ផ្ទះអាជីវកម្មស្ថិតនៅតំបន់រកស៊ីបានរបស់បុរីKC បានកំពុងសាងសង់យ៉ាងសកម្មខណៈលក្ខខ័ណ្ឌបង់ប្រាក់កាន់តែមានភាពងាយស្រួល

0

ដោយ​ គង់​ ​សូ​រិយា​
​​ភ្នំ​ពេញៈ​ ​ជា​ការ​ឆ្លើយតបទៅនឹង​តម្រូវការ​ ​ក៏ដូចជា​ជួយ​សម្រួល​ដល់​អតិថិជន​ ​បុរី​ ​ខេ​ ​ស៊ី​ ​មាន​ទីតាំង​ស្ថិត​ក្បែរ​ផ្សារ​ព្រែកព្នៅ​បាន​និង​កំពុង​សាងសង់​យ៉ាងសកម្ម​ ​និង​ផ្តល់​នូវ​ ​លក្ខខ័ណ្ឌ​បង់ប្រាក់​កាន់តែ​មាន​ភាព​ងាយស្រួល​។​

​បុរី​នេះ​មាន​ទីតាំង​ល្អ​ ​អំណោយផល​ដល់​ការរស់នៅ​ ​និង​ប្រក​អាជីវកម្ម​គ្រប់​ប្រភេទ​ ​ដោយសារតែ​ស្ថិតនៅ​ជាប់​ផ្លូវ​ធំ​ទំហំ៣០ម៉ែត្រ​ ​ជា​ផ្លូវ​តភ្ជាប់​រវាងផ្លូវ​ជាតិ​លេខ៥​ ​និង​មហាវិថី​ ​ឈ្នះ​ ​ឈ្នះ​ ​នៃ​ទីក្រុង​មរតក​សម្ដេច​តេជោ​ ​ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ៤​។​
​ទីតាំង​របស់​បុរី​ ​ខេ​ ​ស៊ី​ ​ហ៊ុ​ព័ទ្ធ​ទៅ​ដោយ​ទីប្រជុំជន​ជាច្រើន​ ​ដូចជា​ ​ខាងក្រោយ​មាន​ផ្សារ​ព្រែកព្នៅ​ចាស់​ ​នៅ​ខាងមុខ​ជាប់​ផ្លូវ​ ​មាន​ផ្សារ​ព្រែកព្នៅ​ ​សាលារៀន​រដ្ឋ​ ​និង​ឯកជន​ ​មណ្ឌលសុខភាព​ ​គ្លីនិក​ឯកជន​ ​និង​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ខ្វាត់ខ្វែង​ជាច្រើន​ ​បន្ថែម​ដោយ​គម្រោង​អភិវឌ្ឍ​បឹង​តា​ម៉ោក​ ​និង​តំបន់​អភិវឌ្ឍ​រមណីយដ្ឋាន​គំរូ​នៅ​តំបន់​ជាយក្រុង​នៃ​ភ្នំ​ប្រសិទ្ធិ​ ​ដែល​ជា​គម្រោង​អាទិភាព​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ផង​ដែរ​។​ ​
​ចំពោះ​លក្ខខណ្ឌ​នៃ​ការ​ក្លាយ​ខ្លួន​ ​ជា​ម្ចាស់​លំនៅ​ដ្ឋាន​នៅក្នុង​បុរី​ ​ខេ​ ​ស៊ី​ ​គឺ​មាន​ភាព​ងាយស្រួល​បំផុត​ ​ដោយ​លោក​ ​អ្នក​គ្រាន់តែ​មាន​ប្រាក់ដំបូង​ត្រឹមតែ១០០០ដុល្លារ​ ​តែប៉ុណ្ណោះ​ ​រួម​ជាមួយនឹង​ការ​បង់​បណ្តាក់​ក្នុង​រូបភាព​ជា​បង់​រំលស់​ ​ជាបន្តបន្ទាប់​ស្រប​ទៅតាម​គោលការណ៍​ ​ដែល​បាន​កំណត់​ដោយក្រុម​ហ៊ុន​អភិវឌ្ឍ​លំនៅ​ដ្ឋាន​តែប៉ុណ្ណោះ​។​

