តើ “ឯករាជ្យភាពនីត្យានុកូល” មានន័យដូចម្តេច?

0

ដោយ​ ​Propertyarea.asia​
​ភ្នំ​ពេញៈ​ ​នីត្យានុកូល​មានន័យថា​ ​តាមច្បាប់​តម្រូវ​ ​ឬ​អនុញ្ញាត​ដោយ​ច្បាប់​ ​ទាក់ទង​នឹង​ឬ​អំពី​ច្បាប់​។​ ​
​ឧទាហរណ៍​៖​ ​ឯករាជ្យ​ភាព​ធនាគារ​កណ្តាល​ ​ដាច់ខាត​ត្រូវ​មាន​ចែង​នៅក្នុង​ច្បាប់​។​ ​ប្រភេទ​ឯករាជ្យ​ភាព​នេះ​ ​ត្រូវ​បាន​កំណត់​នៅក្នុង​រដ្ឋ​ ​ដែល​កាន់​របប​ប្រជាធិបតេយ្យ​ ​ហើយ​នៅក្នុង​ករណី​ភាគច្រើន​បំផុត​ ​ធនាគារ​កណ្តាល​មាន​ទំនួល​ខុសត្រូវ​ត្រង់​កម្រិត​ណាមួយ​ចំពោះ​មន្ត្រី​រដ្ឋាភិបាល​ ​ដែល​អាច​ទាំង​តាមរយៈ​គណៈរដ្ឋ​មន្ត្រី​ ​ឬក៏​ដោយ​ផ្ទាល់​ចំពោះ​សភាជាតិ​។​ ​
​សូម្បីតែ​មានការ​កំណត់ដោយច្បាប់​ ​អំពី​ឯករាជ្យ​ភាព​របស់​ធនាគារ​កណ្តាល​ក្តី​ ​វា​នៅតែ​មាន​បញ្ហា​ប្រឈម​មួយចំនួន​កើ​ត​ឡើង​ដ​ដែរ​ ​ជា​តួយ៉ាង​ ​ដូចជា​នៅពេល​រដ្ឋសភា​អនុម័ត​ក្របខណ្ឌ​ការងារ​របស់​ធនាគារ​កណ្តាល​ ​ដែល​មានការ​ជាប់ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​។​ ​ដូច្នេះ​ ​វា​ទា​មទា​រឲ​រដ្ឋាភិបាល​ ​និង​ធនាគារ​កណ្តាល​ ​ត្រូវ​ដោះស្រាយ​អំពី​ទំនាក់ទំនង​របស់​ខ្លួន​ថា​ ​តើ​វា​កំពុង​មាន​លក្ខណៈ​របៀប​ម៉េច​ ​និង​ត្រឹមត្រូវ​ទៅតាម​ក្រឹត្យក្រម​ ​ព្រមទាំង​គោលការណ៍​ទូទៅ​ដែរ​ឬទេ​?​។​
​(​ដកស្រង់​ចេញពី​សៀវភៅ​ ​រូបិយវត្ថុ​ ​និង​ធនាគារ​)​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here