ចំណេះដឹង​! តើ​អ្វី​ជា​យុទ្ធ​សាស្រ្ត​ចតុកោណ​ដំណាក់កាល​ទី៤​?

0

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ថ្មី​ទី៦នេះ​ ដែល​បន្ត​ដឹកនាំ​ដោយ​គណបក្សប្រជាជន​កម្ពុជា​ មាន​សម្តេច​តេជោ​ហ៊ុន​ សែន​ ជានា​យក​រដ្ឋមន្ត្រី​ គឺ​មាន​យុទ្ធ​សាស្រ្ត​ខ្ពស់​បំផុត​ ក្នុង​ការអនុវត្ត​ប្រក​ដោយ​ជោគជ័យ​នូវ​ “យុទ្ធសាស្ត្រ​ចតុកោណ​” ដើម្បី​កំណើន​ការងារ​ សមធម៌​ និង​ប្រសិទ្ធភាព​ ក្នុង​ការ​កសាង​មូលដ្ឋាន​ ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ២០៥០​។

សម្រាប់​ការដឹកនាំ​កសាង​ប្រទេសជាតិ​ ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ អភិវឌ្ឍ​ប្រទេសជាតិ​ឆ្ពោះទៅ​មុខ​បន្ត​ទៀត​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​អនុវត្តន៍​ប្រកបដោយ​ភាព​ជោគជ័យ​នូវ​យុទ្ធ​សាស្រ្ត​ចតុ​កាណ​ ដើម្បី​ កំណើន​ ការងារ​ សមធម៌​ និង​ប្រសិទ្ធភាព​ នៅ​កម្ពុជា​។ ៣ដំណាក់កាល​កន្លងមក​ហើយ​ ដែល​បាន​ឲ្យ​ប្រទេស​កម្ពុជា​ សម្រេច​បាន​នូវ​ការ​ផ្លាស់​ប្តូរ​មុខមាត់​ថ្មី​គួរ​ជា​ទី​មោទ​នៈ​បំផុត​។

បើ​យើង​ប្រៀបធៀប​កាលពី​ជាង២០ឆ្នាំមុន​ ប្រទេស​កម្ពុជា​ បាន​ប្រែក្លាយ​ពី​ប្រទេស​ទទួលយក​ទា​ហ៊ាន​មួក​ខៀវ​របស់​អង្គការ​សហ​ប្រជា​តិ​ ដើម្បី​មក​ធ្វើ​ប្រតិបត្តិ​ការ​រក្សា​សន្តិភាព​ មក​ជា​ប្រទេស​ដែល​បញ្ជូន​កងកម្លាំង​របស់​ខ្លួន​ ឲ្យ​ពាក់មួក​ខៀវ​ទៅ​ចូលរួម​ប្រតិបត្តិ​ការ​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជា​តិ​ ក្នុង​ប្រទេស​មួយចំនួន​ ដែល​ជា​ចំណុច​ក្តៅ​នៅ​លើ​ពិភពលោក​។

កាលពី​អតី​កាល​ប្រទេស​កម្ពុជា​ ល្បីល្បាញ​ជា​វាល​ពិឃាត​ តំបន់​អសន្តិសុខ​ ជា​ចំការ​មីន​ ដែលគេ​ភ័យខ្លាច​គ្រប់គ្នា​ ប៉ុន្តែ​ពេលនេះ​បាន​ក្លាយទៅជា​ប្រទេស​មាន​សុខ​សន្តិភាព​ពេញលេញ​ និង​ជា​តំបន់​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ​ នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ និង​លើ​ពិភពលោក​ទទួល​បាន​ភ្ញៀវ​ទេសចរ​រាប់​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ។

ក្នុង​ការអនុវត្ត​ប្រកបដោយ​ភាព​ជោគជ័យ​ នូវ​យុទ្ធ​សាស្រ្ត​ចតុកោណ​ទាំង៣ដំណាក់កាល​កន្លងមក​ បាន​បំពេញ​តួនាទី​យ៉ាង​ល្អ​ប្រសើរ​ ជា​របៀបវារៈ​អភិវឌ្ឍ​សង្គម​-សេដ្ឋកិច្ច​កម្ពុជា​។ ដោយ​ឆ្លងកាត់​យុទ្ធ​សាស្រ្ត​ចតុកោណ​ទាំង៣​ ដំណាក់កាល​ជាបន្តបន្ទាប់​ បាន​ធ្វើឲ្យ​កម្ពុជា​ប្រែ​មុខមាត់​ថ្មី​ បាន​ផ្លាស់​ប្តូរ​យ៉ាង​ស៊ីជម្រៅ​នូវ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ និង​លើ​កម្ពស់ជីវភាព​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ ទាំង​ខាង​សម្ភារ​ និង​ស្មារតី​ តាមរយៈ​កំណើន​សេដ្ឋកិច្ច​ប្រក​ដោយ​ចីរភាព​ ការបង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ ការ​អធានា​សមធម៌​សង្គម​ និង​ការ​ពង្រឹង​ប្រសិទ្ធភាព​នៃ​អភិបាលកិច្ច​របស់​ស្ថាប័នរដ្ឋ​។

កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី៦​ នៃ​រដ្ឋសភា​ជាតិ​ និង​“យុទ្ធ​សាស្រ្ត​ចតុកោណ​–ដំណាក់កាល​ទី៤​” នឹង​រួមគ្នា​បំពេញ​តួនាទី​ជាឯក​សារ​ក្រម​ខណ្ឌ​គោលនយោបាយ​គ្រប់ជ្រុងជ្រោយ​ សម្រាប់​រៀបចំ​ “ផែនការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍ​ជាតិ​ឆ្នាំ២០១៩​–២០២៣​” ដែល​បាន​កំណត់​សូចនាករ​លទ្ធផល​ និង​ពេលវេលា​ច្បាស់លាស់​សម្រាប់​ការអនុវត្ត​ និង​ត្រូវ​មាន​សង្គតិភាព​ ជាមួយនឹង​ឯកសារ​គោលនយោបាយ​ តាម​វិស័យ​ដទៃទៀត​ របស់​រាជរដ្ឋាភិបាល​។

ដោយឡែក​ “យុទ្ធ​សាស្រ្ត​ចតុកោណ​-ដំណាក់កាល​ពី៤​” នឹង​ក្លាយជា​មគ្គ​ទេស​ដ៏​ច្បាស់លាស់​ សម្រាប់​តម្រង់​ទិស​សកម្មភាព​ គ្រប់​តូ​រអង្គ​អភិវឌ្ឍ​ទាំងអស់​ឲ្យ​ស្ថិតនៅ​ក្នុង​ “ជីវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here