លោក ស៊ុន ចាន់ថុល ពន្យល់ពីសារៈសំខាន់នៃគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា

0

ដោយ​វុត្ថា

​ភ្នំពេញ​៖​ ​លោក​ ​ទេស​រដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ ​បាន​ពន្យល់​ពី​ការសាងសង់​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​ ​នៅក្នុង​ប្រទេស​កម្ពុជា​រួមមាន​ផ្លូវ​ហាយ​វ៉េ​ ​ផ្លូវជាតិ​ ​ផ្លូវលំ​ ​និង​កំពង់ផែ​ទឹកជ្រៅ​។​

​លោក​ ​ស៊ុន​ ​ចាន់​ថុល​ ​នៅក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០១៩​ ​និង​លើក​ទិសដៅ​ការងារ​ឆ្នាំ២០២០​ ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី០៨​ ​និង​ថ្ងៃទី០៩​ ​ខែមករា​ ​ឆ្នាំ២០២០នេះ​ ​បាន​គូសបញ្ជាក់​ថា​ ​រដ្ឋាភិបាល​ក៏បាន​កំពុង​សាងសង់​នូវ​កំពង់ផែ​ទឹកជ្រៅ​ ​ផ្លូវ​ហា​វ៉េ​ ​និង​ពង្រីក​ផ្លូវ​ពី២​ ​គន្លង​ទៅ​ ​៤​ ​គន្លង​ ​ព្រមទាំង​សាង​សង​ផ្លូវជាតិ​សំ​ខាន់​ៗ​ជាច្រើន​ផ្សេងទៀត​នេះ​ ​គឺ​ដើម្បី​ឆ្លើយតបទៅនឹង​កំណើន​យានយន្ត​ ​និង​ ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​កំពង់​រីក​ចំរើន​។​ ​



​លោក​ថា​ ​“​មូលហេតុ​ដែល​យើង​សាង​សង់​ពង្រីកំ​ពង់​ផែ​ ​និង​ពង្រីក​ផ្លូវ​នេះ​ ​គឺ​ដោយសារ​តែ​ចរារ​ចរណ៍​វា​ច្រើន​ ​ឡាន​វា​ច្រើន​ ​កា​ប៉ាល់​វា​ច្រើន​ចូល​មក​កម្ពុជា​របស់​យើង​ ​។​ ​មូលហេតុ​ដែល​មាន​វា​ច្រើនបែប​នេះ​ ​ដោយសារតែ​សេដ្ឋកិច្ច​របស់​ប្រទេស​ ​វារី​ក​ចំរើន​ ​។​ ​ហេតុ​ដូចម្តេច​បាន​សេដ្ឋកិច្ច​វារី​ក​ចម្រើន​ដោយសារតែ​ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព​ ​និង​ក​ត្ត​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​”​។​ ​

​លោក​ស៊ុន​ ​ចាន់​ថុ​លប​ន្ត​ថា​ ​“​យើង​មិន​សាងសង់​ផ្លូវ​ ​Express​ ​Way​ ​ឱ្យ​ស្វា​ដើរ​នោះ​ទេ​។​ ​គេ​ធ្វើ​ផ្លូវ​ល្អ​ដើម្បី​ដឹកទំនិញ​លក់​ទៅបរទេស​ ​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មកលេង​កម្ពុជា​”​។​

​រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​សាងសង់​នូវ​កំពង់ផែ​ទឹកជ្រៅ​នៅក្នុង​ខេត្ត​ព្រះសីហនុ​មួយទៀត​ ​ដែល​មាន​ជម្រៅ​ ​១៤ម៉ែត្រ​កន្លះ​ ​ដែល​នឹងអាច​រួចរាល់​នៅក្នុង​ឆ្នាំ​ ​២០២២​ ​ឬ​ ​២០២៣​ ​ខាងមុខនេះ​ ​ដើម្បី​អ​នុញ្ញា​ត្តិ​ឱ្យ​ក្រុមហ៊ុន​នា​វា​ធំៗ​មក​ពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នេះ​ចូល​ចត​បាន​។​ ​ជ​មួយ​គ្នា​នេះ​ ​រដ្ឋាភិបាល​ក៏បាន​នឹង​កំពុង​ពង្រីក​ផ្លូវ​ទៅជា​ ​៤​ ​គន្លង​ ​និង​សាងសង់​ផ្លូវ​ហា​វ៉េ​ ​ភ្នំពេញ​ ​ទៅកាន់​ខេត្ត​ព្រះសីហនុ​។​

​លោក​បន្ត​ថា​ ​ក្រៅពី​នេះ​ ​រដ្ឋាភិបាល​ក៏​កំពុង​សាងសង់​កំពង់ផែ​នៅ​ទីក្រុង​ភ្នំពេញ​មួយទៀត​ ​ដើម្បី​អាច​ផ្ទុក​កុង​តឺ​បាន​ច្រើន​បន្ថែម​ទៀត​ខណៈ​បច្ចុប្បន្ន​កំពង់ផែ​នរ​នេះ​ ​មាន​ទំហំ​តូច​ ​ហើយ​មាន​កុង​តឺនើ​ដាក់​ពេញ​អស់ហើយ​។​

​ក្រសួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ ​បាន​ខិតខំ​ប្រឹងប្រែង​បង្កើន​ការ​ស្តារ​ ​ការសាងសង់​ ​និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ ​ស្របតាម​ការអនុវត្ត​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដំណាក់កាល​ទី​ ​៤​ ​នីតិកាល​ទី​ ​៦​ ​នៃ​រដ្ឋសភា​ ​ដើម្បី​ជំរុញ​បានការ​អភិវឌ្ឍ​វិស័យ​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ ​ដែល​ប្រកបដោយ​គុណភាព​ខ្ពស់​ ​សំដៅលើ​ក​កម្ពស់​ភាព​ប្រកួតប្រជែង​នៃ​សេដ្ឋកិច្ច​ជាតិ​ ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​ ​តាម​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here