អាគារខ្ពស់ជាងគេនៅទីក្រុងភ្នំពេញនឹងបង្ហាញខ្លួននៅឆ្នាំ ២០២២

0

ដោយ​ ​ប៊ី​ ​

​ភ្នំពេញ​៖​ ​មជ្ឈមណ្ឌល​លំនៅ​ដ្ឋាន​លំដាប់​ពិភពលោក​ ​MESONG​ ​ដែល​បាន​បោះទុន​វិនិយោគ​រាប់​រយ​លាន​ដុល្លារ​នៅ​ទីក្រុង​កោះ​ពេជ្រ​ចាប់​ផ្តើម​សម្ភោ​ធ​ផ្លូវការ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ខណៈ​គម្រោង​នេះ​នឹង​មាន​កំពស់៧១ជាន់​ ​ស្មើនឹង​កំពស់២៥២ម៉ែត្រ​ ​បាន​និង​កំពុង​វិនិយោគ​ដោយក្រុម​ហ៊ុន​ ​Wonder​ ​Prime​ ​One​ ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​។​ ​

​អាគារ​កប់​ពពក​នេះ​ ​ជា​គំរោង​អភិវឌ្ឍន៍​ចម្រុះ​រួមមាន​ ​ផ្សារ​ទំនើប​ ​ភោជនីយដ្ឋាន​ ​និង​ ​លំនៅ​ដ្ឋាន​បែប​សហ​កម្ម​សិទ្ឋ​សរុប១២៧០យូនី​ត​។​ ​គំរោង​នេះ​ ​ស្ថិតនៅ​ក្បែរ​នឹង​ស្ពាន​នាគ​ទីក្រុង​កោះ​ពេជ្រ​ ​និង​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ២០២២​។​ ​

​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ដែល​ចុះហត្ថលេខា​ដំបូងបង្អស់​ ​ដោយក្រុម​ហ៊ុន​ ​WONDER​ ​DEVELOPMENT​ ​តំណាង​ឱ្យ​យុគសម័យ​ថ្មី​នៃ​ការរស់នៅ​និង​ជីវភាពរស់នៅ​ប្រកបដោយ​កិត្យានុភាព​បាន​កត់សម្គាល់​នូវ​ព្រឹត្តិ​ការណ៍​ថ្មី​មួយ​ ​។​ ​

​លោក​ ​Jovi​ ​Wong​ ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​បាន​មានប្រសាសន៍​ថា​ ​“​កម្ពុជា​គឺជា​កន្លែង​ដែល​ពោរពេញ​ទៅ​ដោយ​ឱកាស​វិនិយោគ​យើង​មានទំនុក​ចិត្ត​ថា​ ​ក្រុមហ៊ុន​ ​MESONG​ ​នឹង​បញ្ឆេះ​ការ​យកចិត្ត​ទុកដាក់​ទីផ្សារ​ចំពោះ​ប្រទេស​នេះ​ ​ហើយ​យើង​ទន្ទឹង​រង​ចាំ​ធ្វើ​ឱ្យ​គម្រោង​អភិវឌ្ឍន៍​កាន់តែ​ច្រើន​នា​ពេល​អនាគត​”​។​ ​

​ក្រុមហ៊ុន​ ​WONDER​ ​DEVELOPMENT​ ​គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ដែល​គ្រប់គ្រង​ដោយ​មូលធន​ទាំងស្រុង​នៃ​មូលនិធិ​ដែល​គ្រប់គ្រង​ដោយ​ ​WONDER​ ​CAPITAL​ ​GROUP​ ​។​ ​វិនិយោគិន​របស់​មូលនិធិ​រួមមាន​ ​អ្នកជំនាញ​វិជ្ជាជីវៈ​ហុងកុង​ ​ដូចជា​វិនិយោគិន​ស្ថាប័ន​ក្រុមហ៊ុន​ចុះបញ្ជី​ហុងកុង​ ​និង​បុគ្គល​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​។​ ​

​ក្រុមហ៊ុន​ ​WONDER​ ​CAPITAL​ ​GROUP​ ​ជា​អ្នក​កាន់​អាជ្ញាប័ណ្ណ​គ្រប់គ្រង​ទ្រព្យសកម្ម​ប្រភេទ​ ​៩​ ​ដែល​ផ្តល់​ដោយ​គណៈកម្មការ​មូលប័ត្រ​និង​អនាគត​នៃ​ទីក្រុង​ហុងកុង​។​ ​គណៈ​គ្រប់គ្រង​មានបទពិសោធន៍​វិនិយោគ​អចលនទ្រព្យ​ជាង​ ​២០​ ​ឆ្នាំ​ហើយ​បាន​កាន់​តួនាទី​ប្រតិបត្តិ​អាស៊ី​ ​–​ ​ប៉ាស៊ីហ្វិក​សម្រាប់​អ្នកគ្រប់គ្រង​ទ្រព្យសម្បត្តិ​អន្តរជាតិ​ដែល​មានទ្រព្យ​សម្បត្តិ​រាប់​រយ​ពាន់​លាន​ដុល្លារ​ស្ថិត​ក្រោម​ការគ្រប់គ្រង​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here