អ្នកជំនាញមានសុទិដ្ឋិនិយមចំពោះសក្ដានុពលតំបន់ផ្លូវជាតិលេខ៥១

0

ដោយ​ ​៖​ ​រ៉ា​ណេត​ ​

​ភ្នំពេញ​ ​៖​ ​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ជាង២០គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ ​តំបន់​ផ្លូវជាតិ​លេខ៥១​ ​បាន​ ​និង​កំពុងតែ​បង្ហាញ​ពី​សក្ដានុពល​យ៉ាង​ខ្លាំង​ជាមួយនឹង​វត្តមាន​គម្រោង​រោងចក្រ​ ​សហគ្រាស​ ​ឃ្លាំង​ ​និង​បុរី​លំនៅឋាន​ជាច្រើន​។​ ​

​តំបន់​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ​៥១​ ​ដែល​ជា​តំបន់​ជាយ​រាជធានី​ភ្នំពេញ​នៅ​ពេល​បច្ចុ​នប្ប​ន្ន​នេះ​ ​កំពុងតែ​បង្ហាញ​ពី​សក្ដានុពល​ ​និង​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​ជាមួយនឹង​គម្រោង​អភិវឌ្ឍន៍​នានា​ជាច្រើន​ ​ជាពិសេស​គម្រោង​អភិវឌ្ឍន៍​លើ​វិស័យ​លំនៅ​ដ្ឋាន​ ​និង​បុរី​តែម្ដង​។​ ​​ប្រធាន​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​លោកស្រី​ ​ចេវ​ ​សុ​ឃុន​ ​បាន​បង្ហាញ​ពី​ភាព​សុទិដ្ឋិនិយម​ចំពោះ​តំបន់​ផ្លូវជាតិ​លេខ៥១ថា​ ​ផ្អែក​តាម​ទិដ្ឋភាព​នៃ​ការ​អភិវឌ្ឍ​ជាក់ស្ដែង​នៅពេល​បច្ចុប្បន្ន​នេះ​ ​មិនយូរ​ទៀត​នោះ​ទេ​នឹង​ប្រែរូប​រាង​ទៅជា​ក្រុង​ថ្មី​មួយទៀត​ជាក់ជា​មិនខាន​។​ ​

​លោកស្រី​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ ​“​តំបន់​ផ្លូវ៥១​ ​បើ​ប្រៀបធៀប​ជាមួយ​តំបន់​ជាយក្រុង​ដទៃទៀត​ ​គឺ​មាន​សក្ដានុពល​ជាងគេ​បន្តិច​ដោយសារតែ​តំបន់​នេះ​ភាគច្រើន​មានការ​អភិវឌ្ឍ​ស្រាប់​ ​និង​មាន​ប្រជាជន​រស់នៅ​ច្រើន​”​។​ ​លោកស្រី​បាន​បន្ត​ទៀត​ថា​ ​“​អ្វី​ដែល​ជា​ភាព​ទាក់ទាញ​ ​និង​ធ្វើ​ឱ្យ​បណ្តា​អ្នក​វិនិយោគ​ចូល​ទៅ​អភិវឌ្ឍន៍​តំបន់​នេះ​ ​ដោយសារតែ​កត្តា​ភូមិសាស្ត្រ​ ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ភាពល្អ​ប្រសើរ​ ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ចរាចរណ៍​ ​និង​ដឹកជញ្ជូន​ភ្ជាប់​ទៅកាន់​ផ្លូវជាតិ​លេខ៤​ ​ផ្លូវជាតិ​លេខ៥​ ​ផ្លូវជាតិ​លេខ៤១ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ៣​ ​ដែល​សុទ្ធតែ​ជា​ផ្លូវ​សំ​ខាន់​ៗ​សម្រាប់​សេដ្ឋកិច្ច​”​។​ ​

​ជាមួយនឹង​សក្ដានុពល​ ​និង​ភាពល្អ​ប្រសើរ​ទាំងអស់​នេះ​ ​បច្ចុប្បន្ន​ក្រៅពី​សកម្មភាព​គម្រោង​ពុះ​ដី​ឡូ​តិ៍​ធំៗ​ជាច្រើន​ ​និង​គម្រោង​រោងចក្រ​ ​សហគ្រាស​ ​ក៏​មាន​គម្រោង​អភិវឌ្ឍ​បុរី​លំនៅ​ដ្ឋាន​ធំៗ​ផង​ដែរ​។​ ​

