ដោយៈ រ៉ាណេត
ភ្នំពេញៈ រាល់អតិថិទាំងអស់នឹងទទួលបានជម្រើសកាន់តែច្រើន ដែលផ្តល់ដោយក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានKFA Property ដោយក្រៅពីទទួលបានការបញ្ចុះតម្លៃពិសេសហើយនោះ ថែមទាំងមានភាពងាយស្រួល ក្នុងការក្លាយជាម្ចាស់លំនៅដ្ឋាននៅក្នុងបុរីដ៏ទាន់សម័យលើកដំបូងបង្អស់ នៅក្នុងស្រុកកៀនស្វាយ ដោយគ្រាន់តែបង់ត្រឹម១០ភាគរយលើកដំបូងតែប៉ុណ្ណោះ។

-->
បុរីកៀនស្វាយផាក គឺជាគម្រោងលំនៅដ្ឋានបែបទំនើបពោរពេញទៅដោយប្រណីតភាពគួរជាទីទាក់ទាញលើកដំបូងគេបង្អស់នៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលជាតំបន់ជាយក្រុង និងកំពុងបង្ហាញពីសក្ដានុពល ជាមួយនឹងកិច្ចអភិវឌ្ឍន៍យ៉ាងសកម្ម ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
អគ្គនាយកក្រុមហ៊ុន KFA Property Co,. Ltd ដែលជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍លើគម្រោងនេះដោយផ្ទាល់ លោកឧកញ៉ានួន រិទ្ធី បានមានប្រសាសន៍បញ្ជាក់ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២០នេះថា លំនៅដ្ឋាននេះ មានលក្ខណៈល្អប្រសើរក្នុងការរស់នៅ ដោយសារតែវាជាតំបន់ ដែលកំពុងតែមានការអភិវឌ្ឍខ្លាំង ហើយដោយឡែកចំពោះលំនៅដ្ឋាន ក៏ដូចជាបរិស្ថានជុំវិញ ក៏ត្រូវបានក្រុមហ៊ុនរៀបចំធ្វើឡើងគោរពតាមមាត្រដ្ឋានរបស់ក្រសួង ទាំងការរៀបចំធ្វើផ្លូវ ខាងក្នុងមានទំហំ៨ម៉ែត្រ នៅសល់ខាងមុខផ្ទះទំហំ៤ម៉ែត្រ ដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ និងមានសុវត្ថិភាពក្នុងការទុកដាក់យាន្តជំនិះ”។
លោកបានបន្តទៀតថា “ នៅក្នុងជំហ៊ានដំបូងរបស់បុរី កៀនស្វាយ ផាក ត្រូវសាងសង់នៅលើផ្ទៃដី៣៣,០០០ម៉ែត្រការ៉េ និងដាក់លក់ចំនួន១៦៨ល្វែង ដោយបញ្ជប់ការសាងសង់ទាំងស្រុងត្រឹមរយៈពេល២៤ខែតែប៉ុណ្ណោះ។ គំរោងនេះបែងចែកចេញជា២វគ្គ (១វគ្គ រយៈពេល១២ខែ) ហើយអតិថិជនអាចទទួលបានលំនៅដ្ឋាន ត្រឹមរយៈ១២ខែតែប៉ុណ្ណោះបន្ទាប់ពីបង់ប្រាក់ ដែលទាំងអស់នេះ ក៏ជាការផ្តល់ឱកាសចំណេញដល់អតិថិជនរបស់ខ្លួនចាប់ពី១០,០០០–២០,០០០ដុល្លារក្នុងមួយឆ្នាំ”។

