ដោយ នៅ វឌ្ឍនា
ភ្នំពេញៈ រដ្ឋបាលបាលខេត្តបាត់ដំបង បានរៀបចំពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ស្ពានថ្មី ឆ្លងស្ទឹងសង្កែ ខេត្តបាត់ដំបងកាលពីថ្ងៃទី១២ មករាកន្លងមកនេះ។

ដោយ នៅ វឌ្ឍនា
ភ្នំពេញៈ រដ្ឋបាលបាលខេត្តបាត់ដំបង បានរៀបចំពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ស្ពានថ្មី ឆ្លងស្ទឹងសង្កែ ខេត្តបាត់ដំបងកាលពីថ្ងៃទី១២ មករាកន្លងមកនេះ។

ពិធីនេះមានការចូលរួមពីលោកខាន់ ម៉ាណេររដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូន លោកងួន រតនៈអភិបាលខេត្តបាត់ដំបង និងមន្រ្តីពាក់ព័ន្ធជាច្រើនទៀត។
ស្ពានថ្មថ្មីដែលបានធ្វើពិធីក្រុងពាលីនាឱកាសនេះ មានប្រវែងបណ្តោយ១០០ម៉ែត្រ និងទទឹង៨ម៉ែត្រ ជាប្រភេទបេតុង ដែលយកលំនាំដើមតាមតាមស្ពានថ្មចាស់ និងសាងសង់នៅប៉ែកខាងត្បូង(ប៉ែកខាងលើ)គម្លាត៦ម៉ែត្រ ពីស្ពានថ្មចាស់ ដែលមានទីតាំងស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង និងខេត្តបាត់ដំបង។
ដោយពិនិត្យឃើញពីការលំបាកការធ្វើចរាចរណ៍ និងការកកស្ទះចរាណ៍ ជាពិសេសនៅពេលមានពិធីបុណ្យផ្សេងៗ នៅក្នុងក្រុងបាត់ដំបង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង បានគៀរគរសប្បុរសជន ដើម្បីចូលរួមសាងសង់ស្ពានបេតុងថ្មីឆ្លងកាត់ស្ទឹងសង្កែនៅក្បែស្ពានថ្មចាស់នេះ ដែលការសាងសង់នេះគឺចំណាយថវិកាពីការចូលរួមរបស់សប្បុរសជន ។

កន្លងមកអាជ្ញាធរខេត្ត ក៏មានជំហរក្នុងការអភិរក្សស្ពានថ្មចាស់ ដែលជាស្ពានបុរាណមួយនេះឱ្យនៅគង់វង្ស និងមានការសំណូមពីបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកខេត្តបាត់ដំបង នៅតាមបណ្តាញសង្គមឱ្យមានការជួសជុល និងអភិរក្សស្ពានថ្មចាស់ដែលមានអាយុជាង១០០ឆ្នាំនោះ និងឲ្យមានការសាងសង់ស្ពាថ្មថ្មីនៅក្បែនោះ ព្រមទាំងយកលំនាំដើមតាមស្ពានថ្មចាស់៕