលសំណង់៣,៤៩៩,២០៤ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគ ប្រមាណជាង១,២៦៩លានដុល្លារ។ អគារស្នាក់នៅរួមមាន១៥២គម្រោង ស្មើនឹង១៧,៧០៧យូនីត។ ចំណែកឯកជនមានផ្ទៃក្រឡាកម្រាលសំណង់ ៣,២០៣,០០១ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ១,៩០៧,២៦៩,៥៧៨ដុល្លារ៕