នៅក្នុងគម្រោងបុរី លំនៅដ្ឋានទាន់សម័យ និងស៊ីវិល័យលើកដំបូងគេនៅក្នុងស្រុកកៀនស្វាយ បានផ្តល់ជូននូវលក្ខខណ្ឌពិសេសៗជាច្រើន ចំពោះអតិថិជនដែលចង់ក្លាយម្ចាស់លំនៅដ្ឋានជាមួយនឹវិធីសាស្ត្រ នៃការទិញដោយបង់រំលស់ផងដែរ ដោយគ្រាន់តែបង់ត្រឹម១០ភាគរយលើកដំបូង ហើយនៅសល់៩០ភាគរយទៀត អតិថិជនអាចបង់រំលស់ជាមួយក្រុមហ៊ុនទៅតាមដំណាក់កាល ឬជាមួយធនាគារដៃគូរហូតដល់២០ឆ្នាំនៅក្នុងអត្រាការប្រាក់ដ៏សមរម្យ ដោយការផ្តល់ជូនប្លងរឹងស្របច្បាប់យ៉ាងត្រឹមត្រូវ។
លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍ថា “បច្ចុប្បន្ននេះគម្រោងបុរីលំនៅដ្ឋានទាន់សម័យ និងទំនើប តម្លៃសមរម្យ កៀនស្វាយ ផាក បាន និងកំពុងមានសកម្មភាពយ៉ាងមមាញឹកក្នុងការសាងសង់គ្រឹះលំនៅដ្ឋាន ជាមួយនឹងការរៀបចំបណ្តាញហេដ្ឋារចនាស ម្ព័ន្ធ ដូចជាផ្លូវថ្នល់ បណ្តាញទឹកស្អាត បណ្តាញអគ្គិសនី និងបណ្តាញបង្ហូរទឹកស្របតាមបទដ្ឋានដែលក្រសួងបានកំណត់”។
សម្រាប់អតិថិជនដែលទិញ ដោយការបង់ផ្តាច់ជាមួយក្រុមហ៊ុន នឹងទទួលបានការបញ្ចុះតម្លៃកាន់តែច្រើនពីក្រុមហ៊ុនភ្លាមៗ រួមជាមួយនឹងការទទួលបានកាដូពិសេសផងដែរដូចជា ទូរតាំងទូរសទស្សន៍ដ៏ស្រស់ស្អាត១ឈុត ទូចង្ក្រានបាយ១ឈុត ពីរោងចក្រ រួមជាមួយនឹងឡាបូ១ឈុត ព្រមទាំងទូរសម្លៀកបំពាក់ចំនួន១ឈុត ដែលមានតម្លៃសរុបជាង៦០០០ដុល្លារផងដែរ។

ផ្អែកតាមការអះអាងរបស់អ្នកជំនាញផ្នែកវិស័យអចលនទ្រព្យ បានលើកឡើងថា តំបន់ជាប់ផ្លូវក្រវ៉ាត់ក្រុង ដែលមានចម្ងាយប្រមាណ២០–៣០ គីឡូម៉ែត្រ គឺសុទ្ធតែមានសក្ដានុពល ជាពិសេសស្ថិតនៅតំបន់ផ្លូវជាតិលេខ១ ដែលនឹងមានភាពលេចធ្លោក្នុងពេលដ៏ខ្លី ដោយសារតែវាមានវិសាលភាពផ្ទៃដីនៅទូលាយ តម្លៃនៅមានកម្រិត ហើយជាពិសេស ជាតំបន់ដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលសេដ្ឋកិច្ច។
នៅតំបន់នេះ មានហ៊ុព័ទ្ធទៅដោយមណ្ឌលពាណិជ្ជកម្មជាច្រើន ដូចជា កំពង់ផែភ្នំពេញ តំបន់សេដ្ឋពិសេស មជ្ឈមណ្ឌលកម្សាន្តលំដាប់អភិជន The Prince Manner Resort (N.R 1) តំបន់ឧស្សាហកម្មក្រុមហ៊ុនវឌ្ឍនៈ កន្លែងវាយហ្គោល (Vattanac Golf Course) ជិតផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាខ្សែបណ្តាញសេដ្ឋកិច្ចយ៉ាងសំខាន់របស់កម្ពុជាដែលតភា្ជប់ទៅនឹងព្រលានយន្ដហោះភ្នំពេញទៀតផង។
សម្រាប់ព័ត៌មានលម្អិតលោក អ្នកអាចទំនាក់ទំនងបានតាមទូរស័ព្ទលេខ ៖ ០៧៧ ៩៩ ៧៨ ៨៨ / ០១៧ ៧៩ ៦៦ ៣៣៕
