ភ្នំពេញៈ ឆ្នាំចាស់ចាប់ផ្តើមរាប់ថយក្រោយហើយ រយៈពេល៣៦៤ថ្ងៃបានមកដល់ យើងកំពុងរង់ចាំដោយក្តីអន្ទះសារ ជាមួយនឹងអំណរឆ្នាំថ្មី (ឆ្នាំសាកល) ដែលបច្ចុប្បន្នប្រជាជាតិដែលមានអរិយធ៌មទាំងឡាយ បានប្រារពពិធីអបអរសាទរនៅគ្រប់ទូទាំងទីក្រុងនានានៅលើសាកលលោក។
គេហទំព័រ Propertyarea.asia បានធ្វើដំណើរយ៉ាងស្វាហាប់ ឆ្លងកាត់ពេលវេលាដ៏លំបាក និងរីករាយជាមួយនឹងគុណតម្លៃ មនសិកាវិជ្ជាជីវៈ ដែលផ្តល់នូវគុណតម្លៃដល់សង្គម តាមរយៈការផ្តល់ព៌តមានប្រកបដោយវិជ្ជាជីវៈ ក្រមសីលធ៌ម និងពិតឥតលំអៀង ហើយបដិសេធនូវការផ្សព្វផ្សាយព៌តមាន ដែលមានលក្ខណៈអុចអាល បំភ្លៃ បំភ្លើស និងបំពុលដល់សង្គម។
ជាមួយនឹងការរក្សាបាននូវគុណតម្លៃ ក្នុងវិស័យសារគមនាគមន៍ គេហទំព័រទទួលបានការគាំទ្រពីមិត្តអ្នកអានជាតិ អន្តរជាតិ ដោយចំនួនអ្នកអាចរបស់យើងបានឈរលំដាប់លេខ១ ក្នុងចំណោមគេហទំព័រផ្សព្វផ្សាយព៌តមាន ទាក់ទងវិស័យសេដ្ឋកិច្ច អចលនទ្រព្យ បទវិភាគស៊ីជម្រៅ ចំណេះដឹង និងទេសចរណ៍ជាដើម។ ការគាំទ្រពីម្ចាស់ក្រុមហ៊ុននានា បានធ្វើឲ្យយើងមានកំលាំងចិត្តកាន់តែខ្លាំង ដើម្បីឆ្ពោះទៅមុខ ដោយឈរលើស្មារតីជាតិនិយមមួយ ព្រោះប្រសិនជាយើងបំភ្លេចជាតិរបស់យើង តើយើងមានគុណតម្លៃឯណា មកបង្ហាញពីមោទនភាពជាតិរបស់យើង។ ហេតុនេះការថ្លែងអំណរគុណមិនគ្រប់គ្រាន់ទេ ប៉ុន្តែយើងចង់តបស្នងនូវតម្លៃមួយ ដែលមិនអាចកាត់ថ្លៃបាន តាមរយៈការបន្តផ្សព្វផ្សាយនូវដំណឹង ប្រកបដោយវិជ្ជាជីវៈ ដោយយកតម្លៃសីលធ៌មជាស្នូល ពិសេសផ្សព្វផ្សាយចំណេះដឹងនានា ដើម្បីជួយជំរុញឲ្យសង្គមនេះកាន់តែមានភាពសុខដុម។
-->