​ប្រធាន​គម្រោង​អភិវឌ្ឍន៍​បុរី​ ​អូ​រ៉ូ​រ៉ា​ ​ស៊ី​ធី​ ​ឧដុង្គ​ ​ដែល​កំពុងតែ​មាន​សកម្មភាព​យ៉ាងសកម្ម​ក្នុង​ការ​អភិវឌ្ឍ​សាងសង់​លំនៅឋាន​បែប​ទំនើប​ ​និង​ទាន់សម័យ​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ៥១​ ​ភូមិ​ក្បាល​អូរ​ ​ឃុំ​ព្រះស្រែ​ ​ស្រុក​ឧដុង្គ​ ​ខេត្ត​កំពង់ស្ពឺ​ ​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​របស់​អតិថិជន​នោះ​ ​លោក​ ​ឃិន​ ​សា​រ៉ាត់​ ​បាន​មានប្រសាសន៍​ថា​ ​គម្រោង​លំនៅ​ដ្ឋាន​បែប​ទំនើប​ ​និង​ប្រណីតភាព​ ​អូ​រ៉ូ​រ៉ា​ ​ដែល​កំពុងតែ​អភិវឌ្ឍន៍​ពេលនេះ​ ​គឺជា​គម្រោង​ទី២​ ​បន្ទាប់ពី​គម្រោង​ទីមួយ​ធ្វើឡើង​នៅ​សង្កាត់​ក្រាំងធ្នង់​ ​ខណ្ឌ​សែនសុខ​ ​រាជធានី​ភ្នំពេញ​ ​ដែល​ទទួល​បាន​ជោគជ័យ​លើ​ការ​លក់​ប្រមាណ៧០ភាគរយ​ ​ក្នុងរយៈពេល​ជាង៣ខែ​ប៉ុណ្ណោះ​។​ ​

​លោក​ ​ឃិន​ ​សា​រ៉ាត់​ ​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ ​“​ហេតុផល​ដែល​ជំរុញ​ឱ្យ​ក្រុមហ៊ុន​មក​ធ្វើការ​អភិវឌ្ឍ​គម្រោង​លំនៅឋាន​បែប​ទាន់សម័យ​នៅ​តំបន់​នេះ​ដោយសារតែ​ ​នៅ​ទីនេះ​ ​ជា​តំបន់​មានការ​អភិវឌ្ឍ​ស្រាប់​ ​ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​ទីប្រជុំជន​ ​ជាពិសេស​មាន​បណ្តា​រោងចក្រ​ ​សហគ្រាស​ ​ឃ្លាំង​ធំៗ​នៅ​ព័ទ្ធជុំវិញ​ ​មាន​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្វែងខ្វាត់​ ​ជាពិសេស​ផ្លូវជាតិ​លេខ៥១​ ​ដែល​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើដំណើរ​ ​និង​ដឹកជញ្ជូន​ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ៥​ ​ផ្លូវជាតិ​លេខ៣​ ​ផ្លូវជាតិ​លេខ៤​ ​និង​ស្ថិតនៅ​ជិត​រាជធានី​ភ្នំពេញ​”​។​ ​លោក​បាន​បញ្ជាក់​ថា​ ​“​តំបន់​នេះ​កំពុងតែ​មានការ​អភិវឌ្ឍ​ខ្លាំង​ ​ជាពិសេស​ជា​បណ្តុំ​រោងចក្រ​ ​និង​សហគ្រាស​លំដាប់​អន្តរជាតិ​ ​ជាក់ស្ដែង​ដូចជា​នៅ​ពីក្រោយ​គម្រោង​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ ​អូ​រ៉ូ​រ៉ា​ ​ស៊ី​ធី​ ​ឧដុង្គ​ ​គឺ​មាន​រោងចក្រ​ផលិត​ចំណីសត្វ​ដ៏​ធំ​លំដាប់​អន្តរជាតិ​របស់​ក្រុមហ៊ុន​ ​DE​ ​HEUS​ ​THM​ ​Co​.​,​ ​Ltd​ ​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ ​១១,២លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ​និង​អាចប​ង្កើត​ការងារ​បាន​ចំនួន​ ​១៥៥កន្លែង​”​។​ ​

