ដោយ វុត្ថា
ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំផែនទីបណ្ដាញផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់សំដៅផលិតចេញជាផែនទី ឱ្យបានចប់សព្វគ្រប់នៅត្រឹមឆមាសទី១ឆ្នាំ២០២០ ដើម្បីសម្រួលដល់ការងារគ្រប់គ្រង ជួសជុល និងថែទាំផ្លូវថ្នល់ឱ្យមានប្រសិទ្ធភាព។
រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក លឹម ស៊ីដេនីនបានមានប្រសាសន៍ឲ្យដឹង នៅក្នុងកិច្ចប្រជុំលើការរៀបចំផែនទីបណ្ដាញផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់នាល្ងាចថ្ងៃទី២៧ធ្នូនេះថា ការរៀបចំនេះ មានសារសំខាន់ជាអាទិភាពដល់គ្រប់គ្រងដីចំណីផ្លូវ តាមរយៈការ បង្កើតក្រុមការងារគណៈកម្មាធិការជាតិគ្រប់គ្រងដីចំណីផ្លូវ ការរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាល និងផ្សព្វផ្សាយនានា និងការចូលរួមសហការពីស្ថាប័នពាក់ព័ន្ធ ដើម្បីឈានទៅគ្រប់គ្រងដីចំណីផ្លូវសម្រាប់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រក្សាបាននូវសុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋ និងលើកកម្ពស់ សោភណ្ឌភាពផ្លូវថ្នល់ផងដែរ។