​បច្ចុប្បន្ន​នេះ​ ​គម្រោង​សំណង់​លំនៅ​ដ្ឋាន​បែប​ទំនើប​ ​និង​ទាន់សម័យ​នៅក្នុង​បុរី​ដែល​កំពុងតែ​មាន​ភាព​ទាក់ទាញ​មួយ​នេះ​ ​បាន​និង​កំពុងតែ​សម្រុក​សាងសង់​យ៉ាង​មមាញឹក​ ​ដើម្បី​បញ្ចប់​ទៅតាម​គម្រោង​ទាំងស្រុង​នៅ​ត្រឹម​ឆ្នាំ២០២១​ ​។​ ​រាល់​បច្ចេកទេស​សាងសង់​ត្រូវ​បាន​ធ្វើឡើង​យ៉ាង​យកចិត្ត​ទុកដាក់​ទៅ​គុណភាព​ ​ការរចនា​ម៉ូដ​បែប​ទាន់សម័យ​ ​និង​ស៊ីវិល័យ​នៅក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន​ ​និង​បន្ត​ទៅ​អនាគត​។​ ​
​ជាមួយនឹង​ការ​គិត​ពី​ផាសុ​ខ​ភាព​ដល់​អ្នក​រស់នៅ​ ​ម្ចាស់​បុរី​នេះ​បាន​ផ្តោត​លើ​សំណង់​បែប​បៃតង​ ​ដែល​ជា​សន្សំសំចៃ​ថាមពល​អគ្គិសនី​ ​ដោយធ្វើ​ឲ្យ​លំនៅ​ដ្ឋាន​ក្នុង​គំរោង​នេះ​ទទួល​ពន្លឺ​ ​និង​ខ្យល់​ធម្មជាតិ​ចេញចូល​គ្រប់គ្រាន់​ ​រួម​ជាមួយនឹង​ការ​ដាំ​ដើមឈើ​បៃតង​លម្អ​នៅ​ពីមុខ​ផ្ទះ​ ​ដែល​កាន់តែ​ជួយ​បន្ថែម​ភាពត្រជាក់​ដល់​លំនៅ​ដ្ឋាន​។​ ​
​នៅក្នុង​គម្រោង​បុរីKC​ ​ត្រូវ​បាន​រៀបចំ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ស្រប​តាម​ស្ដ​ង់​ដារ​សំណង់​ ​ដូចជា​ផ្លូវ​បេតុង​មេ​មាន​ទំហំ១២ម៉ែត្រ​ ​ផ្លូវ​តូច​មាន​ទំហំ៨ម៉ែត្រ​ ​មាន​ប្រព័ន្ធ​ទឹក​ស្អាត​ ​និង​បណ្តាញ​រំដោះ​ទឹក​យ៉ាង​ត្រឹមត្រូវ​ ​និង​មានការ​រៀបចំ​សាងសង់​ជាទី​ធ្លា​សម្រាប់​អង្គុយ​កម្សាន្ត​ ​ហាត់ប្រាណ​សាធារណៈ​ ​និង​សួនច្បារ​ ​ដែល​បំពាក់​ទៅ​ដោយ​ចង្កៀង​អគ្គិសនី​ ​LED​ ​ ​យ៉ាង​ភ្លឺច្បាស់​ត្រជាក់​ភ្នែក​ផង​ដែរ​។​
​លំនៅ​ដ្ឋាន​នៅក្នុង​ ​ខេ​ស៊ី​ ​ ​ត្រូវ​បាន​សាងសង់​ឡើងជា៣ប្រភេទ​ ​រួមមាន​ប្រភេទ​ ​Link​ ​House​,​ ​Shop​ ​House​ ​និង​ប្រភេទ​ ​Twin​ ​Villa​ ​ដែល​សុទ្ធតែ​សមស្រប​ទៅ​នឹង​ការរស់នៅ​ដែល​ពោរពេញ​ទៅ​ដោយ​ផាសុកភាព​ខ្ពស់​ទាំងអស់​។​ ​

​ប្រភេទ​លំនៅ​ដ្ឋាន​ ​Link​ ​House​ ​មាន​ទំហំ​ ​៥​ ​X​ ​៩,៥០​ ​ម៉ែត្រ​ ​(​Eo​,​ ​E1​)​ ​មាន​បន្ទប់គេង​ចំនួន២​ ​បន្ទប់ទឹក​ចំនួន៣​ ​ទីធ្លា​ក្នុង​ផ្ទះ​ធំ​ទូលាយ​ ​នៅសល់​ទីធ្លា​ខាងមុខ៥ម៉ែត្រ​ ​និង​ខាងក្រោយ​ផ្ទះ​សល់​ ​២ម៉ែត្រ​ ​។​ ​ប្រភេទ​លំនៅ​ដ្ឋាន​ ​Shop​ ​House​ ​មាន​ទំហំ៥​ ​X​ ​១៥​ ​ម៉ែត្រ​ ​ក្នុង​នោះ​រួមមាន​បន្ទប់គេង​ចំនួន៤​ ​ទីធ្លា​ក្នុង​ផ្ទះ​ធំ​ទូលាយ​ ​នៅសល់​ទីធ្លា​ខាងមុខ​ ​៧ម៉ែត្រ​ ​និង​ខាងក្រោយ​ផ្ទះ​សល់​ ​៣ម៉ែត្រ​ ​។​ ​
​ប្រភេទ​លំនៅ​ដ្ឋាន​ ​Twin​ ​Valla​ ​មាន​ទំហំ​ ​៦​ ​X​ ​១២​ ​ម៉ែត្រ​ ​មាន​បន្ទប់គេង​ចំនួន៤​ ​បន្ទប់ទឹក​ចំនួន៥​ ​ទីធ្លា​ក្នុង​ផ្ទះ​ធំ​ទូលាយ​ ​ជាមួយនឹង​ការរចនា​ម៉ូដ​យ៉ាង​ល្អ​វិចិត្រ​ ​ហើយ​នៅសល់​ទីធ្លា​ខាងមុខ៥ម៉ែត្រ​ ​និង​ខាងក្រោយ​ផ្ទះ​សល់​ ​២ម៉ែត្រ​។​
​សម្រាប់​ព័ត៌មាន​បន្ថែម​ ​លោកអ្នក​អាច​ទំនាក់ទំនង​បាន​តាមរយៈ​ទូរស័ព្ទ​លេខ​ ​៖​ ​089​ ​787​ ​721​,​ ​093​ ​353​ ​777​,​ ​086​ ​48​ ​5566​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here