រដ្ឋាភិបាលសម្រេចអនុម័តលើគម្រោងវិនិយោគចំនួន៤ ដែលមានទំហំទុនសរុបជាង១៧លានដុល្លារ

0

ដោយ​ ​៖​ ​រ៉ា​ណេត​ ​

​ភ្នំពេញ​ ​៖​ ​តប​តាម​សំ​ណើរ​ដែល​ស្នើសុំ​ដោយក្រុម​ហ៊ុន​វិនិយោគ​ចំនួន៤​ ​កាលពី​ពេល​កន្លងទៅ​នេះ​ ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​បានសម្រេច​ចេញ​វិញ្ញា​បន​ប័ត្រ​ចុះបញ្ជី​ជាស្ថាពរ​ ​ជូន​ដល់​ក្រុមហ៊ុន​ចំនួន​ ​ដែល​មាន​ទំហំ​វិនិយោគ​សរុប​ចំនួន១៧,២លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ខេត្ត​ ​/​ ​ក្រុង​ផ្សេងគ្នា​។​ ​

ក្រុមហ៊ុន​ដែល​ទទួល​បានការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​រួមមាន​ដូច​ខាងក្រោម​៖​
​១​.​ ​“​SUN​ ​AWESOME​ ​GARMENT​ ​CO​.​,​ ​LTD​.​”​ ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ ​និង​បោកគក់​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កប្បាស​ ​ឃុំ​ខ្វិតធំ​ ​ស្រុក​ព្រៃឈរ​ ​ខេត្ត​កំពង់ចាម​ ​មាន​ទុន​វិនិយោគ​ប្រមាណ៦,៩លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​៦១០នាក់​។​

​២​.​ ​“​FAMOUS​ ​LEATHERWARE​ ​(​CAMBODIA​)​ ​CO​.​,​ ​LTD​.​”​ ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ដី​ទ្បូ​តិ៍​លេខ១៥២៩​ ​(​អគារ​លេខ៧​ ​និង​លេខ៨​)​ ​ផ្លូវជាតិ​លេខ២​ ​ភូមិ​ទួល​រកា​ ​សង្កាត់​ចាក់អង្រែក្រោម​ ​ខណ្ឌមានជ័យ​ ​រាជធានី​ភ្នំពេញ​ ​មាន​ទុន​វិនិយោគ​ប្រមាណ៥,៣លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​៣១៤នាក់​។​

​៣​.​ ​“​XIN​ ​HAK​ ​MUY​ ​MAKE​ ​CLOTHES​ ​ASSIST​ ​MATERIAL​ ​CO​.​,​ ​LTD​.​”​ ​គម្រោង​បង្កើត​រោងចក្រ​ត្បាញ​ខ្សែ​បន្ទះ​ ​ខ្សែយឺត​ ​និង​អំបោះដេរ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវ​លេខ២៧១​ ​ភូមិ​ព្រែក​កំពឹស​ ​សង្កាត់​ព្រែក​កំពឹស​ ​ខណ្ឌដង្កោ​ ​រាជធានី​ភ្នំពេញ​ ​មាន​ទុន​វិនិយោគ​ប្រមាណ២,៥លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​២៣២នាក់​។​

​៤​.​ ​“​KIMBAO​ ​BAG​ ​INDUSTRY​ ​CO​.​,​ ​LTD​.​”​ ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​ ​និង​ថង់យួរ​គ្រប់​ប្រភេទ​ ​ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រពើ​ ​ឃុំ​ក្រាំងម្កាក់​ ​ស្រុក​អង្គស្នួល​ ​ខេត្តកណ្តាល​ ​មាន​ទុន​វិនិយោគ​ប្រមាណ២,៥លាន​ដុល្លារ​អាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​៣៣៤នាក់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here