ដោយគង់ សូរិយា
ភ្នំពេញៈ ដោយសារការរីកចម្រើនផ្នែកបដិសណ្ឋារកិច្ច កម្ពុជាបានទទួលលំហូរទុនវិនិយោគផ្នែកសណ្ឋាគាររហូតដល់ទឹកប្រាក់ជាង៥៨៦លានដុល្លារអាមេរិក ស្មើនឹងគំរោងសរុបចំនួន៦៦នៅទូទាំងប្រទេស។

ដោយគង់ សូរិយា
ភ្នំពេញៈ ដោយសារការរីកចម្រើនផ្នែកបដិសណ្ឋារកិច្ច កម្ពុជាបានទទួលលំហូរទុនវិនិយោគផ្នែកសណ្ឋាគាររហូតដល់ទឹកប្រាក់ជាង៥៨៦លានដុល្លារអាមេរិក ស្មើនឹងគំរោងសរុបចំនួន៦៦នៅទូទាំងប្រទេស។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់់ដែលបានបង្ហាញក្នុងសន្និបាតរបស់ខ្លួន កាលពីសប្តាហ៍មុនបានឲ្យដឹងថា សំណង់សណ្ឋាគារនៅទូទាំងប្រទេសមានចំនួន៦៦គម្រោង ស្មើនឹង៩៧៧,៨៦៧ ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគ៥៨៦,៣៩១,៦៧៦ដុល្លារ។ សំណង់អគារ ពាណិជ្ជកម្មនៅទូទាំងប្រទេសមានចំនួន៣១២គម្រោង ស្មើនឹងជិត៦លានម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ៣,៥១៨,០៥៣,០៤៣ដុល្លារ។
របាយការណ៍ដដែលបានបន្តទៀតថា គិតចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ បានចេញលិខិតអនុញ្ញាតិ សាងសង់នៅទូទាំងប្រទេសចំនួន៤៨,០០៤គម្រោង ផ្ទៃក្រឡា កម្រាលសំណង់សរុបចំនួន១៣១លានម៉ែត្រការ៉េ និងតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ៥១,០៣៥,១២៤,៤៥១ដុល្លារ។
គម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ ឡើងនៅទូទាំងប្រទេសមានចំនួន១,៦២៤អគារ (ក្នុងនោះអគារខ្ពស់ៗចាប់ពី៥ជាន់ ទៅ៩ជាន់មានចំនួន៨៧២អគារ អគារចាប់ពី១០ជាន់ទៅ១៩ជាន់ មានចំនួន៤៦១អគារ អគារចាប់ពី ២០ជាន់ ទៅ២៩ជាន់ មានចំនួន១៥៦អគារ អគារចាប់ពី៣០ជាន់ទៅ៣៩ជាន់ មានចំនួន៩៥អគារ។ អគារចាប់ពី៤០ជាន់ឡើងមានចំនួន៤០អគារ។

ដោយឡែកនៅខេត្តព្រះសីហនុ មានអគារចាប់ពី៥ជាន់ឡើងទៅ មានចំនួន២៣៨អគារ គម្រោងបុរីលំនៅឋាន និងបណ្ដុំលំនៅឋានមានលក្ខណៈបុរី មានចំនួន២៩៨គម្រោង និងលំនៅឋាន មានលក្ខណៈជាអគារសហកម្មសិទ្ធិ ក្នុងរាជធានីភ្នំពេញ គិតចាប់ពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៩ មានចំនួន២២,២៦៩ចំណែកឯកជន៕