ដោយគង់ សូរិយា
ភ្នំពេញៈ តំបន់ត្រពាំងរូង ស្ថិតក្នុងឃុំត្រពាំងរូង ខេត្តកោះកុង កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីអ្នកវិនិយោគជាតិ អន្តរជាតិ តាមរយៈគំរោងវិនិយោគរមណីយដ្ឋានថ្មីមួយ ដែលនឹងសាងសង់នៅឆ្នាំ២០២០ខាងមុខនេះ។

ដោយគង់ សូរិយា
ភ្នំពេញៈ តំបន់ត្រពាំងរូង ស្ថិតក្នុងឃុំត្រពាំងរូង ខេត្តកោះកុង កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីអ្នកវិនិយោគជាតិ អន្តរជាតិ តាមរយៈគំរោងវិនិយោគរមណីយដ្ឋានថ្មីមួយ ដែលនឹងសាងសង់នៅឆ្នាំ២០២០ខាងមុខនេះ។

ជាមួយនឹងភាពអំណោយផលនៃធនធានធម្មជាតិ ជាមួយនឹងទេសភាពស្រស់ត្រកាល មានព្រែកអមសងខាង ទឹកព្រែក ៦ខែសាប និង៦ខែប្រែជាទឹកប្រៃ បានធ្វើឲ្យតំបន់ត្រពាំងរូង ខេត្តកោះកុង កាន់តែមានការចាប់អារម្មណ៍ពីអ្នកវិនិយោគជាតិ និងអន្តរជាតិ។
អគ្គនាយកក្រុមហ៊ុន Easy Property Investment Co, Ltd លោកម៉ម សិរីបញ្ញា បានមានប្រសាសន៍ឲ្យដឹងកាលពីព្រឹកថ្ងៃទី២៨ ធ្នូនេះថា ដោយបានសិក្សាយ៉ាងច្បាស់ ពីសក្តានុពលទីតាំងនៅតំបន់ខាងលើនេះ ទើបក្រុមហ៊ុនលោកបានទទួលយកគំរោងរមណីយដ្ឋាននេះ ពីក្រុមហ៊ុន Golden Pig Investment Co, Ltd មកលក់។
លោកបន្តថា “តំបន់ត្រាំពាំងរូងមានលក្ខណៈពិសេស បើធៀបនឹងតំបន់ដទៃទៀតក្នុងខេត្តកោះកុង ដោយតំបន់នេះមានព្រែកទាំងសងខាង ជាមួយនឹងទឹកថ្លាឆ្វង់ និងអាចអុំទូកកំសាន្តបានយ៉ាងរីករាយ”។ លោកបន្តថា “អ្វីកាន់តែពិសេសតំបន់នេះ ក៏មានរមណីយដ្ឋាន បឹងហ្កាឡូត៍លំហែរកាយ និងគំរោងអភិវឌ្ឍន៍តំបន់អេកូទេសចរណ៍របស់រដ្ឋាភិបាលផងដែរ”។
លោកម៉ម សិរីបញ្ញាបានបន្តទៀតថា ជាមួយលក្ខខ័ណ្ឌបង់ប្រាក់សមរម្យ តម្លៃដីមានភាពសមរម្យ ខេត្តកោះកុងនឹងមានការរីកចម្រើនកាន់តែលឿន ពិសេសក្រោយពេលព្រលានយន្តហោះតារាសាគរបើកដំណើរការនាចុងឆ្នាំនេះ។

សមាជិកសភាពាណិជ្ជកម្មខេត្តកោះកុង លោកជឹង សុខម៉េងបានថ្លែងផងដែរថា ខេត្តកោះកុង ពិសេសតំបន់ត្រពាំងរូងស័ក្តិសមជាទីតាំង ដែលសមស្របសំរាប់អភិវឌ្ឍរមណីយដ្ឋានបានយ៉ាងល្អប្រសើរ ដោយសារធនធានធម្មជាតិដ៏សម្បូរបែបនៅតំបន់នេះ ពិសេសជាតំបន់ដែលស្ថិតនៅមិនឆ្ងាយពីទីរួមខេត្ត និងព្រលានយន្តហោះតារាសាគរនោះឡើយ។
លោកបន្តថា “ការរីកចម្រើននៃសេដ្ឋកិច្ចសង្គម និងគោលនយោបាយរបស់រដ្ឋាភិបាល នឹងទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិទៅវិនិយោគនៅក្នុងខេត្តកោះកុងកាន់តែច្រើននាពេលអនាគត”។

ជាមួយគ្នានេះប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឃាង ពុទ្ឋីបានសរសើរ និងគាំទ្រការអភិវឌ្ឍគំរោងបែបនេះ ព្រោះវាមិនត្រឹមតែជួយជំរុញសក្តានុពលអចលនទ្រព្យក្នុងខេត្តកោះកុងនោះទេ ប៉ុន្តែវាក៏ជួយរួមចំណែកលើកកំពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។

លោកបន្តថា “ការវិនិយោគដីដែលមានតម្លៃសមរម្យ មិនបង្កហានិភ័យណាមួយដល់អ្នកវិនិយោគជាតិ និងអន្តរជាតិនោះទេ”។ លោកបន្តថា “គំរោងដីឡូត៍រមណីយដ្ឋានឋានសួគ៌ត្រពាំងរូង ជាគំរោងល្អ ព្រោះជាគំរោងដែលមានការរៀបចំនូវMaster Plan បានត្រឹមត្រូវ និងមានចក្ខុវិស័យច្បាស់លាស់”។

លោកឃាង ពុទ្ឋី បានបន្តថា ការទិញដីឬវិនិយោគលើដីធ្លីមានតម្លៃទាបបែបនេះ មិនមានហានិភ័យដល់អ្នកវិនិយោគនោះទេ ព្រោះទោះបីជាមានវិបត្តិអ្វីកើតឡើង ក៏តម្លៃដីស្ថិតក្នុងស្ថានភាពបែបនេះមិនជាប់គាំងនោះទេ ពិសេសគំរោងមានលក្ខណៈបែបរមណីយដ្ឋានបែបនេះ នៅតែល្អសំរាប់វិនិយោ ដោយសារវាជាគំរោងបែបអេកូទេសចរណ៍ ដែលធម្មតាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិនៅតែបន្តដើរកំសាន្ត នៅតាមតំបន់ធម្មជាតិបែបនេះ។

អតិថិជនចាប់អារម្មណ៍ទិញដី រមណីយដ្ឋាននេះ អាចទាក់ទងតាមរយៈលេខទូរស័ព្ទ ០៩៦ ៤៩២ ៨៨៨៨, ០៨៦ ៤៨ ៥៥ ៦៦, ០៧៧ ៧៧ ៥៧ ៧៧៕