​គម្រោង​លំនៅ​ដ្ឋាន​បែប​ទំនើប​ ​អូ​រ៉ូ​រ៉ា​ ​ស៊ី​ធី​ ​ឧដុង្គ​ ​ត្រូវ​បាន​ធ្វើការ​អភិវឌ្ឍ​នៅ​លើ​ផ្ទៃដី​សរុប​ទំហំ​ ​៣ហិ​ក​តា​ ​សាងសង់​ផ្ទះ​ជាង​ ​២០០ល្វែង​ ​ចែកចេញជា២ប្រភេទ​ ​និង៣ប្លុក​ ​ដោយមាន​ផ្លូវ​ក្នុង​ទទឹង១២ម៉ែត្រ​សម្រាប់​ចរាចរណ៍​។​

លំនៅ​ដ្ឋាន​ដែល​ស្ថិតនៅ​ជួរ​ខាងមុខ​ជាប់​ផ្លូវជាតិ​លេខ៥១​ ​ជា​ប្រភេទ​ ​Shop​ ​House​ ​(​គម្រោង​ ​A​)​ ​ត្រូវ​បាន​សាងសង់​យ៉ាង​ប្រណីត​ ​ទាន់សម័យ​បែប​អូស្រ្តាលី​ ​មាន​កម្ពស់២ជាន់​កន្លះ​ ​មាន​បន្ទប់គេង​ចំនួន៣​ ​ដែល​ផ្តល់​ផាសុ​ខ​ភាព​ដល់​ការរស់នៅ​ ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រកប​អាជីវកម្ម​ ​និង​មានការ​រៀបចំ​ជា​សួនច្បារ​ ​រួម​ជាមួយនឹង​ទី​ចំណត​នៅ​ផ្នែក​ខាងមុខ​ផង​ដែរ​។​ ​ដោយឡែក​លំនៅ​ដ្ឋាន​នៅ​ជួរ​ខាងក្នុង​ ​(​គម្រោង​ ​B​)​ ​ក៏​ជា​ប្រភេទ​ ​Shop​ ​House​ ​ដែល​អាច​ប្រកប​អាជីវកម្ម​បាន​ដូចគ្នា​ ​និង​មាន​កម្ពស់២ជាន់​ ​មាន​បន្ទប់គេង​ចំនួន២​។​ ​

​ជាមួយគ្នា​នេះ​ ​ជា​ការ​អបអរសាទរ​នៅក្នុង​ឱកាស​ឆ្នាំ​ថ្មី​ ​ឆ្នាំ​សកល​ ​២០២០​ ​ក្រុមហ៊ុន​បាន​ផ្ដល់​ជូន​នូវ​កម្មវិធី​ពិសេស​ ​ដោយ​គ្រប់​អតិថិជន​ទាំងអស់​ដែល​ធ្វើការ​កក់​ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី១៨​ ​ខែមករា​ ​ឆ្នាំ២០២០​ ​នឹង​ទទួល​បានការ​ដូ​ចំនួន៥០០០ដុល្លារ​ត្រឡប់​មក​វិញ​ភ្លាម​ៗ​ ​បន្ថែម​ពីលើ​ការ​បញ្ចុះតម្លៃ​ផ្សេងទៀត​។​ ​រាល់​ព័ត៌មាន​បន្ថែម​អាច​សាកសួរ​បន្ថែម​តាមរយៈ​ទូរស័ព្ទ​លេខ​ ​៖​ ​០១៧​ ​២២២​ ​០៩៩​ ​/​ ​០៨៦​ ​៦៦៦​ ​៣៧៥ https://www.facebook.com/pg/aurora.ct168/reviews/
https://maps.app.goo.gl/4JFe2iu6cQkxf4cv6៕​

LEAVE A REPLY

Please enter your comment!
Please enter your name here