ដោយៈ រ៉ាណេត
ភ្នំពេញៈ ជាការអបអរសាទរនៅក្នុងឱកាសឆ្លងឆ្នាំសកល ឆ្នាំ២០១៩-២០២០ នៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នេះ ផ្សារទំនើប FURI Times Square នៅក្រុងព្រះសីហនុ មានការរៀបចំយ៉ាងពិសេសសម្រាប់អតិថិជនរបស់ខ្លួន ជាមួយនឹងការតុបតែងលម្អយ៉ាងស្រស់ស្អាតសម្រាប់ការថតផ្តិតរូបភាព ធ្វើជាអនុស្សាវរីយ៍ប្រចាំឆ្នាំ រួមជាមួយនឹងការចាប់ឆ្នោតយករង្វាន់ផងដែរ។
បន្ទាប់ពីបើកដំណើរការសាកល្បងកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ ផ្សារទំនើបលើកដំបូងប្រចាំនៅក្នុងក្រុងព្រះសីហនុ ទទួលបានការគាំទ្រពីសំណាក់អតិថិជនជាតិ និងអន្តរជាតិយ៉ាងលើសលប់។
ដោយឡែកនៅក្នុងឱកាសពិធីឆ្លងឆ្នាំសកល ឆ្នាំ២០១៩-២០២០ នេះ ផ្សារទំនើប FURI Times Square បានរៀបចំតុបតែងលម្អយ៉ាងពិសេស សម្រាប់អបអរសាទរាត្រីឆ្លងឆ្នាំ ប្រកបដោយភាពទាក់ទាញ រួមជាមួយនឹងការរៀបចំកម្មវិធីកម្សាន្តជាច្រើន ដូចជាការប្រគំតន្ត្រី និងការចាប់ឆ្នោតយករង្វាន់ជាវត្ថុអនុស្សាវរីយ៍ផងដែរ។
គណៈគ្រប់គ្រងផ្សារទំនើប FURI Times Square បានបញ្ជាក់ថា នៅក្នុងឱកាសនៃការអបអរសាទរនារាត្រីឆ្លងឆ្នាំសាកល ២០១៩-២០២០ គ្រប់អតិថិជនទាំងអស់ដែលចំណាយចាប់ពី១៥ដុល្លារឡើងទៅ នឹងមានឱកាសចូលរួមចាប់ឆ្នោតផ្សងសំណាងយករង្វាន់អនុស្សាវរីយ៍ ដែលរួមមានដូចជា អាវយឺត FURI Times Square មួកសុវត្ថិភាព និងឆ័ត្រយ៉ាងស្រស់ស្អាត។ បន្ថែមពីនេះ ផ្សារទំនើបនេះ ក៏មានកម្មវិធីប្រគំតន្ត្រីសម័យពីសំណាក់តារាចម្រៀងប្រុស -ស្រីល្បីឈ្មោះជាច្រើនរូបទៀត រហូតដល់រំលងអធ្រាត្រឆ្លងចូលឆ្នាំ២០២០។
សូមរីករាយជាមួយកម្មវិធី ដ៏រីករាយប្រចាំឆ្នាំនៅផ្សារទំនើប FURI Times Square ក្រុងព្រះសីហនុទាំងអស់គ្នា ៕