ដោយ វុត្ថា
ភ្នំពេញៈ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញចូលរួមបញ្ចុះបឋមសិលាសាងសង់ស្ពានអាកាសថ្មីជើងនៅសន្ធរម៉ុក នៅថ្ងៃស្អែកនេះ ។ នេះបើយោងតាមលិខិតមួយច្បាប់ ដែលគេហទំព័រ propertyarea.asia ទទួលបាន នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៩នេះ។

-->
លោកក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់បានមានប្រសាសន៍ថា គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើង នៅត្រង់ចំណុចមុខបឋមសិក្សាសន្ធរមុខវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស និងប្រជាពលរដ្ឋជាពិសេសសម្រួលដល់ការបន្ថយការកកស្ទះចរាចរណ៍។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានសាងសង់ស្ពានអាកាសថ្មើជើងនៅម្តុំផ្សារដើមគរមួយទៀតផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញ គ្រោងស្ថាបនាស្ពានអាកាសថ្មើរជើងចំនួន២កន្លែង នៅត្រង់ផ្សារដើមគរ និងមុខសាសាបឋមសិក្សាសន្ធរម៉ុកឱ្យហើយ នៅពាក់កណ្តាលឆ្នាំ២០២០ខាងមុខ ពោលឲ្យទាន់តាមផែនការក្នុងរយៈពេល៦ខែ ដែលជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សបានឆ្លងកាត់ផ្លូវ ប្រកបដោយសុវត្ថិភាពដែលមិនប្រឈម ទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ណាមួយកើតឡើង ជាយថាហេតុ។

រហូតមកដល់ពេលបច្ចុប្បន្ន ស្ពានអាកាសថ្មើរជើងមាន៣កន្លែងហើយ គឺនៅតំបន់ជម្ពូវ័ន២កន្លែង និង១កន្លែងទៀត នៅតំបន់ភ្លើងស្តុបនាងគង្ហីង៕