កម្ពុជាបានជំរុញវិនិយោគិនជប៉ុនបង្កើនការវិនិយោគបន្ថែមក្នុងខេត្តបាត់ដំបង

0

ដោយ​ ​ប៊ី​

​ភ្នំពេញ​៖​ ​កម្ពុជា​បាន​ជំរុញ​វិនិយោគិន​ជប៉ុន​បន្ត​បង្កើន​ការ​វិនិយោគ​ក្នុង​ខេត្តបាត់ដំបង​ឱ្យ​បាន​កាន់​ច្រើន​បន្ថែម​ទៀត​ ​ស្រប​ខេត្ត​នេះ​មាន​សក្ដានុពល​សម្រាប់​ការ​វិនិយោគ​ ​និង​ជា​ខេត្ត​ជាប់​ព្រំដែន​មួយ​ដែល​មាន​ក្រុមហ៊ុន​ ​ជប៉ុន​ ​កំពុង​វិនិយោគ​ស្រាប់​។​

​ការជំរុញ​វិនិយោគិន​ជប៉ុន​បង្កើន​ការ​វិនិយោគ​ក្នុង​ខេត្តបាត់ដំបង​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​ជំនួប​ប្រជុំ​មួយ​រវាង​ ​សម្ដេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​និង​លោក​ ​តូ​គិ​ហិ​រ៉ូ​ ​ណា​កា​ម៉ូរ៉ា​ ​(​TOKIHIRO​ ​NAKAMURA​)​អភិបាលខេត្ត​ ​អ៊ិ​ហិមិ​ ​កាលពី​ថ្ងៃទី១៦​ ​ខែមករា​ ​ម្សិលមិញ​នេះ​។​

​សម្ដេច​ក្រឡាហោម​ ​បាន​ថ្លែង​ថា​ ​ខេត្ត​អ៊ិ​ហិមិ​ ​បាន​កសាង​ទំនាក់ទំនង​យ៉ាង​ល្អជា​មួយ​ខេត្តបាត់ដំបង​របស់​ប្រទេស​កម្ពុជា​ ​ដោយ​បាន​បង្កើត​ទំនាក់ទំនង​រវាង​ថ្នាក់ដឹកនាំ​ខេត្ត​ ​និង​ខេត្ត​ ​និង​រវាង​ធុរជន​ ​និង​ធុរជន​ ​ហើយ​តាមរយៈ​ទំនាក់ទំនង​ដ៏​ល្អ​នេះ​ ​ក្រុមហ៊ុន​ជប៉ុន​ ​បាន​មក​បណ្ដាក់ទុន​វិនិយោគ​នៅក្នុង​ខេត្តបាត់ដំបង​ ​ហើយ​សម្ដេច​សង្ឃឹមថា​ ​នឹង​មានការ​វិនិយោគ​ពីជ​ប៉ុន​មក​ខេត្តបាត់ដំបង​ ​កាន់តែ​ច្រើន​ទៀត​។​

​សម្ដេច​ក្រឡាហោម​ ​បាន​មានប្រសាសន៍​ថា​ ​ទំនាក់ទំនង​ដ៏​ល្អ​នេះ​ ​មិនមែន​តែរ​វាង​ខេត្តបាត់ដំបង​ ​និង​ខេត្ត​ ​អ៊ិ​ហិមិ​ ​នៃ​ប្រទេស​ជប៉ុន​នោះ​ទេ​ ​ក៏ប៉ុន្តែ​ទំនាក់ទំនង​នេះ​ ​គឺជា​ផ្នែក​មួយ​នៃ​ផ្លែ​ផ្លា​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ល្អ​ ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ ​និង​រដ្ឋាភិបាល​ជប៉ុន​ ​ដោយ​សម្ដេច​បាន​លើកឡើង​ពី​ការ​ថ្លែងអំណរគុណ​ ​រដ្ឋាភិបាល​ ​និង​ប្រជាជន​ប៉ុន​ ​ដែល​បាន​ចូលរួម​ជួយ​ជ្រោមជ្រែង​ការ​អភិវឌ្ឍ​របស់​កម្ពុជា​រហូត​មក​។​

​លោក​ ​តូ​គិ​ហិ​រ៉ូ​ ​ណា​កា​ម៉ូរ៉ា​ ​អភិបាលខេត្ត​អ៊ិ​ហិមិ​ ​បាន​ថ្លែង​ថា​ ​ប្រតិភូ​ជប៉ុន​ ​ដែល​លោក​បាន​ដឹកនាំ​មក​កម្ពុជា​ ​នា​ពេលនេះ​ ​រួមមាន​ថ្នាក់ដឹកនាំ​ ​និង​មន្ត្រីខេត្ត​ ​និង​ក្រុម​អ្នក​ធុរកិច្ច​ ​ឬ​ ​អ្នកជំនួញ​សំ​ខាន់​ៗ​ប្រចាំ​ខេត្ត​ ​ហើយ​ថា​ ​ក្នុងអំឡុងពេល​ទស្សនកិច្ច​នេះ​ ​លោក​ ​បាន​ដឹកនាំ​ប្រតិភូ​ធ្វើដំណើរ​ទៅ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ពី​ស្ថានភាព​ ​និង​សក្ដានុពល​វិនិយោគ​នៅ​ខេត្តបាត់ដំបង​។​

​លោក​ ​បាន​ថ្លែង​ថា​ ​ប្រតិភូ​ពិត​មានការ​ចាប់អារម្មណ៍​ណាស់​ចំពោះ​ខេត្តបាត់ដំបង​ជា​ខេត្ត​ធំ​ ​មាន​សក្ដានុពល​ដល់​ដំណាំ​កសិកម្ម​ ​និង​ជា​ខេត្ត​ជាប់​ព្រំដែន​មួយ​ ​ដែល​មាន​ក្រុមហ៊ុន​ជប៉ុន​កំពុង​វិនិយោគ​ស្រាប់​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here