ដោយវុត្ថា
ពិភពលោក៖ គំនិតរបស់មនុស្សពិតជាអស្ចារ្យក្នុងការប្រែក្លាយពីអ្វីមួយទៅអ្វីមួយដោយមិននឹកស្មានដល់ ។ ជាក់ស្តែងក្រុមហ៊ុនផលិតកន្ត្រក់សម្រាប់ប្រើប្រាស់ក្នុផ្ទះ និងយួរទៅផ្សារនៅក្នុងរដ្ឋ Ohio របស់សហរដ្ឋអាមេរិក បានកែឆ្នៃកន្ត្រក់ទៅជាការសាងសង់អគារដ៏ពេញនិយម និងទាក់ទាញបំផុតដើម្បីផ្សព្វផ្សាយពីផលិតផលរបស់ខ្លួន។

ក្រុមហ៊ុន Longaberger គឺជាក្រុមហ៊ុនអាមេរិកដែលចែកចាយ និងផលិតកន្ត្រក់ធ្វើពីឈើសម្រាប់ប្រើប្រាស់នៅក្នុងផ្ទះនិងយួទៅផ្សារដើម្បីដាក់ឥវាន់ ហើយលក់ផលិតកន្ត្រក់ធំនៅក្នុងរដ្ឋអ Ohio របស់សហរដ្ឋអាមេរិក ។
ក្រុមហ៊ុននេះ មានអ្នកលក់ និង ប្រឹក្សាយោបល់ ៨២០០ នាក់ ហើយទទួលផលចំណេញប្រមាណ ១លានដុល្លារអាមេរិក ហើយក៏បានចាប់ផ្តើមសាងសង់អគារដែលមានរាងដូចកន្ត្រក់ ដោយអោយឈ្មោះជាភាសាអង់គ្លេសថា Longaberger Medium Market Basket ជាទីស្នាក់ការធំរបស់ក្រុមហ៊ុន។
អាជីវកម្មដែលគ្រប់គ្រងដោយក្រុមហ៊ុន Longaberger ត្រូវបានចាប់ផ្តើមដោយលោក Dave Longaberger ក្នុងឆ្នាំ ១៩៧៣។លោក Longaberger បានប្រើទីផ្សារពហុកម្រិតដើម្បីលក់ផលិតផល។ ក្រុមហ៊ុនមានអ្នកចែកចាយឯករាជ្យប្រហែល ៤៥.០០០ នាក់ (ហៅថាអ្នកប្រឹក្សាយោបល់តាមផ្ទះ) នៅសហរដ្ឋអាមេរិកដែលបានលក់ផលិតផលរបស់ក្រុមហ៊ុន Longabergerដោយផ្ទាល់ដល់អតិថិជន។

អគារនេះគឺជាការសាងសង់ឡើងជារូបរាង្គកន្ត្រកផ្ទាល់ខ្លួនរបស់ក្រុមហ៊ុនដែលត្រូវបានរកឃើញថាជាវិធីផ្សព្វផ្សាយដ៏ចម្លែកមួយ។ ការសាងសង់អគារនេះសាងសង់នៅលើដី ១.៨០០០០ ហ្វីតការ៉េ ហើយចំណាយពេល ២ ឆ្នាំទើបបានបញ្ចប់ ។
ការកសាងអគារកន្ត្រកនេះ គឺជាស្ថាបត្យកម្មត្រាប់តាមរូបភាពផលិតផលជាក់លាក់សម្រាប់ការផ្សព្វផ្សាយ។ ផ្នែកខាងក្នុងនៃអាគារកន្ត្រកត្រូវបានតុបតែងដោយពិដាន កញ្ចក់ជញ្ជាំងក៏កាន់តែទាក់ទាញតាមរយៈផ្ទាំងគំនូររបស់ស្ថាបនិកនៃអាគារ។ ទាំងបុគ្គលិក និងភ្ញៀវអាចរីករាយនឹងពន្លឺថ្ងៃធម្មជាតិនៅខាងក្នុងអាគារ៕







